សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, May 12, 2017

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះប្រារព្ធនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 គោឧសភរាជបរិភោគស្រូវ ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៩០
ភាគរយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកមិញនេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ប្រារព្ធនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ
ខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។

ព្រះរាជពិធីនេះ ត្រូវបានធ្វើឡើងតាម​លំអាន​ព្រះរាជបវេណី​តាមបែបព្រហ្មញ្ញសាសនាជាបន្តបន្ទាប់ ដោយ​មាន​ការ​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធ និងទេវតាថែរក្សាចក្រវាឡពីព្រាហ្មណ៍​ព្រះរាជ​គ្រូ សូមឲ្យ
ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទទួលបានភោគផលល្អ និងសូមឲ្យប្រទេសកម្ពុជា បានជួបតែ
សុខសន្តិភាព និងរីកចម្រើនក្រោមម្លប់នៃអង្គព្រះមហាក្សត្រ។
តាមការផ្សងរបស់គោឧសភរាជនាព្រឹកមិញនេះ បានបង្ហាញឲ្យដឹងថា ការបង្កបង្កើនផលកសិកម្ម
នៅឆ្នាំ២០១៧នេះ ស្រូវ ពោត សណ្តែក ទទួលបានផលល្អប្រសើរ ពោលបានភោគផលបានរហូត
ដល់៩០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។

នៅពេលព្រះរាជពិធីចាប់ផ្តើម អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ដែលត្រូវចាត់តាំងធ្វើស្តេច
មាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ភ្ជួរលើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោក
ស្រី ជា ផល្គុន ភរិយាលោក ជា សុមេធី ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំរួចមក ទើបព្រាហ្មណ៍​ព្រះរាជ​គ្រូ ដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធុញ្ញជាតិចំនួន ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក) ដែលបានរៀបចំទុករួចជាស្រេចនោះ។

ក្នុងចំណោមធុញ្ញជាតិទាំង ៧មុខនេះ គោឧសភរាជបរិភោគស្រូវ ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៩០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ។

តាមទំនាយថា ឆ្នាំនេះកសិករខ្មែរយើងនៅទូទាំងប្រទេសនឹងទទួលបានផលដំណាំកសិកម្មរបស់
ខ្លួនល្អប្រសើរណាស់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger