សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 22, 2019

លោកស្រី មូរ សុខហួរ ពិតជាត្រូវអាជ្ញាធរថៃបណ្តេញចេញ ពីប្រទេសថៃប្រាកដមែន ខណះ អ្នកស្រីមកដល់ព្រលាន យន្តហោះនាទីក្រុងបាងកក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី





(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិត របស់លោក សម រង្ស៉ី មេបក្សប្រឆាំងកម្ពុជា ក្នុងការរៀបចំដំណើរនិវត្តន៏របស់មេបក្សប្រឆាំងរូប នេះមកកម្ពុជាវិញនោះ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានសារភាពថា លោកស្រីពិតជា ត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃពិតប្រាកដមែន។
លោកស្រី មូរ សុខហួរ បានអះអាងបែបនេះ ប្រាប់ដល់វិទ្យុអាស៊ីសេរី ដែលជាប្រព័ន្ធឃោសនា មួយគាំទ្របក្សប្រឆាំងជាពិសេសគាំទ្រលោក សម រង្សុីជាងលោក កឹម សុខា។
លោកស្រី មូរ សុខហួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងប្រទេសថៃ ក៏ជាការខិតខំរបស់យើង ប្រទេសម៉ាឡេក៏ជាការខិតខំរបស់យើង ប្រទេសឥណ្ឌូនេស៊ី ទាំងអស់ដែលជាច្រកយើងអាច ចូលទៅប្រទេសរបស់យើងវិញ ដូច្នេះរឿងដែលគេមិនឱ្យខ្ញុំចូលគឺ[ជាការពិត]»។
សូមបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បាន បណ្តេញលោកស្រី មូរ សុខហួរ ចេញពីប្រទេសរបស់ខ្លួន ខណះលោកស្រីជិះយន្តហោះមក ដល់ទីក្រុងបាងកក ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយលោក សម រង្ស៉ី។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹង ថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មួរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយ បានមកដល់ទីក្រុងបាងកក នៅម៉ោង៤៖៣៤រសៀល។
លោក កេត សោផាន់ បាន់បញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់អ្នកស្រី មូរ សុខហួរមិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ។ សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ឈ្មោះ មួរ សុខហួរ។ ឈ្មោះមួរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨៖១០នាទីយប់ តាមជើង ហោះហើរ MH781»។
លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៉ីនៅថ្ងៃ ទី៩ វិច្ឆិកា។
កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមុននោះ បានបញ្ជូន សាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំង អស់រួចហើយ។
អាជ្ញាធរឡាវ វៀតណាមនិងថៃ បានប្រកាសជំហរផងដែរថា នឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើក្រុមរបស់លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើប្រឆាំងប្រទេស កម្ពុជានោះឡើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger