ស ផត្ជតា និងស្វាម៉ីក្នុងពិធីអាពាហ៏ពិពាហ៏តាមប្រពៃណីខ្មែរកាលពីថ្ងៃអាទិត្យ
ទី ១៦ មីនា
ដោយ: ជាតិខ្មែរ
ប្រជាពលរដ្ឋខ្មែររស់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនមានការភ្ញាក់ផ្អើលនិង
កោតសរសើរអាពាហ៏ពិពាហ៏កូនស្រីទោលរបស់អតីតមេដឹកនាំខ្មែរក្រហមប៉ុល
ពតដែលបាន
កាន់អំណាចពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អ្វីដែលប្រជាពលរដ្ឋខ្មែរកោតសរសើរនោះគឺកញ្ញាស ផត្ជតាកូនស្រីតែម្នាក់គត់របស់បងធំទី១នៃរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)បានរៀបអាពាហ៏ពិពាហ៏ទៅតាមគន្លងប្រពៃណី
ជាតិខ្មែរសុទ្ធសាតមិនប្រារព្ធតាមបែបអឺរ៉ុបដូចកូនស្រីពៅរបស់មេដឹកនាំបក្សប្រឆាំងលោកសមរង្ស៊ីឡើយដែលក៏ទើបតែរៀបអាពាហ៏ពិពាហ៏នៅពេលថ្មីៗកន្លងមកនេះនៅសហរដ្ឋអាមេរិក។
ស ផត្ជតាដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៃអក្សរសាស្រ្តអង់គ្លេសនៅប្រទេសម៉ាឡេស៊ី
បានចូលរោងការតាមប្រពៃណីជាតិខ្មែរ នៅម៉ោង ៦ ព្រឹកថ្ងៃអាទិត្យទី១៧មីនាក្នុងភូមិ ក្បាល
ស្ពាន ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ នៅក្នុងខណៈដែលបងប្អូនសាច់ញាតិជិតខាងប្រមាណជាង
៣០០ នាក់ បានកាន់ថាសផ្លែឈើគ្រប់មុខឈរជាជួរ នៅក្នុងពិធីហែជំនូនដ៏អធិកអធមមួយ។
កញ្ញា ស ផត្ជតា អាយុ ២៦ ឆ្នាំ គឺជាកូនស្រីទោលរបស់ លោក ប៉ុល ពត ឬ សាឡុត ស និងអ្នក
បានចូលរោងការតាមប្រពៃណីជាតិខ្មែរ នៅម៉ោង ៦ ព្រឹកថ្ងៃអាទិត្យទី១៧មីនាក្នុងភូមិ ក្បាល
ស្ពាន ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ នៅក្នុងខណៈដែលបងប្អូនសាច់ញាតិជិតខាងប្រមាណជាង
៣០០ នាក់ បានកាន់ថាសផ្លែឈើគ្រប់មុខឈរជាជួរ នៅក្នុងពិធីហែជំនូនដ៏អធិកអធមមួយ។
កញ្ញា ស ផត្ជតា អាយុ ២៦ ឆ្នាំ គឺជាកូនស្រីទោលរបស់ លោក ប៉ុល ពត ឬ សាឡុត ស និងអ្នក
ស្រី មាស
សោម ដែលបានរៀបការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។
ការរៀបការនោះ ធ្វើឡើងខណៈដែលលោក ប៉ុល ពត បានបន្តដឹកនាំចលនាខ្មែរក្រហមនៅតាមបណ្ដោយព្រំដែន
កម្ពុជា-ថៃ ដើម្បីវាយប្រឆាំងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ
ដឹកនាំដោយលោកហ៊ុន សែន ជា ស៊ីមនិង ហេង សំរិន។
លោក ប៉ុល ពត
បានរៀបការជាមួយប្រពន្ធទីមួយម្តងរួចមកហើយ គឺលោកស្រី ខៀវ ប៉ុណ្ណារី
ដែលេជាបញ្ញវ័ន្តខ្មែរបញ្ចប់ការសិក្សានៅប្រទេសបារាំងដែរនោះប៉ុន្តែពួកគេទាំងពីរពុំមានកូនជា
ចំណងស្នេហ៏នោះទេ។
នៅក្នុងរោងការដែលមានទីធ្លាធំទូលាយអមទៅដោយសួនច្បារនៅក្នុង
ភូមិ ដែលមានការរចនាយ៉ាងល្អនោះលោក ទេព ឃុនណាល់ អតីតអភិបាលស្រុក ម៉ាឡៃ
ដែលត្រូវជាឪពុកចុងរបស់
កញ្ញា ស ផត្ជតា បានថ្លែងឲ្យដឹងថា
ពិធីមង្គលការនេះ គឺជាពិធីមង្គលការធំជាងគេនៅក្នុងស្រុក ម៉ាឡៃ
ដែលពុំធ្លាប់មាន ហើយក៏មានភ្ញៀវដែលជាអតីតថ្នាក់ដឹកនាំខ្មែរក្រហមមកចូលរួមច្រើន
ផងដែរតាំងពីតាមបណ្តាខេត្ត និងជាពិសេសមន្ត្រីមកពីរាជធានីភ្នំពេញ។
លោកទេព ឃុន ណាល់ ជាអ្នកចិញ្ចឹមបីបាច់ថែរក្សានាងស ផត្ជតា តាំងពីនាងនៅអាយុប្រមាណ
១០ឆ្នាំ បន្ទាប់ពីលោក ប៉ុល ពត បានស្លាប់នៅឆ្នំា១៩៩៨។
លោក ទេព ឃុន ណាល់
ដែលជាទីប្រឹក្សារបស់លោក ប៉ុល ពត បានដឹកដៃលោកស្រី មាស សោម ឬ ម៉ែន សុភី និង
កូនស្រី ស ផត្ជតា មករស់នៅក្នុងតំបន់ ម៉ាឡៃ នេះនៅក្នុងឆ្នាំ ១៩៩៨ ហើយក៏បានរៀបមង្គលការ
នៅក្នុងឆ្នាំនោះដែរបន្ទាប់ពី លោក ប៉ុល ពត បានស្លាប់នៅក្នុងឆ្នាំដដែលនោះដោយសារជំងឺគាំងបេះដូង
នៅ អន្លង់វែង ជាទីដែលអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯង
កាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត ពីបទថា បានបញ្ជាឲ្យគេសម្លាប់
លោក សុន សេន និងក្រុមគ្រួសារនៅខែ វិច្ឆិកា ឆ្នាំ ១៩៩៧។
លោកទេព ឃុនណាល់បានឲ្យដឹងថាទំនាក់ទំនងស្នេហារបស់ស
ផត្ជតា ដែលឈានមកដល់
ការរៀបអាពាហ៏ពិពាហ៏នៅថ្ងៃនេះគឺតាមរយះការស្គាល់គ្នានៅពេលដែលនាងបានទៅរៀនអនុបណ្ឌិតអក្សរសាស្ត្រ
អង់គ្លេស នៅ ប្រទេស ម៉ាឡេស៊ី ប៉ុន្តែនាងបានត្រឡប់មករស់នៅក្នុង
ស្រុកនេះវិញបានជិតបីឆ្នាំ
ហើយ ទើបពួកគេសម្រេចចិត្តរៀបការ។
នាងស ផត្ជតា បាននិយាយថា នាងមិនទៅរស់នៅ ឬក៏ធ្វើការនៅឯណានោះទេគឺនាងនឹងនៅទីនេះជួយគ្រប់គ្រងរោង
ម៉ាស៊ីនកិនស្រូវម្តាយនិងឪពុករបស់នាង។
ម្យ៉ាងទៀតនាងចង់រស់នៅទីនេះដោយសារក្នុងតំបន់នេះ
គឺជាអតីតតំបន់ខ្មែរក្រហម ដែលជាកម្លាំងរបស់ឪពុករបស់នាងដែលមានភាពងាយស្រួលសម្រាប់នាងដោយ
សារមានគេគោរពស្រឡាញ់និង រាប់អាននាងច្រើន។
លោក ទេព ឃុនណាល់
ដែលក៏ជាអតីតឯកអគ្គរដ្ឋទូតខ្មែរក្រហម ប្រចាំនៅអង្គការសហប្រជា
ជាតិក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយក្រោយពីរបប
នោះបានដួលរលំលោកបានធ្វើជាជំនួយការផ្ទាល់របស់លោកប៉ុល ពតនៅអន្លង់វែងហើយក្រោយពេលចលនាតស៊ូខ្មែរបានបែក
បាក់គ្នាចុះចូលជាមួយរដ្ឋាភិបាលលោកហ៊ុន សែនរួចមកលោកទេព ឃុនណាល់ក៏បានកា្លយជាអភិបាលស្រុក
ម៉ាឡៃ។
ក្រោយពីពិធីចងដៃ ទៅតាមប្រពៃណីខ្មែរមកនោះលោកស្រី
មាស សោម ដែលបានចងដៃខ្សែកមាសដល់កូនស្រីប្រហែលជាមួយតម្លឹងនិងលុយរាប់ ពាន់ដុល្លារ
ព្រមជាមួយសាច់ញាតិជាច្រើន
ចងដៃសរុបរាប់ពាន់ដុល្លារនោះលោកស្រីពុំធ្វើអត្ថាធិប្បាយអ្វីទាក់ទងនឹងអាពាហ៏ពិពាហ៏កូនស្រី
របស់លោកស្រីឡើយ។
រថយន្តទំនើបៗជាច្រើនគ្រឿងរបស់ភ្ញៀវ និងសាច់ញាតិរបស់គ្រួសារកញ្ញា
ស ផត្ជតា បានចតតម្រៀបគ្នាជាជួរនៅក្នុងអតីតតំបន់ខ្មែរក្រហមដែលធ្លាប់មាន
ការវាយប្រយុទ្ធក្តៅគគុក រវាងកង
ទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញ
ដែលបានបញ្ចប់សំឡេងស្នូរកាំភ្លើងទាំងស្រុង
នៅក្នុងឆ្នាំ ១៩៩៨ នោះ លោក សួង
ស៊ីគឿន អតីត ប្រធានផ្នែកព័ត៌មាន នៃក្រសួង ការបរទេស និងជាអ្នកនាំពាក្យនៃរបបកម្ពុជាប្រជាធិបតេយ្យ
បានថ្លែងឲ្យដឹងថា ពិធីមង្គលការនេះ
គឺជាការបង្ហាញពីការរាប់អានគ្នាជាបងជាប្អូន និងស្គាល់គ្នាជាមិត្តភក្តិ
ហើយនេះក៏ជាឧទាហរណ៍មួយបង្ហាញដល់ខ្មែរយើងទូទៅឲ្យចេះសាមគ្គីគ្នា វាគ្មានផលប្រយោជន៍អ្វី
ដែលខ្មែរត្រូវប្រទូសរ៉ាយ
គ្នាតទៅទៀតនោះទេ។
លោកមានប្រសាសន៏ថា «ពិធីការនេះវាមិនមែនជារឿងនយោបាយ ហើយក៏ពុំមែនជាការជួបជុំ
គ្នាដើម្បីចងក្រងកម្លាំងធ្វើអ្វីនោះ
ដែរ តែវាគឺជាការសម្តែងទឹកចិត្ត នៃការរាប់អានគ្នា ក្នុងនាមជា
មិត្តភក្តិនិងបងប្អូន
ហើយកូនស្រីរបស់គាត់ (ប៉ុល ពត)ក៏ពុំមានពាក់ព័ន្ធអ្វីជាមួយនឹងរឿងនយោបាយនោះដែរ»។
លោកបន្តថា ការដែលមានភ្ញៀវជាច្រើនអញ្ជើញមកក្នុងពិធីមង្គលការនេះ
គឺកើតចេញពីទឹកចិត្តដោយសារតែពលរដ្ឋទាំងអស់នេះ គឺជាអតីតអ្នកតស៊ូធ្លាប់ទទួលរងនូវការលំបាកអត់ឃ្លានស្លាប់
រស់
ជាមួយគ្នា ទើបចងក្រងបានជាសហគមន៍មួយដល់សព្វថ្ងៃនេះ។
តុលាការប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃ ទី១៩ ខែ សីហា
ឆ្នាំ ១៩៧៩ បានកាត់ទោសប្រហារ
ជីវិតកំបាំងមុខ លោក ប៉ុល ពត និង អៀង សារី អតីតរដ្ឋមន្ត្រីក្រសួង
ការបរទេស។ ប៉ុន្តែក្រោយ
មកលោក អៀង សារី ត្រូវបានសម្តេចឪ នរោត្តម សីហនុ លើកលែងទោសដោយសារតែលោកបានដឹកនាំកងកម្លាំងខ្មែរក្រហមចុះចូល
ជាមួយរដ្ឋាភិបាល។ មេដឹកនាំកំពូលៗដែលនៅរស់ដូច
ជា លោក នួន ជា និង លោក ខៀវ
សំផន កំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្ម
សង្គ្រាម ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ
និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ប៉ុន្តែតុលាការកូនកាត់នេះត្រូវបានគេមើលឃើញថាជាតុលាការមានចរិកនយោបាយជាជាង
ប៉ុន្តែតុលាការកូនកាត់នេះត្រូវបានគេមើលឃើញថាជាតុលាការមានចរិកនយោបាយជាជាង
ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះជិត២លាននាក់ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម
ហើយតុលាការនេះក៏កំពុងតែបរាជ័យផងដែរ៕
0 comments:
Post a Comment