Wednesday, April 02, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 12, 2014

លោក ឃ្លាំ ហួត និងភរិយាជាប់ចោទ ពីបទឆបោកប្រាក់ ៧៣ម៉ឺនដុល្លារ ពីអតីតមន្រ្តីបក្សសម រង្ស៊ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 លោក ឃ្លាំង ហួត និង ភរិយាអ៊ុង ផល្លា (ស្តាំ)​ រងការចោទពីបទឆបោក
ដោយ: ជុំ បូរ៉ា

លោកឃ្លាំង​ហួត ​អភិបាល​ខណ្ឌឬស្សីកែវ​ និង​ភរិយា​ឈ្មោះ អ៊ុង ផល្លា​ កំពុងតែជាប់ចោទពីបទ
ឆបោកប្រាក់អតីតមន្រ្តីគណបក្សសម រង្ស៊ី លោក លន់ ភន់ចំនួនជាង៧៣ម៉ឺនដុល្លារសហរដ្ឋ
អាមេរិកកាលពីឆ្នំា ២០០៦ និង​២០០៧ ខណ: ពេលលោក ឃ្លាំង ហួត និង​ភរិយាកំពុងតែវក់
នឹងល្បែងកាស៊ីណូទាំងថ្ងៃទាំងយប់។
កាលពីថ្ងៃទី ៧​ ឧសភា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​ បាន​កោះហៅលោក
ឃ្លាំង ហួតអាយុ ៤៣ ឆ្នាំ និង ភរិយាឈ្មោះអ៊ុក ផល្លាអាយុ ៤១ ឆ្នាំ មាន​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ
លេខ​៦៨​ ផ្លូវ១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ ជាប់​ពាក់
ព័ន្ធ​ករណី​«ឆបោកប្រាក់ និង សមគំនិត​ក្នុង​អំពើ​ ឆបោក​ប្រាក់» ចំនួន​ជាង​៧៣ម៉ឺន​ដុល្លារ​អាមេរិក
ពី​អតីត​អ្នក​តំណាង​រាស្ត្រ​បាត់ដំបង​គណបក្សសម រង្ស៊ី និង អតីត​រដ្ឋលេខាធិការ​ នៃ​ ក្រសួង​
អភិវឌ្ឍន៍​ជនបទ​ លោក​លន់ ភុន ពេលលោកបានចុះចូលជាមួយគណបក្សប្រជាជន
កម្ពុជា។ ការឆបោកប្រាក់នេះប្រព្រឹត្ត​កាល​ពីឆ្នាំ​២០០៦ និង​ ២០០៧។

យោង​តាម​ដីកាកោះ​ដែល​ចេញ​ដោយ​លោកហៀង សុភក្ត្រ​ ព្រះរាជអាជ្ញារង​ អម​សាលា​ដំបូង​
រាជធានី​ភ្នំពេញ ដែល​មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ៖ ០៦០​ ចុះថ្ងៃ​ ទី១​ ខែ​ មេសា​ ឆ្នាំ២០១៤​
បាន​ឲ្យដឹង​ថា៖ នៅក្នុង​រឿងក្តី​នេះ​ លោកឃ្លាំង​ហួត​ ត្រូវបាន​ឈ្មោះ លន់ ភុន ប្តឹង​ពីបទ​«សម
គំនិត​ក្នុង​អំពើ​ឆបោក​ប្រាក់» ចំណែក​ឯ ភរិយា​របស់គាត់​ ឈ្មោះ អ៊ុង ផល្លា ត្រូវបាន​ប្តឹង​ពីប
ទ«ឆបោកប្រាក់» ។​   ហើយ​តំណាង​អយ្យការ​ បាន​កោះហៅ​ពួកគាត់​ទាំង២​នាក់​ ឲ្យ​ចូល​បំភ្លឺ​
នៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ ទី ៧ ខែ ឧសភា ឆ្នាំ ២០១៤​ វេលា
ម៉ោង ២​ និង៣០នាទី​ រសៀល។ ប៉ុន្តែមិនមានសារព័ត៌មានណាមួយបានចុះផ្សាយពីការកោះ
ហៅរបស់តុលាការនេះទេ។

លោក ឃ្លាំង ហួតអតីតជាមន្ត្រី អង្គរក្សសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិកាលពីព្រះអង្គធ្វើជា
នាយករដ្ឋមន្រ្តី ទី ១ កាលពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៧។ នៅអំឡុងពេលនោះលោក
 ឃ្លាំងហួតក៏ត្រូវបានតែងតាំងជាអភិបាលខណ្ឌទួលគោក។​ ក្រោយមកលោកត្រូវបានក្រសួងមហាផ្ទៃដកចេញពីតំណែងដោយសារលោកចេញមុខជា
ចំហរធ្វើយុទ្ធនាការបោះឆ្នោត ឃុំ-សង្កាត់ នៅឆ្នាំ២០០៧​ដែលធ្វើលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនមិនសប្បាយចិត្ត។ ក្រោយមកលោក ឃ្លាំងហួត ក៏បានចុះចូលជាមួយគណបក្សប្រជាជន
កម្ពុជាហើយក៏ត្រូវបានលោក ហ៊ុន សែនតែងតាំងជាទីប្រឹក្សារបស់លោក និងមានតួនាទីជា
អភិបាលខណ្ឌឬស្សីកែវតាំងពីពេលនោះមក។

ឥឡូវនេះលោក ឃ្លាំង ហួតដែលជាមន្រ្តីសំបូរលុយហើយតែងតែឃើញតាមកញ្ចក់ទូរទស្សន៏
នៅពេលលោកហ៊ុន សែនសម្ភោធអគារសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួននោះនឹង
ប្រឈមការជាប់គុកដែរឬទេ?៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger