តាមរយៈ Facebook
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណជនរួមជាតិ ដែលបានចូលរួមលើក តម្កើងសន្តិភាព
តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹក នាំកម្ពុជាគ្រប់ជំនាន់គឺ
«អរគុណសន្តិភាព»។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព
ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណង ប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព
ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»។
ឆ្លៀតឱកាសថ្ងៃចុងសប្តាហ៍នេះ
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរការធ្វើដំណើររបស់ ប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់ទីកន្លែង
និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាក ចុងសប្តាហ៍ទាំងអស់គ្នា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលលោកចាងហ្វាង កាសែតជាតិខ្មែរលោក
រស់ សុឃិត និងប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញ សង្គម Facebook
បានបង្ហោះទស្សនៈផ្សេងៗដោយផ្តល់តម្លៃថ្លៃថ្លា និងនឹកឃើញដល់គុណ សន្តិភាពរបស់ប្រទេសកម្ពុជា
នៅពេលដែលមានការបាញ់គ្នាទៅវិញទៅមករវាងអាមេរិក និងអឺរ៉ុង កាន់តែខ្លាំងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។
កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស
ជាពិសេសនៅដំណាក់កាលក្រោយសម័យ សង្គមរាស្ត្រនិយម។ សង្គ្រាមរ៉ាំរ៉ៃនេះ បានចាប់ផ្តើមកើតឡើងចាប់តាំងពីមានរដ្ឋប្រហារ ទម្លាក់សម្តេច
នរោត្ត សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងបន្តធ្វើឱ្យកម្ពុជាវិនាសហិនហោច ស្ទើរតែទាំងស្រុងនៅពេលខ្មែរក្រហមវាយផ្តួលរំលំរបប
«លន់ នល់» ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ដែលរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ «ប៉ុលពត»
បានសម្លាប់ប្រជាជនខ្មែរស្លូត ត្រង់រាប់លាននាក់។
ទម្រាំបានសន្តិភាពពេញលេញរយៈពេលជាង២១ឆ្នាំមកនេះ
ថ្នាក់ដឹកនាំកម្ពុជាសម្តេចតេជោ បានខិតខំយ៉ាងខ្លាំង និងយ៉ាងលំបាកក្នុងការស្វះស្វែងបញ្ចប់សង្រ្គាម
ហើយយុទ្ធជនជំនាន់មុន ក៏បានបូជាសាច់ស្រស់ឈាមស្រស់អស់មិនតិចនោះដែរ៕

0 comments:
Post a Comment