Wednesday, May 07, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, December 18, 2019

សាលាឧទ្ធរណ៍​​គ្រោង​បើក​សវនាការ​សំណុំ​រឿង​ជន​ពិការលោក ភុន យុទ្ធ ពីបទក្បត់ជាតិនៅ​ថ្ងៃ​ទី២៦ ធ្នូ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សាលាឧទ្ធរណ៍​​គ្រោង​បើក​សវនាការ​សំណុំ​រឿង​ជន​ពិការ​មួយ​រូប​ដែល​ជា​អ្នក​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី២៦ ធ្នូ សប្ដាហ៍​ក្រោយ​នេះ។
មេធាវី​ការពារ​ក្តី​ឱ្យ​លោក ភុន យុទ្ធ គឺ​លោក សំ ទិត្យសីហា ឱ្យ​​ដឹង​ថា លោក​​នឹង​ចូល​រួ​​ម​​ក្នុង​សវនាការ​នេះ ដើម្បី​​ជួយ​​ដល់​កូន​ក្តី។ លោក​​បញ្ជាក់​ថា ទង្វើ​របស់​កូន​ក្តី​​លោក​​ មិន​មែន​ជា​ការ​ញុះញង់ និង​ជេរ​ប្រមាថ​អ្វី​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​សម្ដែង​មតិ​​ស្រប​​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ដូច្នេះ​ផ្អែក​​តាម​ច្បាប់ និង​គោល​ការណ៍​​សិទ្ធិមនុស្ស តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​ថា លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​​ដោះលែង​អ្នក​​ទោស​នយោបាយ​រួច​ហើយ ដូច្នេះ​តុលាការ​មិន​​គួរ​បន្ត​​ឃុំ​ខ្លួន​​កូន​​ក្ដី​​របស់​លោក​ទៀត​ឡើយ។
កាល​​ពី​ចុង​ខែ​តុលា​កន្លង​ទៅ ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​តុលាការ​ខេត្ត​​សៀម​​រាម លោក ស៊ិន សុវណ្ណារ័ត្ន បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ វ័យ ​៣៦ឆ្នាំ ដែល​ជា​ជន​​ពិការ​ជើង​ទាំង២ តាំង​ពី​កំណើត ឱ្យ​​ជាប់​ពន្ធនាគារ ១៨ខែ​ពី​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ។ ការ​កាត់​ទោស​នេះ គឺ​ដោយសារ​លោក ភុន យុទ្ធ បាន​សរសេរ​រិះគន់​រដ្ឋាភិបាល
ដឹក​នាំ​សព្វថ្ងៃ​អំពី​ចំណុច​អវិជ្ជមាន និង​​ទាមទារ​ឱ្យ​​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​​តំណែង។
អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​​រិះគន់​ការ​សម្រេច​នេះ​ថា ធ្វើ​​ឡើង​ដោយ​មិន​ផ្អែក​​លើ​មូលដ្ឋាន​ច្បាប់​ត្រឹម​​ត្រូវ​ឡើយ ហើយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ បាន​ថ្កោលទោស​ការ​បន្ត​ឃុំ​ខ្លួន​ជន​ពិការ​ឈ្មោះ ភុន យុទ្ធ នេះ​ថា ​ជា​រឿង​​ព្រៃផ្សៃ និង​អមនុស្សធម៌៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger