កាត់ ទោសមេបក្សប្រឆាំងនិងការរំលាយបក្សនេះ ធ្វើឲ្យប៉ះពាលដល់ឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នេះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កាលពីអាមេរិកនៅពីក្រោយរបប លន់ នល់ បាន ធ្វើរដ្ឋប្រហារទំលាក់សម្តេចនរោត្តមសីហនុ និងកាលធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតី អាមេរិក លោក និច សុន ពីតំណែង លោកថា អាមេរិក ក៏មិនបានគិតពីផលប៉ះពាល់ដល់ឆន្ទៈពលរដ្ឋនោះ ដែរ។
លោកបន្ថែមថា៖ «សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា ការផ្តន្ទាទោស ចំពោះមេបក្ស ប្រឆាំង ដែលប្រព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ ដែលអាចនឹងត្រូវរំលាយ ដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត តើអ្នកមានបាននឹកឃើញ កាលពីអ្នក បានផ្តួលរំលំសម្តេច នរោត្តម ព្រះសីហនុ ហើយរហូតទៅដល់រំលាយរបបរាជានិយមអាស្រ័យ ធម្មនុញ្ញនៅកម្ពុជា តើកាលនោះ អ្នកបានគិតពីឆន្ទៈរាស្រ្តទេ? ហ្នឹងសម្រាប់នៅកម្ពុជា ប៉ុន្តែសម្រាប់ នៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលជាបិតាប្រជាធិបតេយ្យ សុំឆ្លើយមក? តើពេលនោះ មាន ត្រូវទៅសុំការសម្រេចពីប្រជាជន ទុកឱកាសឲ្យប្រជាជនបោះឆ្នោតទំលាក់លោក និច សុន ទេ?»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីការកាត់ទោសមេដឹកនាំមួយចំនួន នៃប្រទេសកាន់ របបប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង និងថៃ ជាដើម ដោយថា ក៏មិនបានគិតដល់ឆន្ទៈពលរដ្ ឋផងដែរ។
នៅពេលថ្មីៗនេះ បក្សកាន់អំណាចអនុម័តកែច្បាប់៤ ដើម្បីបើកផ្លូវឲ្យរឹបអូសអាសនៈរបស់បក្ស ប្រឆាំង ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៦តុលា បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ទៀត ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងស្តារស្ថានភាព នយោបាយឲ្យបានប្រសើរឡើងវិញ។ ជុំវិញបញ្ហានេះ កន្លងមក អ្នកវិភាគ និងអ្នកច្បាប់មួយចំនួន មើលឃើញថា ប្រសិនបើ ករណីដកហូតកៅអីរបស់បក្សប្រឆាំងកើតឡើងមែននោះ នឹងធ្វើឲ្យមាន ភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងរំលោភសិទ្ធិម្ចាស់ឆ្នោតរាប់លាននាក់។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦តុលា ក្រសួងការបរទេសអាមេរិក ក៏បានបង្ហាញក្តីបារម្ភចំពោះ ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ក្រោយសមាជិករដ្ឋសភាបក្សប្រជាជន បានអនុម័តទាំង ស្រុងនូវសេចក្តីស្នើកែច្បាប់ ដើម្បីបើកផ្លូវឲ្យបែងចែកអាសនៈគណបក្ស ដែលត្រូវរំលាយ ចំពេល តុលាការកំពូល កំពុងពិនិត្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
កន្លងមកសហគមន៍អន្តរជាតិ រួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី សហគមន៍អឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទទូចឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយថា ដើម្បីធានាដំណើរការបោះឆ្នោត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពូជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនមិនខ្វល់ខ្វាយពីប្រតិកម្មទាំងនោះឡើយ ហើយរឹតតែពន្លឿនចំណាច់ ការកម្ចាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយខ្មែរនៅពេលដ៏ខ្លីខាងមុខ៕
0 comments:
Post a Comment