លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនថាធ្វើនយោបាយត្រូវចំណាយលុយជូន
អ្នកគាំទ្រដើម្បីជ័យជម្នះ។
បើទោះបី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់វ៉ៃខ្នោះលោកកឹម សុខាប្រធានគណបក្ស សង្គ្រោះ ជាតិទាំងមានអភ័យឯកសិទ្ធិសភាក្តី ក៏លោកនាយករដ្ឋមន្ត្រីរូបនេះ នៅតែចង់បន្តអំណាចរបស់ខ្លួន តាមរយះការបោះឆ្នោតដដែល ដោយនៅថ្ងៃចន្ទនេះ លោកថ្លែងថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ដល់ស្ត្រីដែលជាមន្រ្តីរាជការស៊ីវិល និងមន្ត្រីនគរបាល នៅ ពេលសម្រាលបានកូនមួយ ដោយថានេះ ជាគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។
ការប្រកាសផ្តល់ប្រាក់ដល់ទៅ៨០ម៉ឺនរៀល ឬស្មើនឹង២០០ដុល្លារជូនដល់ស្ត្រីសម្រាលកូនបាន មួយបែបនេះ ត្រូវបានគេមើលឃើញថា លោកហ៊ុន សែនចង់បានការគាំទ្រពីម្ចាស់ឆ្នោត មុន ពេលការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ខាងមុខ។
កៅពីការដើរផ្តល់ថវិកាជូនដល់មន្ត្រីរាជការនៅតាមក្រសួងមន្ទីរ និងកម្មករ-កម្មការនីតាមរោង ចក្រ គេក៏សង្កេតឃើញលោកហ៊ុន សែនក៏បានដើរថតសែលហ្វី (Selfies) ជាមួយមហាជនទៀត ផង ដែលសកម្មភាពទាំងអស់នេះ សុទ្ធតែបង្ហាញថា "លោកហ៊ុន សែននៅតែបានប្រជាប្រិយភាព សម្រាប់ការបោះឆ្នោត ជាងជាងយកកាំភ្លើង ទៅភ្ជុងប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនលោក ឲ្យកាន់ អំណាចបន្តទៅទៀត" ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យសហគមន៏អន្តរជាតិដាក់គំនាបមកលើ លោកហ៊ុន សែននិងរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន សែន ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ តទៅ រដ្ឋាភិបាលនឹងត្រូវឧបត្ថម្ភប្រាក់ដល់ស្រ្តី សម្រាលកូន ដែលជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មានប្រមាណ ២លានដុល្លារ ខណៈស្ត្រីផ្នែកកម្មករ ក៏ត្រូវចំណាយប្រមាណ១០លានដុល្លារ នៅដើមឆ្នាំ២០១៨នេះ ផងដែរ។
អ្នកតាមដានយល់ថា “បើទោះជាលោកហ៊ុន សែនចាប់លោកកឹម សុខាញាត់គុកទាំង កណ្តាល យប់ក៏ដោយ ហើយកំពុងធ្វើគណបក្សសង្គ្រោះជាតិចុះខ្សោយក៏ដោយ ក៏លោកហ៊ុន សែននៅ
ត្រូវ ការបន្តអំណាចរបស់លោកតាមរយះការបោះឆ្នោតដដែល”។
ក្នុងពិធីប្រគល់សញ្ញាបត្រមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៩ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករាឆ្នាំ២០១៨ រដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី ដែលជា មន្រ្តីរាជការស៊ីវិល(គ្រូបបង្រៀន និងគ្រូពេទ្យ) ស្រ្តីនគរបាល ស្រ្តីកងទ័ព កងរាជអាវុធហត្ថ នឹងទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺន សម្រាប់ការសម្រាលបានកូនមួយ កូនភ្លោះពីរ ឬកូនកូនភ្លោះបី នឹងទទួលបានច្រើនជាងនេះ។
លោកថ្លែងថា៖ «ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល ស្ត្រីដែលជា នគរបាល ស្ត្រីដែលជាកងទ័ព នឹងត្រូវទទួលបាននៅពេលឆ្លងទន្លេ ដែលមានកូនមួយ ចំនួន៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះពីរឡើងដល់ ១លាន ៦សែនរៀល នឹងបើបានកូនភ្លោះបីឡើង ២លាន ៤សែនរៀល »។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក ហៀក ព្រីង សង្កេតឃើញថា ការផ្តល់ប្រាក់ ឧបត្ថម្ភដល់ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល និងនគរបាល នៅពេលសម្រាលកូន នាពេលនេះ ហាក់ ធ្វើឡើងស្របពេល ដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងកម្តៅ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាត្រូវធ្វើកិច្ចការនេះ ឲ្យបានយូរអង្វែង ជាជាងធ្វើក្នុងរយៈពេលខ្លី ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ស្ត្រី ដែលទទួលបានផលប្រយោជន៍នោះ។
លោកនិយាយថា៖ «អ្វីដែល បានគាត់ផ្តល់ឲ្យ ខ្ញុំចង់ឲ្យធ្វើជាលក្ខណៈភ្លៀងរលឹម ដូចគាត់និយាយ ឲ្យជាប្រចំា សូមធ្វើអ្វី យើងធ្វើតាមអ្វីដែល កាលៈទេសៈនៃស្ថានភាពពេលបោះឆ្នោត[ជិតមកដល់] ខ្ញុំចង់ឲ្យគាត់ធ្វើជាប្រចំា ជាអចិន្ត្រៃយ៍ជាការល្អ កាលណាវាអត់មានជាលក្ខណៈជាអចិន្ត្រៃយ៍ វា ធម្មតា គេមើលឃើញថា វាស្ថានភាពនយោបាយ ផលចំណេញនយោបាយហើយ»។
លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និង កងទ័ព សរុបប្រមាណ៩ម៉ឺននាក់ ដោយថាក្នុងនោះ ស្រ្តីដែលមានលទ្ធភាពមានកូន មានប្រមាណ ១០,៨៤៤នាក់ ដែលក្នុងនោះ មានមន្រ្តីរាជការស៊ីវិលចំនួន ១០,៣៦០នាក់ នគរបាលជាតិចំនួន ១៩៤ និងកងទ័ពមាន ចំនួន២៥០នាក់៕
0 comments:
Post a Comment