យោងតាមប្រភពពី (គ-៨៥) នៃទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅក្បែរវិមាន ចំការមន ឲ្យដឹងថា គណបក្សកាន់អំណាចមួយនេះបានកោះប្រជុំជាបន្ទាន់មួយស្តីពីការ ព្រមាន របស់សមាជិកព្រឹទ្ធសភាអាមេរិកខាងលើ ដើម្បីស្វែងរកផ្លូវមួយ ឬវិធីមួយទប់ទល់នឹងការព្រមាន នេះ តែនៅទីបំផុត អង្គប្រជុំសម្រេចដកថយពីផែនការរំលាយគណបក្សសង្គ្រោះជាតិវិញ។
ទាក់ទងនឹងផែនការរំលាយគណបក្សប្រឆាំងនេះដែរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសម្រេចលុបចោលគម្រោងរំលាយ គណបក្សសង្គ្រោះជាតិវិញហើយ ដោយសារតែសហគមន៍អន្តរជាតិនៃប្រទេសលោកសេរីដាក់សម្ពាធយ៉ាងខ្លាំងជាបន្តបន្ទាប់។
បើតាមវីដេអូឃ្លីបផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានលុបចោលផែនការណ៍រំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ។
លោកថា៖ «ខ្ញុំមានដំណឹងល្អមួយ ជូនបងប្អូនជនរួមជាតិ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិ។ ដំណឹងល្អ នោះគឺរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចរំលាយគណបក្សសង្គ្រោះជាតិ បានទេ។ គឺគេលុបចោលហើយ គម្រោងរំលាយគណបក្សសង្គ្រោះជាតិនោះ ទៅមិនរួច ដូចខ្ញុំបាន និយាយ នរណាចង់រំលាយគណបក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯង»។
លោក សម រង្ស៊ី បានអះអាងទៀតថា ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប លោកអំពាវនាវកុំចាញ់សារគំរាមរបស់គណបក្សកាន់អំណាច។
លោកថា៖ «ដោយសារតែគេមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ឥឡូវនេះ គេប្រើយុទ្ធសាស្ត្រមួយទៀត គឺគេបំបែក គឺគេសម្លុត គេអូសទាញគ្នាយើង ទៅមិនរួចទេ បើបានមនុស្សម្នាក់ ពីរនាក់ មិនមែនតំណាងឲ្យគណបក្សសង្គ្រោះជាតិទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានអំពាវនាវថា តំណាងរាស្ត្រនិងក្រុម ប្រឹក្សា ឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ បើចង់រក្សាតំណែងនៅដដែល ត្រូវប្រកាសចុះចូលគណបក្សរបស់លោក ដោយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយនៅពេលខាងមុខ តាម អំណាចតុលាការកំពូល។
ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែតុលានេះ ក៏បានឡាយព្រះហស្ថលេខារួចហើយដែរលើច្បាប់ បោះឆ្នោតចំនួន៤ ដែលតំណាងរាស្ត្របក្សកាន់អំណាច ស្នើធ្វើវិសោធនកម្ម ដើម្បីបើកផ្លូវឲ្យដក ហូតអាសនៈបក្សប្រឆាំងទាំង៥៥។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងដោយសំដីស្លូតៗថា អ្វី ដែលលោក សម រង្ស៊ី និយាយ លោកថា ខុសពីការពិតទាំងអស់។
លោកថា៖ «អាហ្នឹងគាត់ថាទេ។ ខ្ញុំថា តាំងពីដើមមក សម រង្ស៊ី អ្នកប្រឆាំង អញ្ចឹងទេ គាត់និយាយ ស្អី ផ្ទុយពីការពិត ប៉ុណ្ណឹងយល់ហើយ មិនបាច់អីវែងឆ្ងាយទេ»។
កម្តៅនយោបាយនៅកម្ពុជានាពេលនេះ ត្រូវបាន ប្រទេសមហាអំណាចខាងលោកសេរី រួមមាន សហរដ្ឋអាមេរិក សហភាពអឺរុប អង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ ប្រទេសផងនោះ បានអំពាវនាវឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបានគំរាមដាក់ទណ្ឌកម្ម ដោយថា បើបក្សប្រឆាំ ងដ៏ធំជាងគេមួយនៅកម្ពុជា ត្រូវបានលោកហ៊ុន សែនរំលាយចោលមែននោះ។
គួរគត់សំគាល់ផងដែរថា នៅមួយរយះនេះ កាសែតជាតិខ្មែរសង្កេតឃើញថាលោកហ៊ុន សែន មានឥរិយាបទស្លូតបូតបន្តិចវិញ បន្ទាប់ពីមានការព្រមានចុងក្រោយរបស់សមាជិកព្រឹទ្ធសភា អាមេរិក លោក ថេត គ្រូសមក៕
0 comments:
Post a Comment