សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, July 1, 2019

លោក ហ៊ុន សែនឌឺឲ្យក្រុមអ្នកប្រឆាំងនៅអឺរ៉ុបនាំគ្នាចេញ មកធ្វើបាតុកម្មប្រឆាំងវត្តមាន​របស់​លោក ដូចដែលពួកគេ ធ្លាប់ធ្វើដាក់ លោកកន្លងមក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថ្លែងនៅព្រឹកថ្ងៃច័ន្ទនេះ បែបឌឺដង​ទៅក្រុមអ្នកប្រឆាំងដែលរស់ នៅលើទឹកដីអឺរ៉ុបឱ្យនាំគ្នាចេញមក ធ្វើបាតុកម្មប្រឆាំងវត្តមាន​របស់​លោក ដូចដែលពួកគេធ្លាប់ធ្វើ ដាក់លោកកន្លងមក។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការភ្នែក គ និងថ្លង់ នៃអង្គការ គ្រួសារថ្មីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ក្នុង​រាជធានីភ្នំពេញ បាន​អំពា​​វ​នាវ យ៉ាង​ដូច្នេះ ខណៈលោកនឹងត្រៀមចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក ឬ ហៅថា WTO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃស្អែកនេះ។​

លោក ហ៊ុន សែន បានអះអាងថា ទោះបីជាមានបាតុកម្ម ឬគ្មានបាតុកម្មប្រឆាំងរូបលោកក៏ដោយ ប៉ុន្តែ វត្តមានរបស់លោកក្នុង​កិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅតែមិនអាចខកខាន បាន​។

លោក​មានប្រសាសន៍ថា៖ «ហើយខ្ញុំបានឱ្យព័ត៌មាននេះ ថាខ្ញុំនឹងទៅហ្សឺណែវថ្ងៃ២ កក្កដានេះ ដូច ជាបីអាទិត្យមុនឯណោះ។ អីចឹង ល្មមប្រមូលមនុស្សមកធ្វើបាតុកម្មបានហើយ ឱ្យគេឃើញ។ បង្ក រឿឱ្យបានច្រើនបន្តិច អាហ្នឹងកាន់តែល្អ។ ខ្ញុំមិនមែនឌឺឱ្យអាណាទេ»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីចុងខែមិថុនា បានឱ្យដឹងថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យឡើង វិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ដែល ប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា នៅស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក​ នាទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

រដ្ឋាភិបាលអាណត្តិទី៦ ដែលកើតឡើង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី ខែកក្កដា ២០១៨ ដឹកនាំដោយលោក ហ៊ុន សែន ធ្លាប់ទទួលរងការធ្វើបាតុកម្មប្រឆាំងពីសំណាក់ ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិក នៅបារាំង ​ស្វីស កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ជាដើម។

​បាតុកម្មខ្លះ គឺជាការធ្វើឡើងប្រឆាំង​វត្តមាន លោក ហ៊ុន សែន ហើយបាតុកម្មខ្លះទៀតទាមទារឱ្យ ដោះលែងលោក កឹម សុខា និងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងមានបាតុកម្មផ្សេងទៀត គឺទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោយក្រុមអ្នកបាតុកម្មមិនទទួលស្គាល់រដ្ឋាភិបាល អាណត្តិទី៦នេះ និងចាត់ទុកថា រដ្ឋាភិបាលអាណត្តិថ្មីនេះជារដ្ឋាភិបាលខុសច្បាប់ កើតចេញពី ការបោះឆ្នោតក្លែងក្លាយ។

ទោះជាយ៉ាងណា លោកហ៊ុន សែនមិនខ្វល់ពីការទាមទារទាំងអស់នេះទេ ហើយលោកនៅតែ បន្តដឹកនាំរដ្ឋាភិបាលរបស់លោករហូតមកដល់ម៉ោងនេះដដែល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger