សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 2, 2017

លោកលឺ ឡាយស្រេងបដិសេធការកោះរបស់តុលាការភ្នំពេញ ឲ្យចូលខ្លួននៅថ្ងៃ ទី ២៧ វិច្ឆិកា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកលឺ ឡាយស្រេង កំពុងភៀសខ្លួននៅក្រៅប្រទេស មិនហ៊ានមកតតាំងរឿងក្តី
ជាមួយលោកហ៊ុន​ សែនទេ។
អតីតឧបនាយករដ្ឋមន្ត្រីលោក លឺ ឡាយស្រេង ​បាន​បញ្ជាក់នៅថ្ងៃនេះថា លោកនឹងមិនមក
បង្ហាញ ខ្លួននៅក្នុងតុលាការ តាមការកោះហៅរបស់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃ ទី ២៧ វិច្ឆិកាខាងមុខនោះទេ។
នៅក្នុងបទសម្ភាសន៏ផ្ទាល់តាមប្រព័ន្ធឡាញ(Line) ជាមួយសារព័ត៌មានជាតិខ្មែរ នៅព្រឹកមិញនេះ លោក លឺ ឡាយស្រេងបានបញ្ជាក់ថា លោកគ្មានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជានោះទេ ដូច្នេះ បើលោកហ៊ានប្រថុយមកតតាំងក្តីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺដូចមកចូល គុកតែ ម្តង។
លោកបន្តថា ខ្ញុំមិនប្រថុយមកតាមការកោះហៅរបស់តុលាការទេ។ គេត្រៀមចាប់ខ្ញុំដាក់ គុករួច ហើយ
លោកលឺ ឡាយស្រេងក៏បញ្ជាក់ថា លោកនឹង​មិន​រក​មេធាវី ដើម្បី​តតាំង​ក្នុង​សំណុំ​រឿងក្ដី​នេះ​ដែរ ដោយលោកអះអាង​ថា តុលាការ​កម្ពុជា​មិនមែន ជា​តុលា​ការដែល​ផ្ដល់​ភាព​យុត្តិធម៌​ជូន​លោក និង​មនុស្ស​ទូទៅ​ទេ ហើយ​លោក​ហៅ​តុលាការ​ថា ជា​តុលាការ​តេឡេ​បញ្ជា​របស់​លោក ហ៊ុន សែន
អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ឲ្យ លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូល​ទៅ​បំភ្លឺ ពី​បទ​ចោទប្រកាន់ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ។
ដីកា​កោះ​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញាររង សៀង សុខ កាលពី​ថ្ងៃ​ទី២៧ តុលា តាម​បណ្ដឹង របស់​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គី តិច ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០​លាន​រៀល ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី។ លោកក៏សុំ​ឲ្យ​តុលាការ​ប្រកាស​ផ្ដន្ទាទោសលោកលឺ ឡាយស្រេង​បន្ថែម ផ្អែក​តាម​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ ដោយសុំ​ឲ្យ​អយ្យការ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស ឈ្មោះ លឺ ឡាយស្រេង តាម​ច្បាប់។
សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ នៅ​ក្រោយ​ពេល​ហ្វេសប៊ុក​ឈ្មោះ សីហា បាន​លួច​ថត​សំឡេង លោក លឺ ឡាយស្រេង សន្ទនា​ជាមួយ​អ្នកស្រី គី លំអង ដែល​ជា​អតីតមន្ត្រី គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចគ្នា​កាលពី​ថ្ងៃ​ទី​២១ តុលា។ នៅ​ក្នុង​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​សម្ងាត់​នោះ លោក ហ៊ុន សែន ចោទ​ថា លោក លឺ ឡាយស្រេង ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ រូបលោក ទាក់ទង​នឹង​ការ​ចោទថាលោកបានផ្ដល់​លុយ​ជូន​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារដើម្បីត្រៀមខ្លួនធ្វើតំណាងរាស្ត្រជំនួសកៅអី របស់ គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវរំលាយចោលដោយលោកហ៊ុន សែន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger