អាជ្ញាធរក្រុងភ្នំពេញបង្ក្រាបក្រុមសហជីព និងកូដករណាហ្គាវើលដ៍ មិនឱ្យយកញ្ញត្តិទៅ ដាក់ នៅ ទីស្ដីការ គណៈរដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ។ ការបង្ក្រាបនេះបានបណ្តាលឱ្យក្រុមកូដករមួយចំនួនបានរងរបួសធ្ងន់និងស្រាល។
ក្រុមកម្លាំងសមត្ថកិច្ចរាប់រយនាក់បានប្រើអំពើហិង្សាទៅលើ ក្រុមសហជីពនិងកូដករបនល្បែងណាហ្គាវើលដ៏ជាច្រើននាក់ នៅពេលដែលពួកគេដើរយកញត្តិទៅដាក់នៅទីស្ដីការ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃ ទី១១ ខែ កញ្ញា ឆ្នាំ ២០២២។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការប្រើអំពើហិង្សាទៅលើ ក្រុមសហជីព និងកូដករពីសំណាក់កម្លាំងសមត្ថកិច្ចទាំងនេះ គឺជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាព ពួកគេកុំឱ្យតវ៉ាស្វែង រកដំណោះស្រាយ វិវាទការងារទៅលើក្រុមសហជីពតទៀត៕
0 comments:
Post a Comment