សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 14, 2016

មេដឹកនាំបក្សប្រឆាំងទាំងពីរទោទន់ទៅរកមហា អំណាចចិន​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មេបក្សប្រឆាំងទាំងពីរស្នើឲ្យប្រទេសចិនជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀង
សន្តិភាពទីក្រុងបារីស ២៣ តុលា ឆ្នាំ ១៩៩១។


ដោយ ​លោក​ជា វិបុល

មេដឹកនាំកំពូលបក្សប្រឆាំងទាំងពីររូបមានជំហរទោទន់ទៅរកប្រទេសមហាអំណាចចិនខណៈ
មេដឹកនាំចិន លោក ហ្ស៊ី ជីនពីង មកទស្សនកិច្ចនៅកម្ពុជាចំនួនពីរថ្ងៃមកនេះ។
លោកសម​រង្ស៊ីនិងលោក​កឹម​សុខាប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិរំឭកឲ្យប្រទេស
មហាអំណាចកាន់លទ្ធិកុម្មុយនីស្តមួយនេះបន្តជំរុញរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តស្មាតីនៃកិច្ចព្រម
ព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានពេញលេញសម្រាប់កម្ពុជា។
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ្ស៊ី ជីនពីង បានមកទស្សនកិច្ចផ្លូវរដ្ឋនៅ
កម្ពុជានារយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ តបតាមការអញ្ចើញ
របស់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម​បរមនាថ​សីហមុនី។
នៅថ្ងៃដែលមេដឹកនាំចិនលោក ហ្ស៊ី ជីនពីង កំពុងធ្វើទស្សនកិច្ចនេះ មេដឹកនាំគណបក្សសង្គ្រោះ
ជាតិលោក សម រង្ស៊ី និងលោក កឹម សុខា បានចេញលិខិតចំហមួយលើកឡើងថា ពួកគេជា
គណបក្សនយោបាយមួយមានអាសនៈក្នុងសភាតំណាងឲ្យប្រជាពលរដ្ឋជាង៤៥ភាគរយ។
លិខិតបន្តថាគណបក្សសង្គ្រោះដែលមានប្រភពចេញពីចលនាតស៊ូរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលហ្វ៊ុនស៊ិនប៉ិចពេលនោះដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ មិនបំភ្លេចដែរ នូវការជួយ
ជ្រោមជ្រែងរបស់ចិនកន្លងទៅ ដល់ចលនាអ្នកតស៊ូនៅជាយដែន រហូតមានកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីស ដែលមានមហាអំណាចចិនជាហត្ថលេខីមួយដ៏សំខាន់ដែរនោះ។
មេដឹកនាំបក្សប្រឆាំងបានរំឭកក្នុ្ងងលិខិតនោះថា លោកប្រធានាធិបតីបានជ្រាបស្រាប់ហើយពី
ស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីកម្ពុជានោះបានចង្អុលបង្ហាញផ្លូវឲ្យកម្ពុជានិងប្រជាពលរដ្ឋ
ខ្មែរធ្វើដំណើរដោយធានាបាននូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី គោរពអនុវត្តនូវ
គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងស្តារប្រទេសកម្ពុជាឡើងវិញឲ្យមានការរីកចម្រើន។
គណបក្សសង្គ្រោះជាតិបង្ហាញជំហររបស់ខ្លួនថាចង់ឲ្យប្រទេសចិនដែលជាភាគីហត្ថលេខីដ៏សំខាន់
មួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ ជួយធានាឲ្យមានការអនុវត្តឲ្យបានពេញ
លេញនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។
លិខិតចំហរបស់គណបក្សសង្គ្រោះជាតិក៏បញ្ជាក់ជំហរថាគណបក្សនេះចង់បានទំនាក់ទំនងរវាង
ប្រទេសចិននិងកម្ពុជាស្ថិតនៅជានិច្ចនិរន្តន៍ ប្រកបដោយភាពស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​សុខ​ឥសានប្រតិកម្មនឹងលិខិតចំហរបស់គណបក្ស
សង្គ្រោះជាតិថាចិននឹងមិនធ្វើតាមជំហររបស់គណបក្សប្រឆាំងនេះទេ។​រីឯអ្នកតាមដាននយោបាយ
កម្ពុជាវិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមេបក្សប្រឆាំងទាំងពីរស្វះស្វែងឲ្យប្រទេសកុម្មុនីសចិន
ជួយអន្តរាគមន៏បញ្ហាសិទ្ធិមនុស្សនិងការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទៅវិញ​ខណះ
ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជារាប់ពាន់លានដុល្លារដោយមិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់
នោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger