សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 23, 2017

លោកហ៊ុន សែនបញ្ជាឲ្យឧកញ៉ាសុខ គង់ដូរឈ្មោះរមណីយដ្ឋាន របស់ខ្លូនទៅជារមណីយដ្ឋាន ភ្នំបូកគោវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកនេះ បានបញ្ជាឲ្យអាជ្ញាធរអន្តរាគមន៍ទៅក្រុមហ៊ុនរបស់ ឧកញ៉ា សុខ គង់ឲ្យដូរឈ្មោះរមណីយដ្ឋានសុខា ឋានសួគ៌មកជា “រមណីយដ្ឋានភ្នំបូកគោ”វិញ បន្ទាប់ ពីមានប្រតិកម្មពី​ពលរដ្ឋ​ខ្មែរជាច្រើន ទាក់ទងនឹងការដូរឈ្មោះរមណីយដ្ឋានជាតិមួយ នោះ ទៅជា “រមណីយដ្ឋាន សុខា ឋានសួគ៌”។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញានេះថា​លោក​ មិនបានដឹងពីការដូរឈ្មោះរមណីយដ្ឋានជាតិនោះទេ ហើយលោកបានបញ្ជាឲ្យអាជ្ញាធរខេត្ត កំពតទៅ​ដកហូត ស្លាក​ឈ្មោះនោះចេញឲ្យបានមុនម៉ោង ១១ ព្រឹកនេះ។
លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាក សញ្ញា​អត់​ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះ​ដើម ជាដាច់ខាត»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោកពុំដឹងពីការដូរ​ឈ្មោះរមណីយដ្ឋាន​ភ្នំបូកគោទៅជា​ឈ្មោះ​រមណីយដ្ឋានផ្សេងទេ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិន​បាន​អនុញ្ញាតដែរ។
រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានដូរឈ្មោះទៅជារមណីយដ្ឋាន សុខា ឋានសួគ៌ ចាប់ពី ថ្ងៃទី១ ខែកញ្ញា ដោយមិនបាន​បញ្ជាក់ពីមូលហេតុនៃការដូរនេះទេ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧកញ៉ា សុខ គង់ប្រធានក្រុមហ៊ុន សុខា អូតែល និងក្រុមហ៊ុនប្រេងឥន្ធនះ សូគីម៉ិចបានទេ នៅព្រឹកមិញនេះ ដោយទូរសព្ទចូល តែអ្នក លើកថា​ លោកឧកញ៉ាសុខ គង់កំពុងជាប់រវល់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger