សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 26, 2015

ក្រុមបាតុករវាយតំណាងរាស្ត្រសង្គ្រោះជាតិលោក ញ៉យ ចំរើន​និង​លោក គង់ សុភា ​រួចបន្តបាតុកម្ម មុខផ្ទះលោក កឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ញ៉យ ចំរើនរងរបួសដោយបាតុករវាយនៅព្រឹកមិញនេះ​នៅក្រៅរបងរដ្ឋសភា

ដោយ លោក នុប គីម

តំណាងរាស្រ្ត​គណបក្ស សង្រ្គោះជាតិពីររូបលោក ញ៉យ ចំរើននិង​លោក គង់​សុភា បាន​​រងរបួស
បែកក្បាល​និង​រថយន្តរបស់ពួកគេត្រូវបាន​វាយកម្ទេចចោល ក្រោយពីមានការផ្ទុះ​ហិង្សាពីសំណាក់
ក្រុមបាតុកររៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាដែល​តវ៉ានៅមុខ​រដ្ឋសភា​ ទាមទារឲ្យដក
តំណែងអនុប្រធានគណបក្សសង្រ្គោះជាតិនិង​ជាអនុប្រធានទី១នៃ​ រដ្ឋសភាលោក កឹម សុខា។
អ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ នៅព្រឹកថ្ងៃ​ចន្ទនេះ បានធ្វើបាតុកម្មនិងដាក់​ញតិទៅ
កាន់​រដ្ឋសភា ដើម្បីឲ្យដកតំណែង ​ លោក កឹម សុខា ដោយ​ពួកគេ​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោកប្រាស់ ​ក្រ​ឡេចក្រឡុចនិង​ជាអ្នក​ដែល​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋគ្រប់ៗរូប”។
ក្រោយពីបានធ្វើការប្រផ្តុំនៅមុខរដ្ឋសភា​ក្រុមបាតុករក៏បាននាំគ្នាជិះម៉ូតូសំដៅទៅប្រមូលផ្តុំគ្នានៅ
មុខផ្ធះរបស់លោក​កឹម សុខា ដោយក្រុមបាតុកររាប់រយនាក់បាន​ជិះម៉ូតូទៅដល់មុខផ្ទះរបស់លោក
អនុប្រធាន ដែលមានទីតាំងនៅ​ខាងក្រោយ​សាលា​ភូមិន្ទភ្នំពេញ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួល
គោក។​ បាតុករបានស្រែក​ឲ្យលោក កឹម សុខា ចេញមកក្រៅដោយហៅលោក​កឹម សុខាថា​”អាកឹម សុខា។  អាឆ្កែ ចេញមកក្រៅ​”
 លោក គង់ សុភា​រងរបួសដោយបាតុករវាយពេលចេញពីប្រជុំសភា
នៅព្រឹកមិញនេះ

ទន្ទឹមនឹងនោះដែរ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក ញ៉យ ចំរើន ក៏បានអះអាងថា
លោកបាន​រងរបួសបែកក្បាលនៅម៉ោង​ជិត​១២ថ្ងៃត្រង់ ខណះពេល​លោក​និង​តំណាងរាស្រ្ត​មួយរូបទៀត គឺលោក គង់ សភា ចេញពីប្រជុំសភាតាមទ្វារក្រោយក៏ ស្រាប់តែមានហិង្សា​កើត
ឡើងមកលើរូបលោកភ្លាមៗតែម្តង។ លោកឲ្យដឹងថា​លោក​រងរបួសបែកក្បាល របួសមុខ និង​​អាចនឹងបាក់​កដៃ។ លោកឲ្យដឹងទៀតថាតំណាងរាស្រ្ត​មួយរូបទៀត គឺ​លោក គង់ សភា ក៏រង
របួសបែកក្បាលផងដែរ ។​
លោក ញ៉យ ចំរើនឲ្យដឹងផងដែរថា គូដណ្តឹងរបស់លោកដែលមកទទួលលោកពេលចេញពីរដ្ឋ​សភា ក៏រងរបួសបែកក្បាលផងដែរ​។ លោកបន្តថារថយន្តរបស់លោក​ក៏ត្រូវបានកម្ទេច​ដោយ​ក្រុម​បាតុករ។ លោកចាត់ទុកថា»នេះជាការតវ៉ាហិង្សាដែល​មិនអាច​ទទួលយកបានឡើយ»។​
លោក ញ៉យ ចំរើន ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម។ ចំណែក​លោក គង់ សភា ជាតំណាង
រាស្រ្តមណ្ឌលស្វាយរៀង។ លោក ញ៉យ ចំរើនជាពលរដ្ឋខ្មែរ-អាមេរិកាំង​ចំណែកលោក គង់ សុភា ជាកូនប្រុសរបស់លោក គង់ គាំ​ប្រធានគណបក្សសម រង្ស៊ី។ ពួកគេទាំងទើបតែជាប់ជាតំណាង
រាស្ត្រគណបក្សសង្គ្រោះជាតិនៅអណត្តិទី​៥នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger