សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 30, 2019

ស្ថានទូតអាមេរិកប្រចាំកម្ពុជាកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ នៅកម្ពុជាថា«មាន កំហុសឆ្គងយ៉ាងខ្លាំង»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សរសេរសារនៅលើហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅថ្ងៃនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅ កម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរ បស់ប្រជាពលរដ្ឋកម្ពុជាទេ។
ស្ថានទូតបន្តថា ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវា រឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សា នយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

ស្ថានទូតបន្តថា«យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារ លទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន»។
ស្ថានទូតបន្តទៀតថា ប្រជាពលរដ្ឋ ទាំងអស់នៅកម្ពុជាគួរតែអាចប្រើសិទ្ធិរបស់គេក្នុងការសម្តែង មតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរ ការកិច្ចការសាធារណៈ។
ភ្លាមៗនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនទាន់មានប្រតិកម្មនឹងស្ថានទូតអាមេរិកពីករណីនេះ នៅឡើយ ទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger