សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 19, 2019

ព្រះមហាក្សត្រប្រារព្ធព្រះរាជពិធីបុណ្យមាឃបូជា ក្នុងព្រះបរមរាជវាំងនារសៀលនះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


រសៀល​ថ្ងៃ​អង្គារ​ ១៥កេីត​ ខែ​មាឃ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពុទ្ធ​សករាជ​ ២៥៦២​ត្រូវ​និង​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃ​ព្រះរាជ​ពិធី​បុណ្យ​មាឃ​បូជា​ ក្នុង​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរកត​ នៃ​ព្រះ​បរម​រាជវាំង​ ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ ប្រកប​ដោយ​ព្រះ​សទ្ធា​ជ្រះថ្លា​នេះ​ផង​ដែល​មាន​ការ​យាង​និង​អញ្ជើញ​ដង្ហែ​ដោយ​ សម្ដេច​រាជ​បុត្រី​ ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ឯកឧត្ដម​ស្វាមី​ សម្ដេច​សុី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​​ ព្រះ​រាជវង្សានុវង្ស​ នាម៉ឺន​សព្វ​មុខ​មន្រ្ដី​ព្រះ​បរមរាជវាំង​ផងដែរ​៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger