បុរសខ្លាំងទី២នៃកម្ពុជា ដែលមានគោរមងារជា «សម្ដេចក្រឡាហោម ស ខេង » ដែលកំពុងកាន់ អំណាចជានាយករដ្ឋមន្ត្រីស្ដីទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យ សំណង់អគារសិក្សា វិទ្យាល័យជ្រៃ, អនុវិទ្យាល័យខ្នាចរមាស, វិទ្យាល័យបវេល និងវិទ្យាល័យឃ្លាំងមាស ដែលស្ថិតនៅក្នុងស្រុក
បវេល
ខេត្តបាត់ដំបង ។
នេះជាលើកទី២ហើយដែលបុរសខ្លាំងទី២ នៃកម្ពុជាបានកាន់អំណាចជានាយករដ្ឋមន្ត្រីស្តីទី
បន្ទាប់ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឬបុរសខ្លាំងទី១
នៃកម្ពុជាបានសម្រេចជាផ្លូវការឲ្យ លោក ស ខេងធ្វើជានាយករដ្ឋមន្ត្រី ស្តីទី
ខណះលោកមិនស្ថិតនៅក្នុងប្រទេស។សូមបញ្ជាក់ថា ខណះនេះបុរសខ្លាំង ហ៊ុន សែនកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុប៕

0 comments:
Post a Comment