គណៈកម្មាធិការកណ្តាល
គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ។
សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ
គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាល មហោស្រពកោះពេជ្រ ដែល
មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈចលនាមហាជន សមាជិក សមាជិកា
ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល ជនបង្គោលតាមបណ្តា ក្រសួង- ស្ថាប័ន រាជធានី-ខេត្ត
ទូទាំងប្រទេស។
សន្និបាតនេះបានធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារ
ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត របស់ខ្លួនក៏ដូចជាការចែករំលែកព័ត៌មាន បទពិសោធន៍ការងារ
និងសមិទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក
ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជន
តាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕





0 comments:
Post a Comment