សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 17, 2017

លោកសម រង្ស៊ីអំពាវនាវឲ្យតំណាងរាស្ត្រក្នុងពិភពលោក ជួយទប់ស្កាត់លោកហ៊ុន សែនកុំឲ្យ រំលាយបក្ស(CNRP)

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកសម រង្ស៊ីថតនៅទ្វីបអឺរ៉ុប នៅពេលថ្មីៗនេះ ។
លោកសម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) អំពាវនាវ​ទៅកាន់​តំណាងរាស្ត្រ​ទាំង អស់​ក្នុង​ពិភពលោក ឲ្យ​ជួយ​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ខណះតំណាងរាស្ត្រនៃគណ
បក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអនុម័តវិសោធនកម្មច្បាប់ចំនួន៤ ដើម្បី បើកផ្លូវឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិចោល។
ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​សម រង្ស៊ីចុះផ្សាយ​ក្នុង​កាសែតភាសាអង់គ្លេសនៅរាជធានីភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា លោក សម រង្ស៊ី សរសេរ​ថា ការណ៍​ដែល​គណបក្ស​កាន់អំណាច​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ នឹង​នាំមក​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ សម្រាប់​ដំណើរការ​លទ្ធិ ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

លោក សម រង្សី ថា ការចោទប្រកាន់​មក​លើ​គណបក្សប្រឆាំង និង​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ប្រជា ធិបតេយ្យ របស់​អាជ្ញាធរ​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ផ្ដន្ទាទោស ដោយ​អង្គការសហប្រជាជាតិ សភា​អឺរ៉ុប និង​រដ្ឋាភិបាល​ច្រើន​ប្រទេស​ក្នុង​ពិភពលោក ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ជាទូទៅ។ ស្ថាប័ន​អន្តជាតិ​ធំៗ​ទាំងនោះ បាន​ហៅ​ទង្វើ​នេះ ថា​ជា​ការ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ នៃ​ប្រព័ន្ធ​សភា និង​រំលោភ​លក្ខណៈ​ជា​តំណាងរាស្ត្រ​ពិត ប្រាកដ​ក្នុង​ប្រព័ន្ធ​នេះ។
លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​សាមគ្គីភាព​យ៉ាង​ផុលផុស ពី​សំណាក់​អ្នកតំណាងរាស្ត្រ​ទាំងអស់​ក្នុង​ពិភពលោក ដើម្បី​ជួយ​ដល់​តំណាងរាស្ត្រ​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន។
ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សហភាព​អន្តរ​សភា (Inter-Parliamentary Union ហៅ​កាត់​ថា(IPU) កំពុងតែ​ប្រជុំ​ក្នុង​ទីក្រុង សេន ភេធ័រប៊ស (Saint Petersburg) ប្រទេស​រុស្ស៊ី ក្នុង​សន្និបាត​លើក​ទី​១៣៧ ដែល​មាន​វត្តមាន​តំណាងរាស្ត្រ​មក​ពី​១៧៣ នៃរដ្ឋសភា ទូទាំង​ពិភពលោក។
នៅពេលទំនាក់ទំនងតាមទូរសព្ទ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន ប្រើពាក្យកាចៗ ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកមេបក្សប្រឆាំងថាសុទ្ធតែ ជាជនក្បត់ជាតិ ដែលទៅពឹងបរទេសឲ្យមកផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ហើយសម្លាប់ខ្មែរគ្នា ឯង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger