ខណៈនៅសល់ពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការធ្វើមាតុភូមិនិវត្តន៏ របស់លោក សម រង្សុី ស្រាប់តែរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ហាមក្រុមហ៊ុនយន្តហោះ ទាំងអស់ដឹក
លោក សម រង្ស៊ី និងបក្ខពួក ចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា
និងព្រមានចោទក្រុមហ៊ុនយន្តហោះនោះថា ចូលរួមគំនិតក្បត់ជាតិ
បើហ៊ានល្មើសនឹងបម្រាមនេះ។
មេដឹកនាំបក្សប្រឆាំងហៅវិធានការនេះថា ជាការបង្ហាញឲ្យឃើញថា រដ្ឋាភិបាលក្រុងភ្នំពេញខ្លាចវត្តមាន លោក សម រង្ស៊ី។ អ្នកវិភាគថា វិធានការនេះ ជាការបំភ័យ ដើម្បីរារាំងដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ។
មេដឹកនាំបក្សប្រឆាំងហៅវិធានការនេះថា ជាការបង្ហាញឲ្យឃើញថា រដ្ឋាភិបាលក្រុងភ្នំពេញខ្លាចវត្តមាន លោក សម រង្ស៊ី។ អ្នកវិភាគថា វិធានការនេះ ជាការបំភ័យ ដើម្បីរារាំងដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ។
មន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញ អះអាងថាការហាមយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួក ដោយ សារមានសាលដីកាសម្រេចទោសពីតុលាការ ហើយវាជាជាកាតព្វកិច្ចត្រូវការពារអ្នកដំណើរ និងស្ថិរភាព សន្តិសុខនៅប្រទេសកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល លោក ជា អូន អះអាងថា អាកាសចរណ៍ស៊ីវិល បានហាមប្រាមក្រុមហ៊ុនយន្តហោះរួចហើយ។ បើមានក្រុមហ៊ុនណា ឬអ្នកបើកយន្តហោះណាហ៊ានដឹកលោក សម រង្ស៊ី និងបក្ខពួកមានសាលដីកា ក្រុមហ៊ុននោះ នឹងប្រឈមវិធានការច្បាប់ គឺត្រូវចោទពីបទរួមគំនិតក្បត់។ លោកព្រមានថា បើមានក្រុមហ៊ុនយន្តហោះណាល្មើស គឺមនុស្សនៅក្នុងក្រុមហ៊ុនយន្តហោះទាំងអស់ នឹងត្រូវចោទប្រកាន់។ លោកថា ការដាក់បទបញ្ជានេះ គឺជាច្បាប់ពីថ្នាក់លើ ហើយរដ្ឋលេខាធិការដ្ឋាន មានកាតព្វកិច្ចត្រូវគោរព និងអនុវត្តតាម។ លោកបន្តថា៖ «ក្រុមហ៊ុនអស់ហ្នឹងក៏គាត់មិនហ៊ានដឹកដែរ។ មិនអាចក្រុមហ៊ុនយន្តហោះណាទៅដឹកអ្នកទោសម្ដេចកើត។ ឲ្យតែមានជាប់ទោសគេមិនអាចដឹកតាមយន្តហោះបានទេ។ បើយើងដឹងថា ជនហ្នឹង មានបញ្ហាធ្ងន់ធ្ងរ បើយើងទៅដឹកទៀត បានន័យថា យើងចូលរួមគំនិតជាមួយអ្នកអស់ហ្នុង។ អ៊ីចឹង ក្រុមហ៊ុនហ្នឹងក៏ត្រូវទទួលទោសដែរ តាមច្បាប់ណា។ អាហ្នឹង Pilot (អ្នកបើកយន្តហោះ) ហ្នឹង ក៏ពីឡុតហើយ គាត់អាចមិនដឹង ក៏ប៉ុន្តែក្រុមហ៊ុនគាត់ត្រូវដឹង។ អ៊ីចឹងវារឿងពាក់ព័ន្ធទាំងអស់ អ៊ីចឹងក្រុមហ៊ុន គាត់ដឹងហើយ គាត់មាន List (បញ្ជី) ឈ្មោះរបស់គាត់ហើយ»។
បម្រាមថ្មីនេះ ធ្វើផ្ទុយទៅនឹងការសម្រេចរបស់បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៧ ដែលបញ្ជាឱ្យលុបចោលបម្រាមហាមមិនឲ្យយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាវិញ។ មេដឹកនាំគណបក្សប្រឆាំង ហៅការព្រមានក្រុមហ៊ុនយន្តហោះនេះថា ជាការបង្ហាញភាពភ័យខ្លាចវត្តមានលោក សម រង្ស៊ី វិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
មេដឹកនាំបក្សប្រឆាំង ៩នាក់ ដែលតុលាការរបដ្ឋាភិបាលក្រុងភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួន និងបានស្នើសុំឲ្យប្រទេសអាស៊ានជួយចាប់ គឺលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងអ្នកស្រី ជូឡុង សូមូរ៉ា។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បញ្ជាក់ថា ឲ្យតែជាអ្នកទោស គឺយន្តហោះ មិនអាចដឹកចូលកម្ពុជាបានឡើយ។
ទន្ទឹមនឹងនេះដែរ កងកម្លាំងចម្រុះ មានយោធា ប៉េអឹម និង នគរបាលរាប់ពាន់នាក់បានកំពុងដាក់ ពង្រាយនៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីរារាំងដំណើរ មាតុភូមិនិវត្តន៍របស់លោក សម រង្សុីនិងអ្នកហែហមលោក។ ដូច្នេះលោក សម រង្សុីនិង មន្ត្រីអមដំណើរលោកប្រហែលមិនអាចវិលចូលមាតុប្រទេសរបស់ខ្លួនបានទេ នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខ៕


0 comments:
Post a Comment