សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 1, 2019

សភាអឺរ៉ុប​បោះឆ្នោតទទួលស្គាល់​មេបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ព្រុចសែល)៖ សភាអឺរ៉ុប​ប្រកាសទទួលស្គាល់​​ មេបក្ស​ប្រឆាំងវេណេស៊ុយអេឡាលោក ចូអាន ហ្គៃដូ (Juan Guaido) ដែល បានតែងតាំងខ្លួនឯងធ្វើ​ជាប្រធានាធិបតីស្តីទី​​នៃប្រទេសអាមេរិកឡាទីន មួយនេះ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ក្រុមសមាជិកសភានៃសហភាពអឺរ៉ុប​បានមូល​មតិ​គ្នា​បោះ​ឆ្នោត​គាំទ្រ​​លើ​សេចក្តីសម្រេចមួយដើម្បី ទទួលស្គាល់​លោក Guiado ាប្រធានាធិបតីស្តីទី​របស់វេណេស៊ុយអេឡា និងបានអំពាវនាវឲ្យ រដ្ឋាភិបាល​នៃប្រទេសដែលជាសមាជិករបស់ខ្លួន​ធ្វើ​បែបនេះ​ដែរ។

គួរជម្រាបថា ទាក់ទិននឹងវិបត្តិនយោបាយដ៏តានតឹងនៅ​ក្នុង​ប្រទេសវេណេស៊ុយអេឡា ​បណ្តា ប្រទេសអឺរ៉ុប​មួយ​ចំនួន​ធំ​ដូច​ជា​បារាំង អេស៉្បាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហូឡង់ជាដើម បាន ទុកពេល០៨ថ្ងៃឲ្យ​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ា់ឌូរ៉ូ រៀបចំការបោះឆ្នោត ឡើងវិញ ខណៈ​បើលើសពីរយៈពេលនេះ ហើយលោក ម៉ាឌូរ៉ូ នៅតែមិនព្រមធ្វើតាម​នោះ​ ពួកគេ​នឹង​ទទួល​ស្គាល់ លោក​​Guaido ជាប្រធានាធិបតី​ស្របច្បាប់របស់​វេណេស៊ុយអេឡា ដូចទៅនឹង​សហរដ្ឋអាមេរិក​ព្រមទាំង​សម្ព័ន្ធមិត្តមួយចំនួន​របស់​ទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ដែរ។
ចំណែកនៅកម្ពុជាឯណេះវិញ លោកសម រង្សុីមេបក្សប្រឆាំងដ៏ធំនៅប្រទេសនេះក៏កំពុងមានទឹក មាត់លេបបណ្តើៗផងដែរ ខណះមេបក្សប្រឆាំងរូបនេះប្រកាសចូលស្រុកវិញនៅក្នុងឆ្នាំ ២០១៩ នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger