កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ តុលាការកំពូលបានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិដាក់ឯកសារត្រៀមឆ្លើយតបនឹងពាក្យសុំរំលាយគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ខែតុលា។
លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវី៧នាក់ដែលការពារក្តី លោក កឹម សុខា អះអាង
ថា កូនក្ដីបានប្រាប់ក្រុមមេធាវីថា គណបក្សសង្គ្រោះជាតិនឹងមិនដាក់ឯកសារត្រៀមទៅតុលាការ កំពូល ដើម្បីតតាំងក្ដីជាមួយក្រុមមេធាវីក្រសួងមហាផ្ទៃនោះទេ ដោយសារការប្ដឹងរំលាយ គណបក្សសង្គ្រោះជាតិនេះជារឿងនយោបាយ។
លោកថា៖ «រឿងនេះឯកឧត្ដមយល់ឃើញថា វាជារឿងនយោបាយ មិនមែនជារឿងទាក់ ទងនឹងផ្លូវ ច្បាប់ អញ្ចឹងហើយឯកឧត្ដមថា មិនចង់ពឹងពាក់មេធាវី ឬក៏មិនផ្ទេរសិទ្ធិឲ្យមេធាវី ដើម្បីតតាំងនៅ ក្នុងសំណុំរឿងរបស់ក្រសួងមហាផ្ទៃនេះទេ ទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយវិញ»។
អ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា បើទោះបីជាគណបក្សប្រឆាំង មិនដាក់ឯកសារត្រៀម ក៏មិនបានប៉ះពាល់ដល់ដំណើរការរបស់តុលាការនោះដែរ។
លោកថា៖ «ត្រូវបាត់សិទ្ធិក្នុងការតតាំងនៅតុលាការ ។ ប៉ុន្តែយកល្អគួរតែតតាំង ទៅរកមេធាវីត តាំង ជជែកគ្នាទៅបើមិនចឹងទេតុលាការគេដំណើរការតាមនីតិវិធីទៅ»។
កាលពីថ្ងៃទី៦ ខែតុលា ក្រុមមេធាវីការពារក្ដីឲ្យក្រសួងមហាផ្ទៃបានដាក់ពាក្យប្ដឹងសុំរំលាយគណ បក្សសង្គ្រោះជាតិ ទៅតុលាការកំពូល ។ ការប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិរបស់ ក្រសួង មហាផ្ទៃនេះ ធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈនៅក្នុង រដ្ឋសភាគឺ គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
ក្រោយៗមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនតែងតែព្រមានថាតុលាការកំពូលនឹងរំលាយ គណបក្សសង្គ្រោះជាតិចោល បើរកឃើញថាមេបក្សប្រឆាំងមួយនេះ មានកំហុសក្នុងអំពើ "ក្បត់ជាតិ"៕
0 comments:
Post a Comment