សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, November 26, 2019

សេចក្តីព្រាងច្បាប់ថវិកាជាតិចំនួនជាង៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២០ ត្រូវបានសភាអនុម័ត ទាំងស្រុង!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ជាង៨ពាន់លានដុល្លារ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហេីយ នៅក្នុងកិច្ចប្រជុំពេញអង្គ នា

ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុុម័តនេះ បានធ្វើឡើងដោយសំឡេង១០៨ នាសម័យប្រជុំពេញអង្គនេះ បានធ្វេីឡេីង

ក្រោម អធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារ:ចំនួន៤ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨។ ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីសហជីព និងទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិ នៃអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និង ការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុមតកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ ហើយបញ្ជូនមកកាន់រដ្ឋសភា។
តាមផែនការ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង៨ពាន់លានដុល្លារ សហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រដ្ឋាភិបាល មានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយថវិកាថ្នាក់ជាតិឲ្យ ស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹងប្រមាណជាង៧៦០០លានដុល្លារ ត្រូវជា២៦,១២% នៃផសស កើនឡើង២០,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះចំណាយ ចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល (ប្រមាណ ៤៤៥៩លានដុល្លារ) និងចំណាយ មូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)។
សូមជំរាបថា នៅក្នុងឆ្នាំ២០១៩ ររដ្ឋាភិបាលកម្ពុជា បានកំណត់ ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ ប្រហែលនឹង ៦៧០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការ ចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួននេះបានកើន ឡើង១១.៤% បៀបនឹងគម្រោង ចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។
ភ្លាមៗនេះ កាសែតជាតិខ្មែរមិនអាចទាក់ទងមន្ត្រីសង្គមសុីវិលដើម្បី សុំយោបល់ពីការអនុម័ត
ថវិកាជាតិដ៏ច្រើននេះបានទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger