សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 24, 2017

ព្រឹទ្ធសភាអាមេរិកដាក់កំណត់ឲ្យលោកហ៊ុន សែនដោះលែង លោកកឹម សុខា ត្រឹមថ្ងៃ ទី ៩ វិច្ឆិកា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សមាជិកព្រឹទ្ធសភាអាមេរិក លោក​ ថេត គ្រូហ្ស (Ted Cruz) ដែលសរសេរលិខិតមួយច្បាប់
ទៅកាន់ ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោនលោក ​ជុំ ប៊ុនរ៉ុងឲ្យប្រាប់ទៅលោកហ៊ុន
សែនថាត្រូវតែដោះលែងលោកកឹម សុខានៅត្រឹមថ្ងៃ ទី ៩ វិច្ឆិកា។

សមាជិកព្រឹទ្ធសភាអាមេរិក លោក​ ថេត គ្រូហ្ស (Ted Cruz) បានចេញលិខិតមួយច្បាប់ដោយ
កំណត់ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែ​ង​មេ​ដឹកនាំបក្ស​​​​ប្រឆាំងលោក កឹម សុខា មុនថ្ងៃទី៩ ខែ វិច្ឆកា ហើយបើលោកហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជា នៅតែចចេសមិនព្រម ដោះ លែងលោកកឹំ​ម សុខាតាមការកណទ់ទៀតនោះ លោកនឹងរួមជាមួយសមាជិកព្រឹទ្ធសភាផ្សេង ទៀត​ នឹងបញ្ចុះ បញ្ចូលរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យ​ហាមមន្ត្រីជាន់​​ខ្ពស់​កម្ពុជា មិនឲ្យជាន់ដីអា មេរិកឡើយ។
សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​តិចសាស លោក​ ថេត គ្រូហ្ស កាលពីថ្ងៃ ចន្ទ ​ផ្ញើលិខិតមួយច្បាប់ទៅ​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោនលោក ​ជុំ ប៊ុនរ៉ុង ​ដោយលិខិត នោះបានលើកឡើងពីការចាប់ខ្លួនលោក កឹម សុខា ​និងការរៀបចំរំលាយគណបក្សសង្គ្រោះជាតិ​។ លោកថាសកម្មភាពទាំងនេះ ​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងអាមេរិកនោះទេ គឺថែមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៀតផង។
សមាជិកព្រឹទ្ធសភារូបនេះ បានកំណត់ពេលត្រឹមថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ២០១៧ថា បើមិនមានការ ដោះលែងលោក កឹម សុខា ទេ លោកនឹងស្វែងរកការដាក់សម្ពាធបន្ថែម។​
លោក​សរសេរក្នុងន័យថា៖ «បើសិនជាមិនមានការដោះលែងលោក កឹម សុខា នៅត្រឹមថ្ងៃទី៩ខែ វិច្ឆិកាទេ ខ្ញុំនិង ក្រុមការងាររបស់ខ្លួន នឹងធ្វើការងារជាមួយរដ្ឋការរបស់ លោក ​ត្រាំ ដើម្បីហាម មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធករណីនេះ មិនឲ្យចូលសហរដ្ឋអាមេរិក​ទេ»
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស បានតវ៉ានិងដាក់ញត្តិ​ជាបន្តបន្ទាប់ ដើម្បីជំរុញ ឲ្យរដ្ឋាភិបាលនៃប្រទេសដែលពួកគេកំពុងរស់នៅ​ ដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែនឲ្យដោះ លែងលោក កឹម សុខា។​ ពលរដ្ឋនៅប្រទេសទាំងនោះ រួមមានអូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាង ត្បូង និងបារាំងជាដើម។
ក៏ប៉ុន្តែ ទោះបីជាមានការតវ៉ាពីពលរដ្ឋខ្មែរនៅក្រៅប្រទេស និងការព្រមានពីសហគមន៏អន្តរជាតិ ជាបន្តបន្ទាប់ក្តី ក៏លោកហ៊ុន សែននៅតែបន្តគំរាមរំលាយគណបក្សសង្គ្រោះជាតិចោល ហើយរឹប អូសអសនះទាំង៥៥នៅក្នុងសភា យកទៅបែងចែកឲ្យគណបក្សតូចៗ។ នេះបើយោងតាមការគំរាមរបស់លោកហ៊ុន សែនជាថ្មី កាលពីម្សិលមិញ ខណះលោកចូលរួម សម្ពោធការដ្ឋានសាងសង់ស្ពានថ្មីមួយកន្លែងនៅខណ្ឌឬស្សីកែវ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger