បុរសខ្លាំងទី២នៃកម្ពុជា (ស ខេង)នៅពេលនេះដឹកនាំប្រទេសជាតិ ទាំងមូលក្នុងនាមជា នាយករដ្ឋ មន្ត្រីស្ដីទី ហើយអញ្ជើញជាអធិបតី ពិធី អបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាព គ្រូជាមូលដ្ឋានគ្រឹះ នៃ យុគសម័យឌីជីថល» នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នារាជឆានីភ្នំពេញ ក្បែរ ភូមិគ្រឹះបុរសខ្លាំង ហ៊ុន សែនតែម្តង។
នេះជាលើកទី១ហើយដែលបុរសខ្លាំងទី២នៃកម្ពុជាកាន់អំណាចក្នុងដៃពេញលេញជានាយក រដ្ឋមន្ត្រីស្តីទី ខណះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ បុរសខ្លាំងហ៊ុន សែនបាន យល់ព្រមផ្ទេរសិទ្ធអំណាចជា នាយករដ្ឋមន្ត្រីរបស់លោកទៅឲ្យបុរសខ្លាំងទី២ ស ខេង នៅពេលណាលោកមិនស្ថិតនៅក្នុង ប្រទេស៕ ជាតិខ្មែរ!

0 comments:
Post a Comment