សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 10, 2023

អាមេរិកចល័តនាវាចម្បាំងឆ្លងកាត់ដែនទឹកដែលចិនទាមទារ នៅសមុទ្រចិនខាងត្បូង!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងឈ្មោះ USS Milius (ម៉ាយលៀស) នាថ្ងៃចន្ទនេះ បានធ្វើដំណើរឆ្លងកាត់ តំបន់ដែនទឹកដែលទាមទារដោយចិន នៅសមុទ្រចិនខាងត្បូង ក្នុងប្រតិបត្តិសេរីភាពនៃការធ្វើនាវាចរណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍នេះ រក្សានូវសិទ្ធិ សេរីភាព និង​ការប្រើប្រាស់ដោយស្របច្បាប់ នៃដែនសមុទ្រ» ហើយយោធាអាមេរិកក៏បានបន្ថែមថា នាវាចម្បាំង Milius បានធ្វើដំណើរឆ្លងកាត់ក្បែរតំបន់​ទីប្រជុំកោះស្រ្ពេតលី (Spartly Islands) ដែលមានបញ្ហាវិវាទ។ ឆ្លើយតបភ្លាមៗចំពោះដំណឹងនេះ ទីក្រុងប៉េកាំងបានចេញមុខថ្កោលទោស​ថា នាវាយោធារបស់អាមេរិកខាងលើ បានទន្ទ្រានដោយខុសច្បាប់ ចូលមកក្នុងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា នៅចម្ងាយប្រហែល១,៣០០គីឡូម៉ែត្រពីទីនោះ ក្រុមយន្តហោះយោធានិងនាវាចម្បាំងចិន កំពុងតែបន្តការធ្វើសមយុទ្ធយោធា​ នៅជុំវិញកោះតៃវ៉ាន់ ដែលរួមមានទាំង ការហាត់សមវាយប្រហារលើគោលដៅសំខាន់ៗនៅតៃវ៉ាន់ ការបាញ់គ្រាប់ពិត និងការបិទខ្ទប់​ដែនកោះនេះ ដែលត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ សមយុទ្ធរបស់ចិនកើតមានឡើង បន្ទាប់ពីជំនួបកាលពី​សប្តាហ៍កន្លងទៅ រវាងមេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន ហើយនិងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី នៅក្នុង​រដ្ឋកាលីហ្វរញ៉ា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger