លោកលឺ ឡាយស្រេង ដែលនៅពេលនេះ កំពុងភៀសសខ្លួនមកនៅប្រទេសថៃ
ដោយសុវត្ថិភាព។
លោកហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយះមេធាវីរបស់លោក បានដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ទៅតុលាការដោយថាបានបរិហាកេរ្តិ៍គណបក្សប្រជាជនកម្ពុជាជាសាធារណៈ ចំពោះខ្លឹមសារដែលលោកបានសន្ទនាឯកជនតាមទូរសព្ទ ហើយបានបែកធ្លាយតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនាពេលថ្មីៗនេះ។
ថ្លែងជាមួយអ្នកសារព័ត៌មានបន្ទាប់ពីដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ តុលានេះ មេធាវីតំណាងរដ្ឋាភិបាលលោក គី តិច បានឲ្យដឹងថាលោកទាមទារឲ្យតុលាការផ្តន្ទាទោសលោក លឺ ឡាយស្រេងតាមផ្លូវច្បាប់ និងទារសំណងជាង១២ម៉ឺនដុល្លារ។ លោកបន្ថែមថា ការនិយាយបរិហាររិះគន់តាមទូរសព្ទជាលក្ខខណៈឯកជនក៏ដោយ ប្រសិនជាសំឡេងនោះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈសំឡេងគឺស្មើនឹងការនិយាយបរិហារជាសារធាណៈ។ លោកថា៖ «សំខាន់យើងផ្តោតលើសំឡេងរបស់គាត់ គាត់និយាយចឹងមែន ទោះបីផ្សាយតាមផេកណាក៏ដោយ ប៉ុន្តែសំឡេងដែលយើងស្តាប់គឺសំឡេងរបស់លោក លឺ ឡាយស្រេងសន្ទនាជាមួយលោកជំទាវ គី លំអង»។
សំឡេងសន្ទនាតាមទូរសព្ទរវាងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី ព្រមទាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងអភិវឌ្ឍន៍ជនបទមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយអតីត តំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច លោកស្រី គី លំអង ត្រូវបានទម្លាយកាលពីថ្ងៃទី២១ ខែតុលានេះ នៅលើទំព័រហ្វេសប៊ុកឈ្មោះ «សីហា» ជាបណ្ដាញសង្គមមួយ ដែលធ្លាប់បានទម្លាយសំឡេងសន្ទនាឯកជនក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងនាពេលកន្លងមក។ សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក លឺ ឡាយស្រេង និងលោកស្រី គី លំអង ត្រូវបានទម្លាយ បន្ទាប់ពីមានការចោទសួរថា តើព្រះមហាក្សត្រ ព្រះករុណា នរោត្ដម សីហមុនី នឹងឡាយព្រះហស្ថលេខាលើសំណើកែរប្រែច្បាប់៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ឬយ៉ាងណា?។ អ្នកនាំពាក្យសាលារដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឲ្យដឹងតាមរយៈសាអេឡិចត្រូនិចតេលេក្រាមថាសំណុំរឿងនេះអយ្យការ បាន ទទួលពាក្យបណ្តឹងរួចហើយនិងកំពុងបន្តចំណាត់ការតាមនីតិវិធី។ ទាក់ទងនឹងករណីនេះផងដែរលោកមេធាវីសុក សំអឿន យល់ថា ការចោទប្រកាន់ដោយសំអាងទៅការបែកធ្លាយសំឡេងនោះ គឺមិនត្រឹមត្រូវនោះទេប្រសិនជាផ្សព្វផ្សាយនោះគ្មានការអនុញ្ញាត្តិពីម្ចាស់សាម៉ី។ លោកថា៖ «វាទាល់តែរដ្ឋាភិបាលមានភស្ភុតាងណាដែលបង្ហាញថាគាត់អនុញ្ញាតឲ្យគេផ្សព្វ ផ្សាយ។ អញ្ចឹងមនុស្សនិយាយគ្រប់គ្នាគេចង់ដាក់គុកនណារគេថតសំឡេងចោតគេជាប់គុកពេញទឹកពេញដីអស់ហើយស្រេចចិត្តគេ។ ដូច្នេះទាល់តែអ្នកហ្នឹងឲ្យគេផ្សព្វផ្សាយ»។ ដោយយោងតាមកម្មវត្ថុដូចគ្នានៃការប្តឹងលោក លឺ ឡាយស្រេង ពីសំណាក់រដ្ឋាភិបាលនេះ គណបក្សហ៊្វុនស៊ិនប៉ិចក៏កំពុងពិចារណាប្តឹងលោកផងដែរដោយថាលោក លឺ ឡាយស្រេងប្រមាថដល់ព្រះមហាក្សត្រ។ បន្ថែមពីលើប្តឹងលោក លឺ ឡាយស្រេង នេះ ក្រសួងយុត្តិធម៌នៅថ្ងៃនេះក៏បានធ្វើ សំណើទៅកាន់តុលាការនៃសាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយស្នើដល់តុលាការចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតផងដែរ។ សារព័ត៌មានជាតិខ្មែរ នៅថ្ងៃនេះមិនអាច ទាក់ទងលោក លឺ ឡាយស្រេង ដើម្បីឆ្លើយតបនឹង បណ្តឹង ប្រឆាំងរូបលោកបានទេ ដោយ ខណះ លោកកំពុង ស្ថិត នៅក្រៅ ប្រទេស៕
0 comments:
Post a Comment