សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, November 5, 2017

លោកសម រង្ស៊ីចាត់ទុកលោកហ៊ុន សែនជាជនបោកប្រាស់ក្នុងការ សន្យារក្សាតំណែង មន្ត្រីបក្ស ប្រឆាំងក្រោយពេលរំលាយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អតីតមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ចេញមុខមកឆ្លើយឆ្លងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រីធានា ចំពោះការរក្សាតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ក្រោយពេលចុះចូលជា មួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
ទាក់ទងនឹងការធានារបស់លោកនាយករដ្ឋមន្ត្រីនេះ លោកសម រង្ស៊ីបានអំពាវ​នាវ​ទៅ​ដល់​​សមា ជិកក្រុមប្រឹក្សា​ឃុំ​-សង្កាត់​របស់​គណបក្ស​ប្រឆាំង កុំ​ឲ្យ​ចាញ់​បោក​ការ​សន្យា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាចរូបនេះ ដែល​ធានា​រក្សា​​តំណែង បើចុះចូលមុន​បក្ស​ប្រឆាំង​​រលាយ​នោះ។
អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​អំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់លោក កុំឲ្យតំណាង រាស្រ្ត និង ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់របស់ បក្សCNRP ចុះចូលជាមួយ​នឹងគណបក្សកាន់អំណាច ដែល លោកថា នោះគ្រាន់តែ​ជាការ​បោក​ប្រាស់​តែ​ប៉ុណ្ណោះ។
លោក សម រង្ស៊ី លើកឡើងថា៖ «ម្សិលមិញ ហ៊ុន សែន ប្រកាសឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះចូលគាត់ ប៉ុន្តែ​យើងអំពាវនាវថា មិនត្រូវចុះចូលទេ វាគ្មានន័យ វាបាត់តម្លៃ ហើយបើ យើង ពន្យល់គ្នាយើងឲ្យច្បាស់ ហ៊ុន សែន ថា គេរំលាយគណបក្ស ភរសុទ្ធហ្មងបងប្អូន។ ខ្ញុំសូមបញ្ជាក់ អត់មានរំលាយទេ ទៅអត់រួចទេ ចឹងអ្វីដែលគេអូស​ទាញ​យើង​គឺភរសុទ្ធ»
ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ​ នឹងមិនត្រូវរំលាយ នោះទេ​ ហើយបើ​សមាជិក​​​ណាទៅ​​ចុះចូលជាមួយគណបក្សកាន់អំណាច នោះអាច​នឹងខូច ប្រយោជន៍ផ្ទាល់ខ្លួន ដោយលោកថា ​ជាការ​លក់​ឧត្តម​គតិ បាត់បង់កិត្តិយស និងបាត់តួនាទី ទាំង នៅ​គណបក្ស​សង្គ្រោះជាតិ និង​មិនបានដំណែងតាមការសន្យា​របស់​​លោក ហ៊ុន សែន នោះ​ដែរ។
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បានថ្លែងអំពាវនាវឲ្យតំណាងរាស្ត្រ និងក្រុម  ប្រឹក្សាឃុំ-សង្កាត់មក​ពីគណបក្សសង្គ្រោះជាតិចុះចូលជាមួយរដ្ឋាភិបាលមុនបក្សប្រឆាំងត្រូវ​បាន​រំលាយដោយតុលាការកំពូល ដែលលោកថា នឹងរក្សា​មុខតំណែង​រៀង​ខ្លួន ដើម្បីបម្រើពលរដ្ឋ។
តុលាការកំពូលគ្រោងបើកសវនាការលើករណីបណ្តឹងរបស់មេធាវីក្រសួងមហាផ្ទៃសុំរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger