សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 12, 2017

លោកហ៊ុន សែនរំលឹកខួប៤ឆ្នាំនៃមរណភាពឪពុកចំថ្ងៃដែល លោកលើកលែង ទោសឲ្យលោកសម រង្ស៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
រូបថតមហាឧបាសិកា ហ៊ុន នាង (ឆ្វេង) ដកស្រង់ចេញពីហ្វេសប៊ុករបស់លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅ នឹកអាឡោះអាល័យ ដល់ការ បាត់ បង់សាច់ញាតិ នៅពេលខួប៤ឆ្នាំនៃការទទួលមរណៈភាពរបស់ឪពុកលោក គឺលោកមហា ឧបាសិកាហ៊ុន នាង។​
ថ្ងៃទី១២ កក្កដា នេះត្រូវជាខួប៤ឆ្នាំនៃមរណភាពរបស់ឪពុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយ ក៏ជាថ្ងៃ ដែលលោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើលិខិតស្នើសុំទៅព្រះមហាក្សត្រ នរោត្តម សីហមុនីឲ្យលើកលែងទោសលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
លោក នាយករដ្ឋមន្ត្រី សរសេរនៅលើហ្វេសប៊ុករបស់លោក ដោយរៀបរាប់ពីការនឹករលឹកដល់ ឪពុក ម្តាយនិងកូនប្រុសច្បងរបស់លោក​ដែលទទួលមរណភាព។ ​លោកសរសេរថា៖ «ថ្ងៃ១២ កក្កដា នេះត្រូវជាខួប៤ឆ្នាំនៃមរណភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣ – ១២ កក្កដា២០១៧)។ ដំណក់ទឹកភ្នែករបស់កូនប្រុសស្រី ចៅ និងចៅទួតប្រុសស្រី ញាតិមិត្តជិតឆ្ងាយបានចេញមកដោយ ក្តីស្រណោះអាឡោះអាល័យ។ ម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅ បំផុតសំរាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០ ខែមីនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១ របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សរសេរទៀតថា ឪពុករបស់លោកគឺជាបុរសទី១ដែល បានផ្តល់ ឱវាទ ឲ្យលោក តាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយ។ លោកបន្តថា លោកចង់ឲ្យឪពុក លោកមកចាប់កំណើតជាចៅទៀត ខណៈលោកថា ម្តាយលោកបានចាប់កំណើត ជាចៅលោក ហើយ។
ពាក់ព័ន្ធនឹងភាពសោកសៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះ ខាងមន្ត្រីគណបក្សសង្គ្រោះ ជាតិ មិនមានការលូកមាត់លូក.កអ្វីនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger