Pages - Menu

Monday, October 9, 2017

លោកហ៊ុន សែននៅតែចង់បន្តកាន់អំណាចតាមរយះ ការបោះឆ្នោតជាជាងប្រើកម្លាំងទ័ព



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថាធ្វើនយោបាយត្រូវចំណាយលុយជូន
អ្នកគាំទ្រដើម្បីជ័យជម្នះ។


បើទោះបី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់វ៉ៃខ្នោះលោកកឹម សុខាប្រធានគណបក្ស សង្គ្រោះ ជាតិទាំងមានអភ័យឯកសិទ្ធិសភាក្តី ក៏លោកនាយករដ្ឋមន្ត្រីរូបនេះ នៅតែចង់បន្តអំណាចរបស់ខ្លួន តាមរយះការបោះឆ្នោតដដែល ដោយនៅថ្ងៃចន្ទនេះ លោកថ្លែងថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាល នឹងផ្តល់​ប្រាក់​ឧបត្ថម្ភចំនួន៨០ម៉ឺន​រៀល ដល់ស្ត្រី​ដែលជា​មន្រ្តីរាជការស៊ីវិល​ និងមន្ត្រីនគរបាល​ នៅ ពេលសម្រាលបានកូនមួយ​ ដោយថា​នេះ ​ជាគោល​នយោ​បាយ​ថ្មី​របស់​​រដ្ឋាភិបាល​។
ការប្រកាសផ្តល់ប្រាក់ដល់ទៅ៨០ម៉ឺនរៀល ឬស្មើនឹង២០០ដុល្លារជូនដល់ស្ត្រីសម្រាលកូនបាន មួយបែបនេះ ត្រូវបានគេមើលឃើញថា លោកហ៊ុន សែនចង់បានការគាំទ្រពីម្ចាស់ឆ្នោត មុន ពេលការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ខាងមុខ។
កៅពីការដើរផ្តល់ថវិកាជូនដល់មន្ត្រីរាជការនៅតាមក្រសួងមន្ទីរ និងកម្មករ-កម្មការនីតាមរោង ចក្រ គេក៏សង្កេតឃើញលោកហ៊ុន សែនក៏បានដើរថតសែលហ្វី (Selfies) ជាមួយមហាជនទៀត ផង ដែលសកម្មភាពទាំងអស់នេះ សុទ្ធតែបង្ហាញថា "លោកហ៊ុន សែននៅតែបានប្រជាប្រិយភាព សម្រាប់ការបោះឆ្នោត ជាងជាងយកកាំភ្លើង ទៅភ្ជុងប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនលោក ឲ្យកាន់ អំណាចបន្តទៅទៀត" ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យសហគមន៏អន្តរជាតិដាក់គំនាបមកលើ លោកហ៊ុន សែននិងរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន សែន ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ តទៅ រដ្ឋាភិបាលនឹងត្រូវ​ឧបត្ថម្ភប្រាក់​ដល់​ស្រ្តី សម្រាល​កូន ​ដែល​​ជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មានប្រមាណ ២លានដុល្លារ ខណៈស្ត្រីផ្នែកកម្មករ ក៏​ត្រូវ​​​ចំណាយ​​ប្រមាណ១០​លាន​ដុល្លារ នៅដើមឆ្នាំ២០១៨នេះ​ ផង​​ដែរ។
អ្នកតាមដានយល់ថា បើទោះជាលោកហ៊ុន សែនចាប់លោកកឹម សុខាញាត់គុកទាំង កណ្តាល យប់ក៏ដោយ ហើយកំពុងធ្វើគណបក្សសង្គ្រោះជាតិចុះខ្សោយក៏ដោយ ក៏លោកហ៊ុន សែននៅ
ត្រូវ ការបន្តអំណាចរបស់លោកតាមរយះការបោះឆ្នោតដដែល
ក្នុង​ពិធីប្រគល់សញ្ញាបត្រមួយ ក្នុង​រាជធានីភ្នំពេញ នាថ្ងៃទី៩ខែ​តុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករាឆ្នាំ២០១៨ រដ្ឋាភិបាល ​នឹង​ផ្តល់​ប្រាក់​​ឧបត្ថម្ភដល់ស្រ្តី ដែលជា មន្រ្តីរាជការស៊ីវិល(គ្រូបបង្រៀន និងគ្រូពេទ្យ​) ស្រ្តីនគរបាល ស្រ្តីកងទ័ព កង​រាជ​​អាវុធហត្ថ នឹង​ទទួល​​​បាន​​ប្រាក់​ឧបត្ថម្ភ​៨០​ម៉ឺន សម្រាប់ការសម្រាល​បានកូនមួយ កូនភ្លោះពីរ ឬកូនកូនភ្លោះបី នឹងទទួល​បាន​ច្រើន​ជាងនេះ​។
លោកថ្លែងថា៖ «ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល​ ស្ត្រីដែលជា នគរបាល ស្ត្រី​ដែលជាកងទ័ព នឹងត្រូវទទួលបាននៅពេលឆ្លងទន្លេ ដែលមានកូនមួយ ចំនួន៨០ម៉ឺនរៀល ហើយ​បើ​បាន​កូន​ភ្លោះ​ពីរឡើងដល់ ១លាន ៦​សែន​​រៀល នឹងបើបានកូន​ភ្លោះ​បីឡើង​ ២លាន ៤សែនរៀល »
ប្រធាន​សមាគមមន្ត្រី​រាជ​ការ​ឯក​រាជ្យ​កម្ពុជា លោក ហៀក ព្រីង សង្កេត​ឃើញ​ថា ការផ្តល់ប្រាក់ ឧបត្ថម្ភដល់ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល និងនគរបាល នៅពេលសម្រាលកូន នា​ពេល​នេះ ហាក់ ធ្វើ​ឡើង​​ស្របពេល ដែលស្ថានការណ៍នយោបាយ​នៅ​កម្ពុជា​កំពុងឡើងកម្តៅ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាត្រូវ​ធ្វើកិច្ចការនេះ ឲ្យបានយូរអង្វែង ជាជាងធ្វើក្នុងរយៈ​ពេលខ្លី ដែល​នាំ​ឲ្យ​ប៉ះ​ពាល់ដល់អារម្មណ៍ស្ត្រី ដែលទទួលបានផល​ប្រយោជន៍នោះ។
លោកនិយាយថា៖ «អ្វីដែល បានគាត់ផ្តល់ឲ្យ ខ្ញុំចង់ឲ្យធ្វើជាលក្ខណៈភ្លៀងរលឹម ដូចគាត់និយាយ ឲ្យជាប្រចំា សូមធ្វើអ្វី យើងធ្វើតាមអ្វីដែល កាលៈទេសៈនៃស្ថានភាពពេលបោះឆ្នោត[ជិតមកដល់] ខ្ញុំចង់ឲ្យគាត់ធ្វើជាប្រចំា ជាអចិន្ត្រៃយ៍ជាការល្អ កាលណាវាអត់មានជាលក្ខណៈជាអចិន្ត្រៃយ៍វា ធម្មតា គេមើលឃើញថា វាស្ថានភាពនយោបាយ ផលចំណេញនយោបាយហើយ​»
លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និង កងទ័ព សរុប​​​ប្រមាណ៩ម៉ឺននាក់ ដោយថា​ក្នុងនោះ ស្រ្តីដែល​មានលទ្ធភាពមានកូន មានប្រមាណ ១០​,៨​៤៤​នាក់​ ដែល​​ក្នុង​នោះ មាន​មន្រ្តីរាជការស៊ីវិលចំនួន​ ១០,៣៦០នាក់ នគរបាលជាតិចំនួន ១៩៤ និង​កង​ទ័ពមាន ​ចំនួន​២៥០​នាក់៕


No comments:

Post a Comment