ប្រតិកម្មរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា
ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ
បានធ្វើឡើងបន្ទាប់ពី លោកស្រី Rhona Smith បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយចោទប្រកាន់ថា
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នរបស់កម្ពុជា បង្កគ្រោះ ថ្នាក់ដល់សិទ្ធិមនុស្ស។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ
និងអង្គការ អន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា «អ្នករាយការណ៍ពិសេស ដែលមិន មែនជាបុគ្គលិកអង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការក្នុងសមត្ថភាពផ្ទាល់ខ្លួន
គួរតែចៀសវាង ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ
ដែលអាចធ្វើឱ្យមតិសាធារណៈភាន់ច្រលំ ដែលមាន លក្ខណវិនិច្ឆ័យ
និងដែលអាចត្រូវបានចាត់ទុកថា ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយមិនមានមូលដ្ឋានរបស់
លោកស្រី Rhona Smith កម្ពុជាបាន បំភ្លឺ៦ចំណុចដូចតទៅ៖
១៖ ការអះអាងរបស់លោកស្រីដែលថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ នធ្វើឱ្យគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស
គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបង្ហាញពីការអនុវត្ តនូវសិទ្ធិមនុស្សដោយរើសមុខនិងលម្អៀង។
ការពិតគឺថា ច្បាប់នេះត្រូវបានអនុញ្ញាតដោយ ស្របតាមដោយលិខិតុបករណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ
មានដូចជា រដ្ឋធម្មនុញ្ញកម្ពុជា (មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី)
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស(មាត្រា២៩) និងកតិកាសញ្ញាអន្តរជាតិស្តីពី
សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា៤)។ល។
២៖
នៅពេលដែលមានការរីករាលដាលឆ្លងមេរោគកូវីដ១៩កាន់តែខ្លាំងទ្បើងនិងឆាប់រហ័ស ថ្នាក់ដឹកនាំនៃប្រទេសយ៉ាងហោចណាស់ចំនួន៧០
នៅទូទាំងពិភពលោក បានប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន និងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ
តាមរយៈការដាក់កម្រិតជាបណ្តោះអាសន្នទៅលើសេរីភាពនៃការបំលាស់ទី ការជួបជុំ និងសិទ្ធិ ឯកជន។
ហេតុដូច្នេះ វាមិនយុត្តិធម៌ទាល់តែសោះក្នុងការរិះគន់កម្ពុជា ចំពោះការរៀបចំឱ្យមាន ច្បាប់មួយនេះឡើង។
៣៖ ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិរស់រានមានជីវិត
និងសុខភាព ដោយផ្អែក លើសមត្ថភាពជាតិ។ ក្នុងស្មារតីសាមគ្គីភាពនិងមនុស្សធម៌ជាអន្តរជាតិ
ប្រទេសកម្ពុជាបាន អនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ផ្ទុកអ្នកដំណើរជាង ២.២០០ នាក់ បានចូលចត។ លើសពីនេះ
ប្រទេសកម្ពុជាបានផ្តល់ការព្យាបាលដោយមិនគិតថ្លៃ ជូនទាំងជនជាតិខ្មែរ និង បរទេសដែលឆ្លងវីរុសកូវីដ១៩។
តួលេខនៃអ្នកព្យាបាលសះស្បើយសរុបចំនួន៩៨នាក់ ក្នុង ចំណោមអ្នកមានវីរុសកូវីដ១៩ចំនួន១២២នាក់
(ស្មើនឹង៨០,៣៣%គិតត្រឹមថ្ងៃនេះ) ឆ្លុះបញ្ចាំងឱ្យ ឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង
និងសមត្ថភាពនៃសេវាសុខាភិបាលសាធារណៈរបស់ កម្ពុជា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេស
និងសហការីរបស់លោកស្រីពុំដែល បានលើកសរសើរកម្ពុជាជាសាធារណៈម្តងណាឡើយ ចំពោះកាយវិការប្រកបដោយមេត្តាធម៌នេះ
និងប្រសិទ្ធភាពការងារនៃសេវាសុខាភិបាលកម្ពុជា ដែលសំដៅធានាសិទ្ធិរស់រាននិងមានជីវិត របស់មនុស្សគ្រប់រូប។
នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ ក្នុងចំណោមករណីជាច្រើន ដែលអ្នក រាយការណ៍ពិសេសនិងសហការីលោកស្រីមិនបានរាយការណ៍ឱ្យបានពេញលេញអំពីសមិទ្ធផល
របស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
៤៖
ច្បាប់របស់ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍គណនេយ្យភាព សមាមាត្រភាព
ភាពចាំបាច់ និងពុំមានការរើសអើង។ សិទ្ធិអំណាចដែលប្រគល់ជូនរដ្ឋាភិបាលក្នុងពេលមានអាសន្ន
គឺមិនមែនគ្មានដែនកំណត់នោះ ឡើយ។ មាត្រា៨៦ និងមាត្រា១០២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា
បានចែងពីយន្តការត្រួតពិនិត្យ ដោយ សភាពីរថ្នាក់របស់ប្រទេសកម្ពុជា។ លើសពីនេះទៀត មន្រ្តីអនុវត្តច្បាប់រូបណាដែលប្រព្រឹត្តតាម ទំនើងចិត្ត
និងបំពានច្បាប់នេះ ត្រូវទទួលទោសនៅចំពោះមុខតុលាការ។
៥៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
នឹងត្រូវយកមកអនុវត្តតែក្នុង ស្ថានភាពដែលត្រូវការវិធានការបន្ថែម និងតម្រូវការចាំបាច់បំផុតក្នុងកិច្ចការពារនិងថែរក្សា សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ
ក្នុងគោលបំណងការពារអាយុជីវិត សុខភាពសាធារណៈ ផលប្រយោជន៍សាធារណៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
លើសពីនេះទៀត ស្ថានភាព អាសន្ន គឺនឹងត្រូវប្រកាសតែក្នុងរយៈពេលជាក់លាក់មួយ
សម្រាប់ការអនុវត្តទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រខ្លះ ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបាន។
៦៖ ច្បាប់ត្រូវចែងអំពីការដាក់ទោសទណ្ឌ
ចំពោះការមិនអនុវត្តតាម ប្រសិនបើយើងចង់ធានាឱ្យ មានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការសម្រេចនិងកម្រិតនៃការដាក់ពិន័យគឺជាឆន្ទានុសិទ្ធិរបស់តុលាការ
ដោយពិចារណាលើស្ថាន ទម្ងន់ទោស មិនមែនផ្អែកលើស្ថានភាពសេដ្ឋកិច្ចទេ។ នៅប្រទេសកម្ពុជា
ប្រជាពលរដ្ឋខ្មែរស្មើ ភាពគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ
ឬឋានៈសង្គម ដូចមានចែង ក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ។
បើប្រៀបធៀបជាមួយបណ្តាប្រទេសអាស៊ីនិងអ៊ឺរ៉ុបនានា ច្បាប់ស្តី ពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នរបស់កម្ពុជា
មានភាពធូរស្រាលជាង ពាក់ព័ន្ធនឹង សិទ្ធិអំណាចនិងទោសទណ្ឌ។
សូមបញ្ជាក់ថា
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»
មាន៥ ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិត នៅក្នុងភាពអាសន្ន
ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា
ឆ្នាំ២០២០ ហើយត្រូវបានព្រឹទ្ធសភាឱ្យយោបល់គាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របពេលដែលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩
នៅ កម្ពុជា ក៏ដូចជាពិភពលោក កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលប្រទេសមួយចំនួន ក្នុងនោះក៏មាន សមាជិកអាស៊ានផងដែរ
បានប្រកាសដាក់ប្រទេសរបស់ខ្លួនឱ្យស្ថិតនៅក្នុងភាពអាសន្នរួច ទៅហើយ នៅពេលមានការផ្ទុះឡើងនូវជំងឺនេះ
ក្នុងប្រទេសរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ទោះបីជាសេចក្តីព្រាងច្បាប់នេះ
ចូលជាធរមាន ក៏មិនមែនមានន័យថា ប្រទេសកម្ពុជាត្រូវប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ភ្លាមៗដែរ
ដោយរង់ចាំមើលស្ថានការណ៍តទៅមុខទៀត៕
0 comments:
Post a Comment