សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, October 2, 2019

បុរសខ្លាំង ហ៊ុន សែន យកថ្ងៃ៩វិច្ឆិកា ធ្វើពិធីទទួលទាន អំបុកខ្មែរទូទាំងប្រទេស ខណះលោក សម រង្សុីយកថ្ងៃ ៩ វិច្ឆិកាវិលចូលស្រុកវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ការដេញជើងគ្នាខាងនយោបាយ រវាងមេបក្សប្រឆាំងកម្ពុជា លោក សម រង្សុី និងបុរស ខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាន់តែមើលឃើញថាខ្លាំងឡើងៗហើយ ដោយនៅថ្ងៃ នេះ បុរសខ្លាំងនៃកម្ពុជាបានប្រកាសយកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំពិធីទទួល ទានអំបុកខ្មែរ ឬតាមពិធីបុរាណខ្មែរហៅថា «អកអំបុក» នៅទូទាំងប្រទេសកម្ពុជា ខណះលោក សម រង្សុីកំពុងប្រកាសយកថ្ងៃដដែលនេះសម្រាប់ការធ្វើមាតុភូមិនិវត្តន៏របស់លោកមកកម្ពុជាវិញ។
បុរសខ្លាំងហ៊ុន សែនប្រកាសនៅមុននេះបន្តិចថាការយកថ្ងៃ៩វិច្ឆិកាធ្វើពិធីទទួលទានអំបុកខ្មែរ ទូទាំងប្រទេសគឺក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។
យុទ្ធនាការនេះត្រូវបានប្រកាសក្នុងឱកាសដែល បុរសខ្លាំងហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះ ពេជ្រ នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។
ទន្ទឹមនឹងការប្រកាសបែបនេះដែរ បុរសខ្លាំង ហ៊ុន សែន បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និង សកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថា មានអំបុកហូបគ្រប់គ្នា នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ បុរសខ្លាំង ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូបអំបុកពីថ្ងៃ ទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។
គួរបញ្ជាក់ថា ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក៏ចំនឹងថ្ងៃកំណត់ដែល លោក សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញផងដែរ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ បុរសខ្លាំងហ៊ុន សែន ក៏បានដាក់ចេញនូវ យុទ្ធនាការទទួលទាននំបញ្ចុកទូទាំងប្រទេសរួចមកហើយ ដើម្បីបន្សាបយុទ្ធនាការហូបនំបញ្ចុក របស់លោក សម រង្សុីផងដែរ។ ចាប់តាំងពីពេលនោះមក គេសង្កេត ឃើញយុទ្ធនាការហូបនំបញ្ចុក របស់ក្រុមសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងក៏រសាត់រសាយបាត់បន្តិចម្តងៗរហូតមកដល់ ថ្ងៃនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger