សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 14, 2019

នាយករដ្ឋមន្ត្រីហុងគ្រី យល់ព្រមតាមសំណើរបស់បុរសខ្លាំង ហ៊ុន សែនគាំទ្រកម្ពុជា ក្នុងការតស៊ូមតិការពារ EBA កំពុងជិតបាត់បង់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ហុងគ្រី)៖ ប្រព័ន្ធៈនុគ្រោះព័ន្ធ EBA ជាដង្ហើមធំនៃសេដ្ឋកិច្ចកម្ពុជា ហើយលោក វីទ័រ អូបេន នាយករដ្ឋមន្ត្រីហុងគ្រី បានយល់ព្រមតាមសំណើរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ ប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើក

លែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។
ការប្រកាសរបស់លោក វីទ័រ អូបេន បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរយៈពេលប្រមាណ២ម៉ោងជា មួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុង ដំណើរបំពេញទស្សនកិច្ចជាលើកដំបូង របស់លោក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ទៅ កាន់ប្រទេសហុងគ្រី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនសភាព ការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីកន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា និងហុងគ្រី ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិន ទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធបញ្ហា EBA

លោក កៅ គឹមហួន បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីហុងគ្រី បានចាប់អារម្មណ៍បំផុតទៅលើ កិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលកិច្ចសហប្រតិបត្តិការនេះ បានផ្តល់ សារសំខាន់សម្រាប់ប្រទេសហុងគ្រី។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ នីតិវិធីនៃការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវប្រើរយៈពេលរហូតដល់ទៅ១៨ខែ ចាប់ពីថ្ងៃប្រកាសដំណើរនីតិវិធីរហូតដល់ថ្ងៃចូលជាធរមាន ក្នុងករណីសហភាពអឺរ៉ុបមិនទទួល យកការបកស្រាយ និងពន្យល់របស់កម្ពុជាទេនោះ។

បច្ចុប្បន្ននីតិវិធីនៃការព្យួរបណ្តោះអាសន្ននេះ ស្ថិតក្នុងដំណាក់ កាលទីមួយ គឺដំណាក់កាលជជែក តវ៉ា និងពន្យល់របស់កម្ពុជាទៅកាន់គណៈកម្មការអឺរ៉ុប ដែលមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃ ប្រកាសរបស់គណៈកម្មការអឺរ៉ុប។

ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបប្រមាណ ៦ពាន់លានដុល្លារនេះ នាំឲ្យកម្ពុជាចំណេញ ថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារ សម្រាប់ការបង់ពន្ធ។

ការផ្តួចផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះមកលើកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានរំលាយ គណបក្សសង្គ្រោះជាតិចោលកាលពីខែ វិច្ចឹកា ឆ្នាំ ២០១៧៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger