សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 24, 2023

លោក ហ៊ុន សែន មានបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលលោកចាកចេញពីនាយករដ្ឋមន្រ្តី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលដែលលោកចាកចេញពីនាយករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់មេឃុំ ស្មៀន ជាពិសេសស្ថានភាពនានានៅក្នុងមូលដ្ឋានជាដើម។

ការបង្ហាញពីបំណងបែបនេះ របស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា និងលើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។

លោក ហ៊ុន សែន បានបង្ហាញបំណងយ៉ាងដូ​ច្នេះថា៖ «ចាំបោះឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំ នៅកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ អាហ្នឹងក្នុងករណីខ្ញុំលាលែងពីនាយករដ្ឋមន្ត្រី បើមិនក្នុងករណីលាលែងទេណា បើក្នុងករណីដែលមិនទាន់លាលែង...! ខ្ញុំអត់មានសិទ្ធិតែងតាំងមេឃុំទេ ព្រោះមេឃុំតែងតាំងដោយការបោះឆ្នោត ប៉ុន្តែ ក៏ខ្ញុំចង់សាកល្បងដែរ នៅពេលណាដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះជាមេឃុំ»។

ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានបន្តថា ការសាកល្បងធ្វើជាមេឃុំក៏អាចបានសិក្សាបន្ថែមពីរបៀបធ្វើការរបស់ស្មៀន និងមន្ត្រីមូលដ្ឋានផ្សេងៗទៀត ព្រមទាំងស្ថានភាពនៅតាមមូលដ្ឋានជាដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger