សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 28, 2019

World Bank ព្រមានថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹងធ្លាក់ចុះនៅ ឆ្នាំក្រោយ បើលោកហ៊ុន សែនបណ្តោយឲ្យបាត់ EBA!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ធនាគារពិភពលោក (World Bank) ព្រមានថា កំណើន​សេដ្ឋកិច្ចកម្ពុជា​ នឹង​ថម​ថយ​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចរក្សាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «ទំនិញគ្ រប់មុខលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ផ្ដល់​ឱ្យ​ដោយ​សហភាពអឺរ៉ុបទេនោះ។
ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចេញ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ពិភព​លោក បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានឹងថយពី ៧.៥ភាគរយ ​នៅឆ្នាំ២០១៨ មកនៅ​ត្រឹម​កំណើន ៧ភាគរយនៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ចុះ​មក​នៅ​ត្រឹម ៦.៨ភាគរយនៅឆ្នាំក្រោយ​នេះ។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច នេះ បណ្តាលមកពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែ​ល​​​សហភាព​អឺរ៉ុបគ្រោងនឹង សម្រេចនៅដើមឆ្នាំក្រោយ និងការថមថយនៃកំណើន​សេដ្ឋកិច្ចចិន ដែលអាចនឹងប៉ះពាល់ដល់ ទំហំវិនិយោគផ្ទាល់ពីប្រទេសនេះ ដែលកម្ពុជាពឹងអាស្រ័យមួយភាគធំ។
សហភាព​អឺរ៉ុប បានផ្ញើរបាយការណ៍ស៊ើបអង្កេតបឋមអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិប តេយ្យរបស់ខ្លួន ទៅកាន់រដ្ឋាភិបាល​កម្ពុជា ​​​កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា។
តាម​នីតិវិធី កម្ពុជាមានពេល១ខែ គិតចាប់ពីថ្ងៃទទួល ដើម្បីពិនិត្យ និងឆ្លើយតប មុ​ន​សហភាព​អឺរ៉ុប​សម្រេច​ថា ​​ព្យួរ ឬក៏​មិនព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅខែ​កុម្ភៈ ឆ្នាំ២០២០។
ក្នុងរបាយការណ៍នោះដែរ លើកឡើងថា រដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការកញ្ចប់ប្រាក់ សន្សំរដ្ឋដែលអាចនឹងដាក់ចេញនៅឆ្នាំ២០២០ ដើម្បីសម្រាលដល់ការប៉ះទង្គិចជាអវិជ្ជមាន ដែលបណ្តាលមកពីការបាត់បង់ EBA និងបានជួយសម្រួលការធ្វើពា​ណិ​ជ្ជកម្ម កាត់​បន្ថយ​តម្លៃ​ដឹកជញ្ជូនទំនិញ និងកាត់បន្ថយការិយាធិបតេយ្យជាដើម។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដដែល ផ្តល់ជាអនុសាសន៍ថា កម្ពុជាគួរបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្ម លុប​បំបាត់រ​បាំង​ពាណិជ្ជកម្មស​ម្រាប់​ការ​នាំ​ចូល​ទំនិញ កែលម្អគុណភាពវិស័យអប់រំ និងកម្លាំង ពលកម្មជំនាញ និងចាប់យកសេដ្ឋកិច្ចឌីជីថល ដើ​ម្បីបង្កើនតម្លៃនៃការនាំចេញ ដើម្បីបង្កា រហានិភ័យសេដ្ឋកិច្ចរបស់ខ្លួន។
លោក ជា សុភ័ក្រ អនុ​ប្រធាន នៃ​នាយកដ្ឋានគោលនយោបាយសារពើពន្ធ និងម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែង​កាល​ពី​ម្សិលមិញ​ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា តែលទ្ធភាពដើម្បីរក្សាវាទុក គឺហួសពីអ្វីដែលកម្ពុជាអាចធ្វើបាន ហើយ​លោ​កថា កម្ពុជាគួរតែរួមគ្នាប្រឹងប្រែងធ្វើយ៉ាងណាឈរជើងដោយខ្លួនឯងនៅពេលដែលគ្មាន EBA
លោក ជា សុភ័ក្រ មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ EBA គឺបីដូចជាពោងទឹកអ៊ីចឹង។ បើយើងពាក់អាវពោងនោះ ប្រហែលយើងមិនចេះហែលទឹករហូត។ បើយើងមិនដោះវាចេញទេ យើងប្រាកដជាមិនដឹងថា យើងចេះហែលទឹកទេ។ បើសិនជាអត់មាន សាកមើលថា តើយើងអាច ហែលបាន ឬអត់។ យើងអាចនឹងឈ្លក់ទឹកពេលដំបូង»
នាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កញ្ញា Michelle Zhao លើកឡើងក្នុងពិធីនោះដែរថា ម្ចាស់រោងចក្រផលិត សម្លៀកបំពាក់មកពីប្រទេសចិនម្នាក់ដែលបានជួលដីតំបន់សេដ្ឋកិច្ច និងមាន កម្មករប្រមាណ ១ម៉ឺននាក់ បានប្រាប់កញ្ញាថា ពួកគេនឹងប្តូរគោលដៅនាំទំនិញពីសហភាពអឺរ៉ុប ទៅអាមេរិកវិញ និងបង្កើនសមត្ថភាពផលិតដើម្បីបង្កើនកម្រៃបន្ថែម បើសិន EBA ត្រូវបានដក មែន។
កញ្ញា Michelle Zhao ថ្លែងថា៖ «ខ្ញុំបានសួរគេ ប្រសិនជាគេដក EBA ហើយអ្វីដែលគេប្រាប់ខ្ញុំ ទី១ គេនឹងជំរុញការនាំចេញទៅសហរដ្ឋអាមេរិក ហើយទី២ គេនឹងបង្កើនសមត្ថភាពរបស់គេតាមរយៈ ការផលិត។ អ៊ីចឹង គេនឹងមានតម្លៃបន្ថែមកាន់តែខ្ពស់ ដែលអាចកាត់កងទៅនឹងពន្ធ»
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក គឹម វរ៉ា លើកឡើងថា ការបាត់ បង់ EBA អាចនឹងធ្វើឱ្យកម្ពុជាមានបញ្ហាខ្លះ ប៉ុន្តែ កម្ពុជាគួរតែព្យាយាមបន្សាំខ្លួនទៅនឹងបញ្ហា ប្រឈម ផ្សេងៗ។
លោក គឹម វរ៉ា មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំជាគ្រូនេះ ខ្ញុំមិនដឹងថា ឆ្លើយថាម៉េចដែរ តែជាទូទៅ យើងគួរតែធ្វើអីមួយឱ្យវាមានលក្ខណៈ Resilience ផ្សាំទៅនឹងអ្វីមួយ ដូចជា យើងអនុវត្តច្បាប់ឱ្យ តឹងតែងអីផ្សេងៗសម្រាប់ការវិនិយោគ ការអីហ្នឹង»
ក្រៅពី​ធនាគារពិភពលោក ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និង​ស្ថាប័ន ស្រាវជ្រាវក្នុងស្រុកមួយចំនួន សុទ្ធតែព្រមានពីហានិភ័យសេដ្ឋកិច្ចកម្ពុជា ដែលអាចនឹងកើតមាន ឡើងបន្ទាប់ពីអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុ​គ្រោះពន្ធ EBA
សមាគមរោងចក្រកាត់ដេរនៅ​កម្ពុជា ហៅ​កាត់​ថា GMAC ព្រមាន​កាល​ពី​ខែ​ឧសភា​កន្លង​មក​ថា កម្មកររោងចក្រជិត ១លាននាក់​ នឹងមានផល​ប៉ះពាល់ពីបញ្ហានេះ។
ចំណែកលោក សម រង្សុីប្រធានស្តីទីគណបក្សសង្រ្គោះជាតិ កំពុងរំពឹងថា សហភាពអឺរ៉ុបនឹងកាត់ ផ្តាច់ EBAប្រសិនបើលោក ហ៊ុន សែនមិនព្រមដាក់កម្ពុជាឲ្យចូលទៅក្នុងគន្លងប្រជាធិបតេយ្យ ឡើងវិញ។ និយាយឲ្យចំចំណុច បេីលោកហ៊ុន សែនមិនឲ្យលោក សម រង្ស៊ូីវិលចូលស្រុកវិញ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger