សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។
Showing posts with label សង្គម និងជំនឿសាសនា. Show all posts
Showing posts with label សង្គម និងជំនឿសាសនា. Show all posts

Thursday, May 7, 2020

ពលរដ្ឋរាប់សិបនាក់ចេញមកដាក់បាតប្រគេន ភិក្ខុ ហ៊ុន ម៉ាណែត ពេលនិមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើតនាព្រឹកមិញនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ត្បូងឃ្មុំ)៖ ពលរដ្ខ្មែរឋរាប់សិបនាក់នៅព្រឹកមិញនេះ! ចេញមកដាក់បាតប្រគេន ភិក្ខុ ហ៊ុន ម៉ាណែត ពេលនិមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើតនាខេត្តត្បូងឃ្មុំ។
ក្រោយពីសាងផ្នួសមុខភ្លើង ដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាជីដូនបង្កើត, ភិក្ខុ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បាននិមន្តបិណ្ឌបាតនៅតាមភូមិ ក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ ជាមួយព្រះ សង្ឃដទៃទៀត។
[អានត...]

Wednesday, May 6, 2020

សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដង្ហែទៅបញ្ចុះនៅស្រុក កំណើតនៅស្រុក ក្រូចឆ្មាជាស្រុកកំណើត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញបន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្ យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ អស់រយៈពេលពេល២យប់៣ថ្ងៃ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ «សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី» ត្រូវបាន ដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើងទៅតាមបែបបទព្រណៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តឧទ្ទិសកុសលពីកុសលពីសំណាក់ព្រះសង្ឃ។ ក្រៅពីក្រុមគ្រួសារសាច់ញាតិ និងកូនចៅហើយនោះ ពិធីដង្ហែសពក៏មានការអញ្ជើញចូលរួមពីមន្ត្រី រាជការខ្មែរផងដែរ។
[អានត...]

Monday, May 4, 2020

កើត ចាស់ ឈឺ ស្លាប់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments




(ភ្នំពេញ)៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា បង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។
[អានត...]

Sunday, May 26, 2019

ផ្អើលទៀតហើយ! ស្រឡាញ់លោកខ្លាំងពេក ទិញស្បែកជើង មាសទម្ងន់១គីឡូកន្លះប្រកេនស្ងាត់ៗ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments




មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​អះអាង​ថា ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ ហេង បាន​ធ្វើ​ស្បែកជើង​មាស​មួយ​គូ ទម្ងន់​មួយ​គីឡូ​កន្លះ​ដើម្បី​ប្រគេន​ដល់​មន្ត្រី​ជាន់ខ្ពស់​សង្ឃ​។ ព្រះសង្ឃ​ឯករាជ្យ និង​ពលរដ្ឋ​រិះគន់​ថា ការ​ផ្ដល់​ស្បែកជើង​មាស​នេះ នេះ​ជា​ទង្វើ​ដែល​មិន​សមស្រប​តាម​ធម៌​វិន័យ​ព្រះពុទ្ធសាសនា និង​មិនបាន​ជួយ​លើក​កម្ពស់​វិស័យ​សាសនា និង​សង្គម​នោះ​ទេ។

[អានត...]

Wednesday, May 22, 2019

គោឧសភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយនិង សណ្តែក ៨៨ភាគរយតាម ការផ្សងក្នុងព្រះរាជពិធីច្រត់ ព្រះនង្គ័ល នាព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(តាកែវ)៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញឲ្យដឹងថា លទ្ធផលនៃការផ្សងនេះ គឺដូចគ្នា ទៅនឹងឆ្នាំ២០១៨ផងដែរដោយ ការបង្កបង្កើនផលនៅឆ្នាំ២០១៩នេះ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះ ឡើយ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ០៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្ត តាកែវ។ តាម ព្រះរាជប្រវេណី តាមបែបព្រហ្មញ្ញសាសនា ព្រះរាជពិធីត្រូវបានប្រារព្ធឡើងជាបន្ត បន្ទាប់តាមលំអាន។
[អានត...]

Saturday, May 18, 2019

បុណ្យវិសាខបូជា គឺជាពិធីបុណ្យអ្វី?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ អ្នកកាន់ព្រះពុទ្ធសាសនាទាំងពួងត្រូវដឹងថា«ថ្ងៃ ទី១៥កើត ខែវិសាខ គឺជាថ្ងៃនៃពិធី បុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលត្រូវពុទ្ធសាសនិកហៅថា បុណ្យ វិសាខបូជា»។វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិក ចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោម បុណ្យដទៃទៀតនៃ ព្រះពុទ្ធសាសនា ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃ សម័យ កាលរបស់ ព្រះសម្មាសម្ពុទ្ធសមណគោតម។ ព្រឹត្តិការណ៍ធំៗទាំង៣នោះរួមមាន ថ្ងៃដែលព្រះអង្គ ទ្រង់បានប្រសូត ទ្រង់បានត្រាស់ដឹង និងបរិនិព្វាន។
[អានត...]

Saturday, May 4, 2019

តាមពិតអញ្ចឹងសោះ! ដាវមាសប្រើសម្រាប់រាជាភិសេកស្តេចថៃ ត្រូវបាននាំពីកម្ពុជាក្នុងឆ្នាំ១៧៨៤!! ពីខេត្តបាត់ដំបង!!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(បាងកក)៖ នាថ្ងៃសៅរ៍ ១កើត ខែពិសាខ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា គ្រិស្តសករាជ ២០១៩ស្អែកនេះ ព្រះបរមរាជវាំងក្រុងទេពមហានគរ ឬក្រុងរតនគោសិន្ទ (បាងកក) នៃព្រះរាជាណាចក្រថៃ ប្រារព្ធព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រថ្មី គឺព្រះចៅ មហា វជិរាលង្ករណ៍ (សៀមហៅ ម៉ាហា វិជ្ជិរ៉ាឡុងកន) ជាផ្លូវការហើយ ដោយទ្រង់ប្រេីប្រាស់ដាវមាស របស់ខ្មែរពីខេត្តបាត់ដំបងធ្វេីជាវត្ថុស័ក្កសិទ្ធសម្រាប់រាជាពិធីភិសេកដ៏អធិកអធមនេះ។

ក្រោយរាជាភិសេក ព្រះចៅ មហា វជិរាលង្ករណ៍ នឹងក្លាយជាសម្ដេចព្រះរាមាធិបតីទី១០ នៃ រាជវង្សចក្រី ដែលមានព្រះគោរមងារសម្រាប់រាជ្យថា ព្រះបាទសម្ដេច ព្រះមហា វជិរាលង្ករណ៍ បតិន្ទ្រទេពពញាវរ័ង្គណ (Maha Vajiralongkorn Bodindradebayavarangkun)៕


[អានត...]

Tuesday, February 19, 2019

ព្រះមហាក្សត្រប្រារព្ធព្រះរាជពិធីបុណ្យមាឃបូជា ក្នុងព្រះបរមរាជវាំងនារសៀលនះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


រសៀល​ថ្ងៃ​អង្គារ​ ១៥កេីត​ ខែ​មាឃ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពុទ្ធ​សករាជ​ ២៥៦២​ត្រូវ​និង​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះរាជ​ពិធី​បុណ្យ​មាឃ​បូជា​ ក្នុង​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរកត​ នៃ​ព្រះ​បរម​រាជវាំង​ ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ ប្រកប​ដោយ​ព្រះ​សទ្ធា​ជ្រះថ្លា​នេះ​ផង​ដែល​មាន​ការ​យាង​និង​អញ្ជើញ​ដង្ហែ​ដោយ​ សម្ដេច​រាជ​បុត្រី​ ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ឯកឧត្ដម​ស្វាមី​ សម្ដេច​សុី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​​ ព្រះ​រាជវង្សានុវង្ស​ នាម៉ឺន​សព្វ​មុខ​មន្រ្ដី​ព្រះ​បរមរាជវាំង​ផងដែរ​៕




[អានត...]

Monday, April 30, 2018

កម្ពុជាប្រារព្ធពិធីបុណ្យ«ពិសាខបូជា» រយះពេល៣ថ្ងៃ ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ សមណគោតម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


កម្ពុជាប្រារព្ធពិធីបុណ្យ«ពិសាខបូជា» rរយះពេល៣ថ្ងៃ ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​
បី នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ សមណគោតម នៅថ្ងៃ១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ អាទិត្យ ទី​២៩ មេសា គឺជា​ទិវា​មួយ​ដែល​ពុទ្ធសាសនិកជន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​សកល លោក តែង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយនេះ គឺ«ពិសាខបូជា»។
វិសាខបូជា ឬ​ពិសាខបូជា គឺជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់ទុកថា មាន​សារ​សំខាន់​បំផុត
​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធសាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូចគ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។
[អានត...]

Thursday, January 11, 2018

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនសង្ឃក្លែងក្លាយ១៩នាក់បន្លំខ្លួនធ្វើ​ជាព្រះសង្ឃដើរបិណ្ឌបាត្រ និងដេកផ្ទះសំណាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

សមត្ថកិច្ចខេត្តសៀម​រាប បានឃាត់ខ្លួន​ជនសង្ស័យ ១៩នាក់ បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ចាត់ការ​តាមនីតិវិធីច្បាប់ ដោយថា បាន​បន្លំខ្លួនធ្វើ​ជាព្រះសង្ឃដើរបិណ្ឌបាត្រ និងស្នាក់​នៅ​ផ្ទះ​សំណាក់ នៅក្នុង​ខេត្តនេះបែបអនាធិបតេយ្យ។
​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ហួត ធី កាល​ពីថ្ងៃ ម្សិល​មិញ​ បាន​និយាយ​ថា លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​កណ្ដាល​សន្តិសុខ​ ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​សន្តិសុខ​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បាន​ចុះ​ប្រមូល​ជន​សង្ស័យ​​​ ១៩​នាក់​ ក្នុង​នោះ​ ១៧​នាក់​ញៀន​ថ្នាំ និង​មាន​កុមារ​ម្នាក់​ផង​ដែរ។
[អានត...]

Monday, December 25, 2017

ក្រសួងបរិស្ថាន ​​សម្រេច​ប្រគល់​វិហារ​កាតូលិក​នៅលើកំពូល​ភ្នំបូកគោ​​ ទៅឲ្សហគមន៍​កាតូលិក​​កម្ពុជា​គ្រប់​គ្រង​វិញយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 16 comments



ក្រសួងបរិស្ថាន ​បាន​សម្រេច​ប្រគល់​វិហារ​កាតូលិក​នៅលើកំពូល​ភ្នំបូកគោ​​ក្នុង​ខេត្ត​កំពត ទៅឱ្យ សហគមន៍​កាតូលិក​​កម្ពុជា​គ្រប់​គ្រង​វិញ ដោយ​ថា ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ក្នុង​វិស័យសាសនា។ នេះបេីតាមការអះអាងរបស់ក្រសួងនេះ នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​បែប​នេះ​ នៅ​លើ​ទំព័​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ថា ការ​ប្រគល់​វិហារ​កាតូលិក​នេះ​ទៅ​ឲ្យ​សហគមន៍​កាតូលិក​កម្ពុជា​វិញ គឺ​ដើម្បី​បញ្ជាក់​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​គោរព​បូជា និង​ជំនឿ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា។
[អានត...]

Tuesday, October 31, 2017

ក្រសួងសុខាភិបាលពង្រាយគ្រូពេទ្យជាង៨០០នាក់និងរថយន្ត សង្គ្រោះបន្ទាន់ជិត៦០គ្រឿងដើម្បីជួយសង្គ្រោះអ្នកមកលេងបុណ្យ អ៉ុទូក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

ក្រសួងសុខាភិបាល ឲ្យដឹងថា គ្រូពេទ្យជាង៨០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ជិត៦០គ្រឿង នឹង ត្រូវដា​ក់​​​​ព​​​​ង្រា​​​យតាមគោលដៅ៣៧កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ និង ផ្តល់សេវា ឥត​​គិ​តថ្លៃ​ ដល់អ្នកមានបញ្ហាសុខភាព ដែលបានមកលេងពិធីបុណ្យអុំទូក។
ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ ចាប់​ពីថ្ងៃ​​ទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
[អានត...]

Saturday, September 23, 2017

លោកហ៊ុន សែនបញ្ជាឲ្យឧកញ៉ាសុខ គង់ដូរឈ្មោះរមណីយដ្ឋាន របស់ខ្លូនទៅជារមណីយដ្ឋាន ភ្នំបូកគោវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកនេះ បានបញ្ជាឲ្យអាជ្ញាធរអន្តរាគមន៍ទៅក្រុមហ៊ុនរបស់ ឧកញ៉ា សុខ គង់ឲ្យដូរឈ្មោះរមណីយដ្ឋានសុខា ឋានសួគ៌មកជា “រមណីយដ្ឋានភ្នំបូកគោ”វិញ បន្ទាប់ ពីមានប្រតិកម្មពី​ពលរដ្ឋ​ខ្មែរជាច្រើន ទាក់ទងនឹងការដូរឈ្មោះរមណីយដ្ឋានជាតិមួយ នោះ ទៅជា “រមណីយដ្ឋាន សុខា ឋានសួគ៌”។
[អានត...]

Friday, July 28, 2017

តើលោកហ៊ុន សែនអនុញ្ញាតឲ្យច្បាប់កាត់ទោសលោកខឹម វាសនា ឬត្រូវការពារបុគ្គល ប្រមាថ ជាតិសាសន៍ឯងនេះ?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមហាជនយល់ថា ជាអ្នកបើកដៃឲ្យលោក
ខឹម វាសនាជេរប្រមាថ ព្រះមហាក្សត្រ និងពូជសាសន៏ខ្មែរ។

សំនួរពីមហាជនកំពុងប្រមូលផ្តុំគ្នាទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាតើប្រមុខរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឲ្យច្បាប់រដ្ឋកាត់ទោស លោកខឹម វាសនាចំពោះការជេរប្រមាថព្រះមហាក្សត្រ ព្រះពុទ្ធ សាសនា និងសាសន៏ខ្មែរជាទូទៅ ឬក៏ការពារបុគ្គលឆ្គួតលីលានេះតទៅទៀត?
ប្រជាពលរដ្ឋចោទជាសំនួរបែបនេះឡើង ខណះព្រះ​គ្រូ​ចៅអធិការ​វត្ត​ច្បារអំពៅ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ក្រុង​ភ្នំពេញ បាន​អំពាវនាវ​ទទួល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទូទាំង​ប្រទេស ដើម្បី​ស្នើ​ទៅ​​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ប្រឆាំង​មេ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ
រូបនេះទៅតាមផ្លូវច្បាប់។ ព្រះតេជព្រះគុណ ហោ សុខុន បាន​ចាត់​ទុក​លោក ខឹម វាសនា ថា ជា​អ្នក​នយោបាយ​ដែល​មិន​គោរព​អង្គ​ព្រះមហាក្សត្រ ជា​ពិសេស​ជាន់​ឈ្លី​ព្រះពុទ្ធ​សាសនា និង​ជាតិ​សាសន៍​ខ្លួន​ឯង។
[អានត...]

Wednesday, July 12, 2017

លោកហ៊ុន សែនរំលឹកខួប៤ឆ្នាំនៃមរណភាពឪពុកចំថ្ងៃដែល លោកលើកលែង ទោសឲ្យលោកសម រង្ស៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments
រូបថតមហាឧបាសិកា ហ៊ុន នាង (ឆ្វេង) ដកស្រង់ចេញពីហ្វេសប៊ុករបស់លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅ នឹកអាឡោះអាល័យ ដល់ការ បាត់ បង់សាច់ញាតិ នៅពេលខួប៤ឆ្នាំនៃការទទួលមរណៈភាពរបស់ឪពុកលោក គឺលោកមហា ឧបាសិកាហ៊ុន នាង។​
ថ្ងៃទី១២ កក្កដា នេះត្រូវជាខួប៤ឆ្នាំនៃមរណភាពរបស់ឪពុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយ ក៏ជាថ្ងៃ ដែលលោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើលិខិតស្នើសុំទៅព្រះមហាក្សត្រ នរោត្តម សីហមុនីឲ្យលើកលែងទោសលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
[អានត...]

Friday, May 12, 2017

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះប្រារព្ធនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


 គោឧសភរាជបរិភោគស្រូវ ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៩០
ភាគរយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកមិញនេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ប្រារព្ធនៅខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ
ខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។

ព្រះរាជពិធីនេះ ត្រូវបានធ្វើឡើងតាម​លំអាន​ព្រះរាជបវេណី​តាមបែបព្រហ្មញ្ញសាសនាជាបន្តបន្ទាប់ ដោយ​មាន​ការ​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធ និងទេវតាថែរក្សាចក្រវាឡពីព្រាហ្មណ៍​ព្រះរាជ​គ្រូ សូមឲ្យ
ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទទួលបានភោគផលល្អ និងសូមឲ្យប្រទេសកម្ពុជា បានជួបតែ
សុខសន្តិភាព និងរីកចម្រើនក្រោមម្លប់នៃអង្គព្រះមហាក្សត្រ។
[អានត...]
 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger