លោកហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកហ៊ុន សែន ត្រូវបានព្រះមហាក្សត្រតែងតាំង
ជាឧត្តមសេនីយ៏ផ្កាយ៣ហើយ។
ក្រៅពីលោកហ៊ុន ម៉ានិត
ព្រះមហាក្សត្រក៏ទ្រង់តែងតាំង
មន្រ្តីកងកម្លាំងប្រដាប់អាវុធចំនួន៣០រូបផ្សេងទៀត ដោយតម្លើងដំណែងចាប់ពីឧត្តមសេនីយ៍ត្រី
(ផ្កាយ១) ដល់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)
និងដំណែងផ្សេងៗទៀតថងដែរ ។
ក្នុងព្រះរាជក្រឹត្យពីរផ្សេងគ្នាចុះថ្ងៃទី០៦
ខែ តុលា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ
នរោត្តសីហមុនី ដែលព្រះរាជក្រឹត្យមួយបានដំឡើងឋានន្តរស័ក្តិ ដល់កូនលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន គឺលោក ហ៊ុន ម៉ានិតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)។ ក្នុងព្រះរាជក្រឹត្យដដែលក៏តម្លើងឋានន្តរស័ក្តិ
ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ ៣)
ឧត្តមសេនីយ៍ទោ (ផ្កាយ ២) និង ឧត្តមសេនីយ៍ត្រី (ផ្កាយ ១)ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍នៃកងយោធពលខេមរភូមិន្ទចំនួន២៧នាក់ទៀត។
ក្នុងព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រទ្រង់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន
៣រូប មានលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ,
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោក ឧត្តមសេនីយ៍ ឯក ហ៊ឹម យ៉ានផងដែរ។
បច្ចុប្បន្នលោក ទូច ណារ៉ុថ
ជាអគ្គស្នងការរងនគរបាលជាតិ
និងជាប្រធាននាយកដ្ឋានអង្គរក្ស ចំណែកលោក ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ
ទទួលបន្ទុកការងារគ្រឿងញៀន និង លោក ហ៊ឹម
យ៉ានជាអគ្គស្នងការរងនគរបាលជាតិផ្នែកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ។
ភ្លាមៗនេះដែរ
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំការនៅស្នាក់ការកណ្តាល នាសង្កាត់ចាក់អង្រែលើ
មិនមានប្រតិកម្មអ្វីចំពោះការតែងតាំងនាយទាហាននិងនាយនគរបាលជាតិ
ក្នុងខណះស្ថាន ការណ៏នយោាបយកំពុងតានតឹង ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនកំពុងគាបសង្កត់ គណបក្សប្រឆាំងដ៏ធំនេះ ទាំងផ្លូវតុលាការនិងផ្លូវយោធា
គឺចាប់វ៉ៃខ្នោះលោកកឹម សុខាទាំង កណ្តាលអធ្រត្រ
ដែលគ្មាននរណាម្នាក់នឹងស្មានដល់ថ្នាក់នេះទេ៕
0 comments:
Post a Comment