សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 9, 2017

លោកហ៊ុន សែនពិតជាមិនញញើតនឹងគំនាបអន្តរជាតិចំពោះ ការប៉ុនប៉ងរំលាយគណបក្ស សង្គ្រោះជាតិ ចោលឡើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាក់ថា បក្សប្រឆាំងនិងអាយ៉ងបរទេសរបស់
ពួកគេ ហក់បានតែប្រវែងនេះប៉ុណ្ណោះ។


ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអះអអាងថាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនដែពួកគេគោរពជាងព្រះនៅក្នុងវត្តនិងព្រះមហាក្សត្រផងនោះ មិន ញញើញនឹងការរិះគន់ឬថ្កោលទោសរបស់អង្គការជាតិនិងអន្តរជាតិជាពិសេសអង្គការអន្តរជាតិ Global Witness និង Human Rights Watch នោះទេ ដោយលោកហ៊ុន សែនបានប្រាប់ក្រុមមន្ត្រី​របស់លោកថា ពួកគេធ្វើសេចក្តីថ្លែងការណ៏ថ្កោលទោសរដ្ឋាភិបាលរបស់លោក គឺដើម្បីបាន
ជំនួយ បន្ថែមទៀតតែប៉ុណ្ណោះ។
ចំណែកក្រុមមន្ត្រីបក្សកាន់អំណាចដទៃៗទៀត ដូចជាលោកសុខ ឥសាន អ្នកនាំពាក្យអះអាងថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈម​នឹង​បណ្ដឹង​របស់​រដ្ឋាភិបាល ទៅ​តុលាការ​កំពូល​សុំ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោល បាន​និយាយ​ចំអក​ថា គណបក្សប្រឆាំង​ជួប​បញ្ហា​ដូច​សព្វ​ថ្ងៃ​នេះ ព្រោះ​តែ លោក សម រង្ស៊ី និង​លោក កឹម សុខាសាងទោសកំហុសរបស់ខ្លួនទេ។ លោកហ៊ុន សែនក៏ វាស់ កំពស់ឲ្យបក្សប្រឆាំងនិងក្រុមបរទេសរបស់ខ្លួនលោកជាស្រេច ដែលកំពស់នោះមិនអាចចូល ដល់គម្រោងយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចបានឡើយ។
លោក សុខ ឥសាន ដែលគេស្គាល់ថា ជាមន្ត្រីបក្សកាន់អំណាចពូកែហែកគេរ្តិ៍គណបក្សប្រឆាំង សូម្បីតែកូនលោកស្រី២នាក់របស់លោក កឹម សុខាក៏មិនឲ្យរួចខ្លួនដែរនោះ បានចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះជាតិ​ទទួល​ផល​មិនល្អ​ដូច​សព្វថ្ងៃ ព្រោះ​គណបក្ស​នេះ​គ្មាន​កម្មវិធី​នយោបាយ និង​គ្មាន​គោលការណ៍​ច្បាស់លាស់ ចាំតែ​ធ្វើតាម​ការ​គូសវាស​ចង្អុល​បង្ហាញ​ពី​បរទេស។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​សរសេរ​នៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម លើ តេឡេក្រាម (Telegram) របស់​លោក​ថ្ងៃ​ទី​០៨ ខែ​តុលា ថា លោក សម រង្សី នៅ​សុខៗ​ស្រាប​តែ​លា​ចេញពី​តំណែង​ប្រធាន​គណបក្ស​ដោយ​ខ្លួនឯង។ ចំណែក លោក កឹម សុខា នៅ​មិន​នៅ​បាន​លាតត្រដាង​គ្មាន​លាក់លៀម បាន​ទទួល​ការ​ចាត់​តាំងរបស់​បរទេស​ឲ្យ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ តាម​ផែនការ​យុទ្ធសាស្ត្រ យុទ្ធវិធី​ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។
លោក សុខ ឥសាន ថែម​ទាំង​ហ៊ាន​និយាយ​មុន​តុលាការ​សម្រេច​ថា ទោស​លោក កឹម សុខា ជា​ទោស​ព្រហ្មទណ្ឌ​ក្បត់ជាតិ ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ ដោយមាន​ស្ថាន​ទម្ងន់​ទោស​ពី​១៥ - ៣០ ឆ្នាំ​រហូតអស់​មួយ​ជីវិត​ផង។ លោក​ព្រមាន​ទៀត​ថា ករណី​លោក កឹម សុខា នេះ​បើ​ពីមុន​នឹង​ត្រូវ​បាញ់​សម្លាប់​ចោល​ដោយ​ចង​ផ្អោប​សសរ ហើយ​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ ១២នាក់ ដាក់​ជា ២​ជួរ ជួរមុខ​អង្គុយ​លត់​ជង្គង់​៦​នាក់។ ជួរ​ទី​ពីរ ឈរ​ត្រង់​៦​នាក់។ ក្រោយ​បាញ់​ហើយ មេក្រុម​ទៅ​ចាប់​បួងសក់ បាញ់​ថែម​១​គ្រាប់​ទៀត ចំក្បាល ជា​កិច្ច​បង្ហើយ​ចុងក្រោយ។
ការ​ប្រើ​ពាក្យសំដី​ខ្លាំង​បែប​ហិង្សា​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ ខណៈ​ដែល​ក្រុម​មេធាវី​ជើង​ខ្លាំង របស់​ក្រសួងមហាផ្ទៃ​៥​រូប​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​កំពូល សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល តាម​សំណើ​គណបក្ស​តូច​ពីរ​ដែល​គ្មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា។
ប៉ុន្តែ ប្រធាន​ក្រុម​តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក ស៊ុន ឆ័យ ធ្លាប់​ឆ្លើយតប​ទៅ​លោក សុខ ឥសាន ថា​គួរ​ប្រើ​ពាក្យសំដី​ឲ្យ​ថ្លៃថ្នូរ និង​គោរព​សិទ្ធិមនុស្ស។ លោក​ថា ការចោទប្រកាន់​មុន​តុលាការ​សម្រេច​ក្ដី ជា​ការ​បំពាន​ច្បាប់។
ចំណែក នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្មីៗ​នេះ​បាន​និយាយ​ថា មនុស្ស​នៅ​ក្បែរ​លោក ហ៊ុន សែន ខ្វះ​ការ​យល់​ដឹង និង​មាន​សម្ដី​សំដៅ​បែប​មនុស្ស​ល្ងង់ខ្លៅ។
រីឯ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​និយាយ​ថា អ្នក​ដែល​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ អ្នកនោះ​នឹង​រលាយ​ខ្លួនឯង។ លោក សម រង្ស៊ី និយាយ​ទៅកាន់​លោក ហ៊ុន សែន ដោយ​មិន​បញ្ចេញ​ឈ្មោះថា បើ​ការបោះឆ្នោត​មួយ​ដែល​កើតឡើង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​មួយ​ចំណោម​ពីរ​មាន​សំឡេង​នៅ​ក្នុង​សភា​នោះ គ្មាន​អន្តរជាតិ​ណា​ទទួលស្គាល់​លទ្ធផល​នេះ​ទេ ហើយ​បើ​គ្មាន​ការបោះឆ្នោត​រឹតតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រងគ្រោះ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។
នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​លើក​ឡើង​ថា កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោប​ក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែប​យ៉ាង 
​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។
លោក James Gomez បន្ត​ថា ប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ ត្រូវ​ដាក់​គំនាប ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​ប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ។
ក៏ប៉ុន្តែក្រុមមន្ត្រីគណបក្សកាន់អំណាចប្រចាំការនៅ គ-៨៥ នៃទីស្នាក់ការកណ្តាលរបស់គណ បក្សកាន់អំណាចពោលថា អង្គការបរទេសទាំងនោះ ស្គាល់គណបក្សគណបក្សប្រជាជនកម្ពុជា តិចពេកហើយៗពួកគេគួរតែបញ្ឈប់ធ្វើការចោទប្រកាន់មកលើគណបក្សកាន់អំណាចទាំងកំរោល
បែបនេះ ដែលនាំបក្សប្រឆាំងរងនូវដំបងកាន់តែធ្ងន់ថែមទៀត។ រដ្ឋាភិបាលកំពុងតែវែកមុខរក អង្គការបរទេសណាខ្លះ  និងកាសែតបរទេសណាខ្លះ នៅពីក្រោយគណបក្សប្រឆាំងនៅកម្ពុជា នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger