សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។
Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Saturday, June 13, 2020

លោក ហ៊ុន ម៉ាណែត ត្រូវបានប្រកាសតែងតាំងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការទោះបី មានការរិះគន់ថាខុសច្បាប់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments



(ភ្នំពេញ)៖ ទោះបីជាមានការិះគន់ យ៉ាងចាស់ដៃពីអង្គការសង្គមសុីវិលសុីវិល និងបក្សប្រឆាំងក្តី លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបាន គណបក្សប្រជាជនកម្ពុជាប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់
កណ្តាលជាផ្លូវការ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។
[អានត...]

Thursday, June 11, 2020

អនុប្រធានបក្សសង្ញ្រោះជាតិចាត់ទុកលោក ហ៊ុន សែនតែងតាំង កូនប្រុស ង៊ុន ម៉ាណឺត ដើម្បីពង្រឹងអំណាចកូនខ្លួនឯង ទាំងងងើល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន កំពុង​ជួយ​ពង្រីក​អំណាច​ឱ្យ​កូន​ប្រុស​ច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ទាំង​ក្នុង​ជួរ​កង​ទ័ព និង​ជួរ​គណបក្ស​។
ការ​លើក​ឡើង​បែបនេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាថ្នាក់កណ្តាល។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា កា​រតែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​យុវជន​គណបក្ស​នេះ គឺ​ជា​ការ​រុញ​ឱ្យ​គាត់​ខិត​កាន់​តែ​ជិត​ទៅ​រក​​ការ​ស្នង​តំណែង​ពី​លោក ហ៊ុន សែន។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ក្រុម​យុវជន​ដែល​ជា​កូន​ចៅ​មេ​ដឹក​នាំ​ជំនាន់​មុន ហើយ​ពួក​គេ​កំពុង​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជួរ​មន្ត្រី​ដឹក​នាំ​នៅ​តាម​ខេត្ត។ ដូច្នេះ​លោក​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​កាន់​តែ​កើន​ឡើង នៅ​ពេល​គាត់​ក្លាយ​ជា​មេ​ដឹក​នាំ​យុវជន​របស់​បក្ស។
[អានត...]

Wednesday, June 10, 2020

មន្ត្រីសង្គមសុីវិលចាត់ទុកលោក ហ៊ុន សែនតែងតាំងកូនប្រុស ខុសច្បាប់យោធា និងច្បាប់គណបក្ស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments




លោក គល់ បញ្ញាទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែលបានចាត់ទុកករណី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដំឡើង​តួនាទី​កូនប្រុស​​ដែល​កាន់ការ​ងារ​កងទ័ព ឱ្យ​មាន​តួនាទី​កាន់តែ​ខ្ពស់​នៅក្នុង​គណបក្ស​ប្រជាជនកម្ពុជាគឺ«រំលោភ​លើច្បាប់​កងទ័ព និង​ច្បាប់​គណបក្ស​នយោបាយ»។
[អានត...]

Tuesday, June 9, 2020

លោក ហ៊ុន សែនចាប់ផ្តើមរុញកូនប្រុសច្បងទៅកៀកតំណែង នាយករដ្ឋមន្ត្រីបណ្តើរៗហើយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះចាប់ផ្តើមជុំរុញ កូនច្បងខ្លួនឯងឲ្យខិតកាន់តែជិត តំណែងបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃខាងមុខ។

លោក ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទកម្ពុជា និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាត្រូវបានគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល នៃគបក្សប្រជាជនកម្ពុជាសម្រេចតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្ដាល៕។
[អានត...]

Monday, March 30, 2020

បុរសខ្លាំងហ៊ុន សែនផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីតិចតួចប៉ណ្ណោះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្លាស់ប្តូរ និងកែប្រែគណៈរដ្ឋមន្ត្រីតិច តួចបុណ្ណោះហើយ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុង នៅក្នុងសម័យ ប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
[អានត...]

Monday, February 24, 2020

បុរសខ្លាំង ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួល គណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហើបអំពីការកែសម្រួល គណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្ត កន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។
[អានត...]

ហ៊ុន សែនជាមេដឹកនាំមានភក្តីភាពបំផុតចំពោះភរិយានៅ លើពិភពលោក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

ថ្ងៃនេះ គឺជាខួប៤១ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងហ៊ុន សែន និងភរិយា (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២០)!។
ហ៊ុន សែនដែលជាមេដឹកនាំមានភក្តីភាពបំផុត ចំពោះភរិយានោះបានសរសេរលើហ្វេសប៊ុក
ផ្លូវការថា កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនា
កាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណង ជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។
[អានត...]

Tuesday, February 11, 2020

សម្តេចតេជោ ប្រកាសមិនឆ្លើយតបជាមួយក្រុមប្រឆាំងដឹកនាំ ដោយលោកសម រង្សុីបើទោះបី ខំចាក់សម្តេចតាម Facebook ក៏ដោយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ក្រុមប្រឆាំងកំពុងព្យាយាមចាក់សម្តេច ឱ្យឆ្លើយតបនៅតាមបណ្តាញសង្គម Facebook ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានប្រកាសថា សម្តេចនឹងមិនចាំបាច់ឆ្លើយតបជាមួយក្រុមប្រឆាំងទាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះយ៉ាង ដូច្នេះថា «ហើយខ្ញុំមិនឆ្លើយតប ខ្ញុំមានដំណមរបស់ខ្ញុំ មិនឆ្លើយតបជាមួយក្រុមប្រឆាំងណា ទាំងអស់ សូមមិនចាំបាច់មកបង្ហោះ Facebook ចាក់ខ្ញុំឱ្យឆ្លើយទេ ស្រេចតែអញធ្វើមិនដឹងឯង ធ្វើអីយើង»។
[អានត...]

Sunday, February 9, 2020

តើលោក សម រង្សុីនឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០២០នេះ ជោគជ័យដែរឬទេ?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

លោក សម រង្ស៊ី ប្រកាសថា នឹងត្រៀមរៀបចំ ធ្វើមាតុភូមិនិវត្តន៍ចូលមកទឹកដីកម្ពុជាម្ដងទៀត នៅក្នុងឆ្នាំ២០២០នេះ​ ដោយអះអាងថា មាតុភូមិនិវត្តន៍កាលពីឆ្នាំមុនជាជោគជ័យមួយរបស់លោក​ បើទោះជាមិនបានជាន់​ទឹកដីកម្ពុជាក៏ដោយ។
ក៏ប៉ុន្តែសំណួរក៏កើតឡើងភ្លាមៗផងដែរថា«តើលោក សម រង្សុីនឹងត្រឡប់មកកម្ពុជាវិញនៅ ឆ្នាំ២០២០ នេះជោគជ័យដែរឬទេ?»។
[អានត...]

Friday, January 31, 2020

គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅកោះពេជ្រ នៅថ្ងៃស្អែក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃ ទី០១ -០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
[អានត...]

Sunday, January 26, 2020

សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋឆ្លៀតយកឱកាសកំសាន្ត សប្បាយ ជួបជុំគ្រួសារមិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពជា សព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានដទៃទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារ ដែលធ្វើឱ្យជីវិតសុខភាពកាន់តែស្រស់ថ្លា។
[អានត...]

Saturday, January 11, 2020

សម្តេចតេជោបញ្ជាក់ថា«ការនាំគ្នាចងចាំ និងគិតដល់សន្តិភាព គ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើង កាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង!»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាកំពូលស្ថាបនិកសន្តិភាព នៅកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងថា ការនាំគ្នាចងចាំ និងគិតដល់សន្តិភាព គ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជា បំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណជនរួមជាតិ ដែលបានចូលរួមលើក តម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹក នាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។
[អានត...]

Tuesday, January 7, 2020

ហ៊ុន សែន អះអាងថា«ថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ខ្មែរក្រោកឈរឡើងវិញ និងដើរតាម មាគ៌ាដ៏ត្រឹមត្រូវ»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃខួប៤១ឆ្នាំ ទិវាជ័យជម្នះ៧មករា បានចាត់ទុកថ្ងៃជ័យជម្នះ ៧មករា គឺជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ ជាថ្ងៃដែលប្រជាជាតិខ្មែរបានក្រោក ឈរឡើងវិញ និង បានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយភាពជាម្ចាស់ លើជោគវាសនារបស់ខ្លួន។

លោក ហ៊ុន សែន បានថ្លែងទៀតថា ៤១ឆ្នាំកន្លងទៅនេះ គឺ៤១ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យ ជម្នះ ហើយការពុះពារប្តូរផ្តាច់របស់កម្ពុជា ក្នុងរយៈពេល៤១ឆ្នាំនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ ប្រកបដោយ មោទនភាពបំផុត។
[អានត...]

Sunday, December 22, 2019

លោក ហ៊ុន សែន អញ្ជើញបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទសន្និបាតគណៈចលនាមហាជននៃ
គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ។

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ​ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាល មហោស្រពកោះពេជ្រ​​ ដែល មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈ​ចលនា​មហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល​ ជនបង្គោលតាមបណ្តា ក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស​។
[អានត...]

Sunday, October 13, 2019

បុរសខ្លាំងទី២ ស ខេងដឹកនាំប្រទេសជានាយករដ្ឋមន្ត្រី ស្តីទី ខណៈលោកហ៊ុន សែនចាក ចេញទៅអឺរ៉ុប!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


បុរសខ្លាំងទី២នៃកម្ពុជា ដែលមានគោរមងារជា «សម្ដេចក្រឡាហោម ស ខេង » ដែលកំពុងកាន់ អំណាចជានាយករដ្ឋមន្ត្រីស្ដីទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យ សំណង់អគារសិក្សា វិទ្យាល័យជ្រៃ, អនុវិទ្យាល័យខ្នាចរមាស, វិទ្យាល័យបវេល និងវិទ្យាល័យឃ្លាំងមាស ដែលស្ថិតនៅក្នុងស្រុក
បវេល ខេត្តបាត់ដំបង ។
[អានត...]

Saturday, October 5, 2019

បុរសខ្លាំងទី២ ស ខេងដឹកនាំប្រទេសទាំងមូលជា នាយករដ្ឋមន្ត្រីស្តីទី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


បុរសខ្លាំងទី២នៃកម្ពុជា (ស ខេង)នៅពេលនេះដឹកនាំប្រទេសជាតិ ទាំងមូលក្នុងនាមជា នាយករដ្ឋ មន្ត្រីស្ដីទី ហើយអញ្ជើញជាអធិបតី ពិធី អបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាព គ្រូជាមូលដ្ឋានគ្រឹះ នៃ យុគសម័យឌីជីថល» នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នារាជឆានីភ្នំពេញ ក្បែរ ភូមិគ្រឹះបុរសខ្លាំង ហ៊ុន សែនតែម្តង។
[អានត...]

Thursday, August 22, 2019

បុរសខ្លាំង ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៏ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
[អានត...]

Wednesday, July 24, 2019

ទីស្តីការគណៈរដ្ឋមន្ត្រី លើកពេលសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ដោយមិនបញ្ជាក់ពី មូលហេតុ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចលើកពេលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំ សប្តាហ៍ ដែលគ្រោងប្រជុំនាថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដោយលើកទៅ ប្រជុំនៅពេលក្រោយវិញ។ នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែល សាធារណៈជនទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
ទោះជាយ៉ាងណា នៅក្នុងលិខិតនេះ មិនបានបញ្ជាក់ពីមូលហេតុ នៃការផ្អាកកិច្ចប្រជុំប្រចាំសប្តាហ៏ នេះទេ៕

[អានត...]

Friday, June 28, 2019

បុរសខ្លាំង ហ៊ុន សែនដឹកនាំប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្សCPP នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(CPP)និងជានាយករដ្ឋមន្ត្រី នៅ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំមន្ត្រីថ្នាក់ដឹកនាំនិងសមាជិក សមាជិការាប់ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្សកាន់អំណាចមួយនេះ។ ពិធីអបអរសាទរ នេះ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

យោងតាមប្រភពពីអ្នករៀបចំពិធីនេះ បានឱ្យ ដឹងថា ពិធីអបអរសាទរថ្ងៃកំណើតបក្សប្រជាជននៅ ថ្ងៃនេះ មានអ្នកចូលរួមចន្លោះពី៨ ទៅ១០ម៉ឺននាក់។ អង្គមេទ្ទិញអបអរខួបកំណើតបក្សកាន់អំណាចនេះ រំលេចឱ្យឃើញនូវភាពសំខាន់និងគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្នដែលមានអាយុកាល ៦៨ឆ្នាំហើយ៕
[អានត...]

Friday, May 31, 2019

លោកសម រង្សុីឆ្លើយតបនឹងការប្រកាសសង្គ្រាមរបស់បុរសខ្លាំង ហ៊ុន សែនជាមួយលោក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ថ្លែង​ថា អ្នក​ដែល​កំពុង​ធ្វើសង្គ្រាម​ស្អប់​ជាតិ​សាសន៍​ឯង គឺ​លោក ហ៊ុន សែន ជាបុរសខ្លាំងដោយសារ​លោក នាយករដ្ឋមន្ត្រីំពុង​ចាត់​ទុក​ខ្មែរ ​​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ជាស​ត្រូវ​ដែល​ត្រូវ​កម្ទេច។ ប្រតិកម្ម​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​បុរសខ្លាំង ហ៊ុន សែន ប្រកាស​ធ្វើសង្គ្រាម​ជាមួយ​លោក និង​ក្រុម​បក្ស​ប្រឆាំង ជា​សាធារណៈ​ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ទោះជា​លោក​ធ្លាប់​បាន​ប្រកាស​ច្រើនដង ថា​មិន​ខ្ចី​ជ្រលក់​មាត់ ឬ មិន​ខ្ចី​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ក៏​ដោយ។
[អានត...]
 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger