សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, November 15, 2019

លោក ស ខេងច្រានចោលលិខិតមួយដែលស្នើឱ្យ គណៈកម្មាធិការ អចិន្រ្តៃយ៍ CPP បោះឆ្នោត ដកលោកហ៊ុន សែន ចេញពីប្រធានបក្ស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ហើយក៏ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានប្រកាសថា លិខិតដែលប្រើប្រាស់ «អ្នក គាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង» ហើយស្នើឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតដកសេចក្តីទុកចិត្តលើ លោកហ៊ុន សែន កាលពីថ្ងៃទី១៣ ខែវិច្ឆិកានោះ គឺជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើងដោយមជ្ឈដ្ឋានប្រឆាំង។
ការបញ្ជាក់របស់ លោក ស ខេង បានធ្វើនៅក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលា ស្ដីពី «កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨» ក្រោមប្រធានបទ «កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាស រួមលើកទី៧ ស្ដីពីសាសនិក គ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកបានបញ្ជាក់ថា «នេះជាលិខិតក្លែងក្លាយ មកពីមជ្ឈដ្ឋានជំទាស់ហើយ មកពីមជ្ឈដ្ឋានប្រឆាំង ហើយ ហើយខ្ញុំព្រះករុណាខ្ញុំ បានចាត់ចែងឱ្យគ៨៥ ទៅឱ្យគណបក្សបាត់ដំបង ដើម្បីធ្វើការ បដិសេធរួចហើយ។ នេះមានន័យថា បំណងមិនល្អរបស់អ្នកប្រឆាំងនោះ ក្នុងន័យដើម្បីបំបែក បំបាក់ផ្ទៃក្នុងរបស់ គណបក្សប្រជាជន ដែលយើងប្រឆាំងដាច់ខាត មិនអាចទទួលយកបានទេ»។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកលេងហ្វេសប៊ុកបានចែកចាយជាបន្តបន្ទាប់នូវលិខិតមួយ ដែលធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។ ក្នុងលិខិតនោះ បានស្នើឱ្យ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សូមបោះឆ្នោតសម្រេចដកសេចក្តីទុកចិត្តលើ លោកហ៊ុន សែន ពីតួនាទីប្រធានគណបក្សប្រជាជនកម្ពុជា និងពីតួនាទីជាបេក្ខភាព នាយករដ្ឋមន្រ្តីជាបន្ទាន់៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger