សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 27, 2019

លោក ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិត ពីរច្បាប់ជូនលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឲ្យដាក់ប្រទេសកម្ពុជាទៅក្នុងគន្លង ប្រជាធិបតេយ្យឡើងវិញ។
លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនលោក ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវិមានសន្តិភាព។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតប ទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ នឹងកសាងឡើងវិញ នូវចំណង មិត្តភាពរវាងប្រទេស និងប្រជាជន ទាំងពីរ។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកផងដែរ។
ភ្លាមៗនេះកាសែតជាតិខ្មែរមិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បីសុំប្រតិកម្ម
អំពីលិខិតរបស់លោកហ៊ុន សែននេះបានទេ៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger