តាមការគ្រោងទុក តុលាការកំពូល
នៅព្រឹកថ្ងៃអង្គារនេះ បើកសវនាការលើសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
ពីបទរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទថា “ក្បត់ជាតិ”។
តុលាការកំពូលនៅព្រឹកនេះ បើកសវនាការតាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យ
លោក កឹម សុខា ដើម្បីជំទាស់ទៅនឹងការឃុំខ្លួនកូនក្តីរបស់ពួកគេ។
កាលពីម្សិលមិញ ក្រុមមេធាវីបានឲ្យដឹង
ថា លោក កឹម សុខា មិនត្រូវបាននាំខ្លួនពីពន្ធនាគារត្រពាំងផ្លុងចូលរួមក្នុងសវនាការទេ ហើយលោក កឹម
សុខាក៏មិនជំទាស់ជុំវិញការមិននាំខ្លួន លោក កឹម សុខា ចូលរួមនេះដែរ។
នៅពេលសវនាការកំពុងដំណើរការនៅព្រឹកនេះ
គេសង្កេតឃើញផ្លូវមួយចំនួននៅជុំវិញ តុលាការ កំពូល មានការដាក់របាំងបិទ មានសមត្ថកិច្ចរាប់រយនាក់ឈរយាមតាមគោលដៅ និងមាន រថយន្ត សមត្ថកិច្ចដាក់ប្រចាំការក្បែរៗនោះទៀតផង។
នៅព្រឹកនេះក៏មានវត្តមានមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក តំណាងអង្គការសហប្រជាជាតិឃ្លាំ មើល ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១ក្រុមប្រមាណ៥នាក់ក៏ទៅឃ្លាំមើលដំណើរ ការសវនាការនេះដែរ។
ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការនោះទេ៕
0 comments:
Post a Comment