សភាបក្សប្រឆាំង លោកហុង សុខហួរ គឺជាសម្ពាធអន្តរជាតិមួយ មកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជា។
លោកសម រង្ស៊ី ដែលកំពុងរស់នៅនីរទេសខ្លួន ឯក្រៅប្រទេស បានសរសេរលើបណ្តាញសង្គម របស់លោកថា “សម្ពាធអន្តរជាតិ ចាប់ផ្តើមមានប្រសិទ្ធភាពហើយ។ ក្នុងចំណោមអ្នកទោស នយោបាយរាប់សិបនាក់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ត្រូវបានដោះលែងមុនគេ ថ្ងៃនេះ”។
ព្រះមហាក្សត្រ សម្រេចលើកលែងទោស អតីតសមាជិកព្រឹទ្ធសភា មកពីបក្សប្រឆាំង លោក ហុង សុខហួរ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី ក្រោយពីលោកបានសុំទោសលោកហ៊ុន សែន ជា លាយល័ក្ខអក្សរ។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ខែតុលានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ បានឡាយព្រះហស្តលើកលែងទោស លោក ហុង សុខហួរ តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅពេលនេះកំពុងតែរៀបផែនការដ៏រឹងមាំមួយ ដើម្បីរំលាយគណបក្សសង្គ្រោះ ជាតិចោល។
កាលពីថ្ងៃទី៨ ខែកញ្ញា ២០១៧ លោក ហុង សុខហួរ បានសរសេរលិខិត សុំទោសលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែននិងបានសារភាពទទួលកំហុស របស់ខ្លួននូវអ្វីដែលគាត់បានធ្វើកន្លងទៅ។
តាមលិខិតសូមទោសរបស់ លោក ហុង សុខហួរ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន លើកទ្បើងដែរថា ការសូមទោសនេះ ដើម្បីឲ្យលោកបានទៅព្យាបាលនៅក្រៅប្រទេស និងជួប ក្រុមគ្រួសារផងដែរ។
លោក ហុង សុខហួរ ដែលសកម្មរិះគន់បញ្ហាព្រំដែន ត្រូវសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យ ឯក សិទ្ធិព្រឹទ្ធសភា កាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៥ ក្រោយពីលោកបានរិះគន់រដ្ឋាភិបាលថា ប្រើ ប្រាស់ផែនទីក្លែងក្លាយទាក់ទិននឹងការបោះបង្គោលព្រំដែន ដែលថាធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសយួន។
ការរិះគន់បញ្ហាព្រំដែន របស់លោក ហុង សុខហួរ ពេលនោះបាន ផ្តល់បទសម្ភាសជាមួយ អ្នក សារព័ត៌មាន និងបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនមួយចំនួនទៀត លើហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។
តុលាការ បានផ្តន្ទាទោស អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី រូបនេះ ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធាណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

0 comments:
Post a Comment