សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 31, 2017

តុលាការកំពូលបន្តឃុំខ្លួនលោកកឹម សុខានៅពន្ធនាគារត្រពាំងផ្លុង តាមការសម្រេចរបស់តុលាការថ្នាក់ក្រោម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកកឹម សុខានៅពេលត្រូវបាន សមត្ថកិច្ចពិសេសរបស់លោក ហ៊ុន សែនចាប់ខ្លួន
កាលពីយប់ថ្ងៃ ទី ៣ កញ្ញាុ។
 
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានប្រកាសសាលដីកា ដោយ សម្រេចឲ្យបន្តឃុំខ្លួនលោក កឹម សុខាមេដឹកនាំបក្សប្រឆាំង ដដែល ដោយសំអាងថា ការសម្រេច របស់តុលាការថ្នាក់ក្រោម​ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការមេធាវី លោក សំ សុគង់ សម្ដែងការខកចិត្ត ចំពោះ ការសម្រេចរបស់តុលាការកំពូល ដោយចាត់ទុកការសម្រេចនោះថា មិនបានផ្ដល់ យុត្តិធម៌ឲ្យកូនក្ដី របស់លោក។

នៅក្នុងសវនាការ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានស្នើឲ្យចៅក្រុមតុលាកា រកំពូល បង្ហាញច្បាប់ដែលពន្យល់ពីបទល្មើសជាក់ស្តែង ពាក់ព័ន្ធការបង្ហោះវិដេអូឡើងវិញ ចំពោះរឿង ដែលកើតមានច្រើនឆ្នាំមកហើយនោះ។​
លោក កឹម សុខា ត្រូវកង​​កម្លាំងពិសេសរបស់រដ្ឋាភិបាលចាប់ខ្លួនដោ​​​យ​​​​សំ​អា​​ងលើវីដេអូឃ្លីប ដែ​​ល​​​​គេ​​បង្ហោះឡើងវិញ​តាមប​ណ្តា​ញសង្គមហ្វេសប៊ុក​ ទាក់​ទិ​ននឹងការថ្លែងរបស់លោកប្រា​ប់​អ្ន​​កគាំ​​ទ្រ​​​នៅប្រទេសអូស្ដ្រាលីកាលពីឆ្នាំ២០១៣ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រប្តូរ​មេ​​ដឹ​​ក​​​នាំតា​​មរយៈយន្ត​ការ​​ណ៍ប្រជាធិ​ប​តេ​យ្យ។
នៅថ្ងៃអង្គារនេះ តុលាការកំពូលបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណ
បក្សសង្គ្រោះជាតិរូបនេះ ប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា។
ក្នុងបន្ទប់សវនាការក្រុមមេធាវីលោក កឹម សុខា បានប្រាប់ទៅចៅក្រមជំនុំជម្រះថា ការប្ដឹងជំទាស់ របស់ក្រុមមេធាវី ដោយសារការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបន្តឲ្យឃុំខ្លួនកូនក្ដី គឺផ្ទុយ ទៅនឹងច្បាប់ជាតិនិងអន្តរជាតិ។
សវនាការនោះក្រុមមេធាវីទាំង៧រូប បានចោទសួរទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យបញ្ជាក់ពីច្បាប់ថា ការបង្ហោះវីដេអូឡើងវិញជាបទល្មើសជាក់ស្ដែងឬ? បានសមត្ថកិច្ចទៅចាប់ខ្លួនកូនក្ដីទាំងមាន អភ័យឯកសិទ្ធិសភា។
ក្រុមមេធាវីបានស្នើទៅចៅក្រមជំនុំជម្រះឲ្យបដិសេធដីកាឃុំខ្លួន​ ហើយដោះលែងកូនក្ដីឲ្យមាន សេរីភាពវិញ ដើម្បីកុំឲ្យសហគន៍ជាតិនិងអន្តរជាតិ រិះគន់ប្រព័ន្ធយុត្តិធម៌បន្តទៀត។
ទោះជាយ៉ាងណានៅក្នុងសវនាការនោះ ក្រុមប្រឹក្សាជំនុំជម្រះមិនបានឆ្លើយតបសំនួររបស់​ក្រុម មេធាវីវិញទេ។
ក៏ប៉ុន្តែតុលាការកំពូលនៅតែបន្តឃុំខ្លួនលោកកឹម សុខាដដែល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger