សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, August 22, 2019

បុរសខ្លាំង ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៏ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាល ទាំងអស់រួមទាំងតំណាង គណបក្ស មកពីក្រសួងស្ថាប័ន និងមូលដ្ឋានមួយចំនួនផងដែរហើយកិច្ចប្រជុំនេះ នឹងកំណត់ ទិសដៅគណៈកម្មាធិការសម្រាប់រយៈពេល ៦ខែ ហើយនឹងត្រួតពិនិត្យវាយតម្លៃ លើអ្វីដែល គណបក្សបានអនុវត្តរយៈពេល ៦ខែកន្លងមក ចាប់តាំងពីឆ្នាំ ២០១៩នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger