សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 24, 2014

ទីតាំង​អ៊ិ​ន​ធើណេ​ត​យីហោ​ NET 96 របស់​ឈ្មោះ​សៅ​ លីណា​បើក​អាជីវកម្ម​ល្បែងស៊ីសង​​ គ្រប់​ប្រភេទ​ក្រោម ឈ្មោះក្មួយៗ​ នាយករដ្ឋមន្រ្តី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ទីតាំងអ៊ិន​ធើណែត 96 Net របស់ឈ្មោះ សៅ លីណានៅសង្កាត់ផ្សារថ្មីទី១
​ដែលអះអាងថាហ៊ុន ជា និងពៅ ហ៊ុន នៅពីក្រោយខ្នង
ដោយ: ជា​ វិបុល

បុគ្គលសៅ​ ​លីណា​ម្ចាស់បនល្បែងភ្នាល់តាមអ៊ិន​ធើណែត​យីហោ ​NET 96 ស្ថិតនៅផ្ទះលេខ:​៩៦E0ផ្លូវលេខ​: ៥៣ ក្នុងសង្កាត់ផ្សារថ្មី​ទី​៣​ ​ខណ្ឌ​ដូនពេញ​នៅខាងកើតផ្សារថ្មីធំ បានកំពុងដំណើ
ការបើក​ធ្វើ​អាជីវកម្ម​ ល្បែងស៊ីសង​គ្រប់​ប្រភេទ​រួមមាន​បៀរ, ​រ៉ូឡែត​ ឡូ​តូ​,​ ឆ្នោតនិង​ភ្នាល់​បាល់
តាម​អ៊ិ​ន​ធើណេ​ត​ យ៉ាង​ អនាធិបតេយ្យ។
ក្រៅពីទីតាំងខាងលើ​បុគ្គល​សៅ​ លីណាបានបើក​ទីតាំងយីហោ​ NET96 នេះ​ដើម្បីដំណើការ​
បើកល្បែងស៊ីសង​គ្រប់ប្រភេទ​តាម​ អ៊ិ​ន​ធើណេ​ត​មួយ​កន្លែងទៀត​នៅក្នុង​សង្កាត់​ចាក់អង្រែ​លើ
ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ក្បែរ​ស្ពានអាកាស​ក្បាលថ្នល់​តាមបណ្តោយផ្លូវ​ជាតិលេខ២​​និង
ទីតាំងផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញដោយមានយីហោខុសៗគ្នា។

អាជីវកម្មខុសច្បាប់នេះកំពុងដំណើរការ​យ៉ាង​រលូនក្រោមឈ្មោះត្រកូល​ហ៊ុន របស់លោកនាយក
រដ្ឋមន្រ្តីហ៊ុន សែន ​នៅពេល​ ម្ចាស់​ទីតាំងអ៊ិនធើណែត​​ទាំង​ពីរ​ខាងលើ​ឈ្មោះ​ សៅ ​លីណាកាន់
ទូរស័ព្ទ លេខ ០៨៨ ៧៩៩៩៩៩៦ ត្រូវរ៉ូវ​គ្នា​ ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​សង្កាត់​ផ្សារធំថ្មីទី​៣​និងសង្កាត់ចាក់អង្រែ​លើ គួបផ្សំនឹងយកឈ្មោះ​លោក​ហ៊ុន​ ជា​ លោក ហ៊ុន ជាតិ លោក ហ៊ុន 
វាសនា និង​លោក ពៅ ហ៊ុនដែលសុទ្ធតែជាក្មួយៗប្រុសរបស់លោក​នាយករដ្ឋមន្ត្រីហ៊ុន​សែន
ធ្វើជាខ្នងបង្អែកសម្រាប់ដំណើរការអាជីវកម្មខុសច្បាប់និងផ្ទុយពីអនុសាសន៏របស់លោក​នាយក
រដ្ឋមន្រ្តីហ៊ុន សែនដែលជាពូ​ និង អុំរបស់ពួកគេហើយខណះពេលលោកហ៊ុន សែនក៏កំពុងតែ
អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ​និងភូមិ​-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ​។​
ម្យ៉ាងទៀត​ការ​បើក​ បន​ល្បែងស៊ីសង​ដ៏​អ​នា​ធិ​ប​តេ​យ្យ​នេះ​ គឺជា​ការ​បង្កើត​ឱ្យ​មាន​បទ​ ល្មើស​ក្នុង​សង្គម​ ហើយ​អាជ្ញាធរ​សមត្ថ​កិច្ច​ក៏​បាន​បំពាន​ទៅ​នឹង​គោលនយោបាយ​ ភូ​មិ​-​ឃុំ​មាន​សុវត្ថិភាព
របស់រាជរដ្ឋាភិបាលផងដែរ​ ។​

​នៅពេលទំនាក់ទំនងតាមទូរស័ព្ទ​ឈ្មោះ​សៅ​ លីណាដែលជាម្ចាស់បនល្បែងយីហោ NET96​ខាងលើបានអះអាង ថា​ទីតាំងល្បែងស៊ីសង​តាមអ៊ិនធើណែតទាំងពីរកន្លែងនេះ​គឺខ្លួនគ្រាន់
តែជាអ្នកឈរឈ្មោះឲ្យលោក​ហ៊ុន ​ជា​ក្មួយប្រុសរបស់លោក​នាយករដ្ឋមន្រ្តីហ៊ុន​សែន​តែ
ប៉ុណ្ណោះ។ 
សារព័ត៌មានជាតិខ្មែរ​មិនអាចទាក់ទង​លោក ​ហ៊ុន ​ជា​ដើម្បីសម្ភាសអំពីការអះអាងរបស់ឈ្មោះ​ 
សៅ​ លីណា​ នេះបានទេនៅថ្ងៃ​ ពុធទី​២៦ ​មីនានេះ។
​លោក​សៅ ​លីណា​ក៏បានអះអាងទៀតថា​ មេ​ ប៉ុស្ដិ៍​នគរបាល​សង្កាត់​ផ្សារថ្មី​ទី​៣ក៏ដឹងឮពីការ
បើកល្បែងស៊ីសង​គ្រប់ប្រភេទតាមអ៊ិនធើណែតនេះ​ដែរ។
​កាលពីថ្ងៃអង្គារ៍ទី ២៥ មីនា​ សារព័ត៌មានជាតិខ្មែរបានទាក់ទងមេប៉ុស្តិ៍នគរបាល​ផ្សារថ្មី​ទី​៣ លោក កុល កាន់ណារ៉ា​តាមទូរស័ព្ទដើម្បីបំភ្លឺពីបញ្ហាល្បែងស៊ីសងតាមអ៊ិន​ធើណែត​នៅក្នុង
មូលដ្ឋានរបស់ខ្លួននេះ គឺដំបូងលោកបានឆ្លើយថា លោកមិនបានដឹងពីការបើកល្បែងស៊ីសង
គ្រប់ប្រភេទតាមអ៊ិនធើណែតនេះទេ​ហើយលោកក៏មិនបានដឹងថានរណាជាម្ចាស់ហាង
អ៊ិនធើណែតនេះដែរ។ រងចាំលោក កោះហៅម្ចាស់ហាងនោះមកកាន់ប៉ុស្តិ៍ប៉ូលីសសាកសួរពី
បញ្ហានេះជាមុនសិនទើបលោកអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ម្ចាស់ហាងនេះបាន។
លុះដល់ថ្ងៃ ពុធ ទី២៦​មីនា នេះ​ លោក កុល កាន់ណារ៉ា មេប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣​បានទូរ
ស័ព្ទមកការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរ ដោយបញ្ជាក់ថា​ ហាងអ៊ិនធើណែតយីហោ NET 96 នៅក្នុងមូលដ្ឋានសង្កាត់របស់លោក គឺមានឈ្មោះពៅ ហ៊ុន ដែលជាកូនប្រុសរបស់
ប្អូនស្រីរបស់លោក ហ៊ុន សែនជាម្ចាស់។
ចំណែក​លោក​ អ៊ុច​ សុខន​ អធិការ​ នគរបាល​ខណ្ឌ​ដូនពេញទើបប្តូរមកថ្មីពីខណ្ឌចំការមននោះ
​នៅពេលសារព័ត៌មានជាតិខ្មែរទំនាក់ទំនង​តាម​ទូរស័ព្ទ​ ដើម្បីសុំ​បំភ្លឺ​ពីបញ្ហានេះ​លោកបានឆ្លើយ
ថា<<ខ្ញុំទើបតែប្តូរមកថ្មីអញ្ចឹង គឺខ្ញុំមិនទាន់ក្តាប់ការងារនេះបានទេ​ ហើយលោកសុំឲ្យកាសែត
ជាតិខ្មែរទៅសាកសួរលោក មេប៉ុស្តិ៍ពីរឿងនេះវិញ>>។​ ប៉ុន្តែលោក កុល កាន់ណារ៉ាមេប៉ុស្តិ៍
ផ្សារថ្មីទី៣បានអះអាងប្រាប់សារព័ត៌មានជាតិខ្មែរពីថ្ងៃ អង្គារ៍ថា លោកបានញំាបាយថ្ងៃត្រង់
ជាមួយលោកអធិការ​ អ៊ុច សុខននៅភោជនីយដ្ឋាន​ ផាក (PARK)នៅទល់មុខមន្ទីរពេទ្យកាល់
ម៉ែត្រហើយបានជំរាបលោក អធិការប៉ូលីសខណ្ឌថ្មីពីបញ្ហានេះរួចអស់ហើយ។ ស្រាប់តែនៅថ្ងៃនេះ លោក អធិការអះអាងថាលោកមិនបានដឹងពីបញ្ហាបើកល្បែងស៊ីសង
គ្រប់ប្រភេទតាមអ៊ិនធើណែតនេះទេ។

ប្រជាពលរដ្ឋ​កំពុងរស់នៅក្នុងសង្កាត់ផ្សារថ្មី​ទី​៣​និងសង្កាត់ចាក់អង្រែលើដែលស្ថិតនៅក្បែរ​ទីតាំងល្បែងស៊ីសងតាមអ៊ិន​ធើណែត ទាំងពីរកន្លែងនេះ​តែងតែត្អូញត្អែរ​ពីការរំខានដល់
ការរស់នៅប្រចាំថ្ងៃ​របស់ពួកគាត់ជាពិសេសនៅពេលយប់ពីព្រោះ​ទីតាំងល្បែងទាំងពីរ
កន្លែងខាងលើនេះ​បើក២៤​ម៉ោងហើយបង្កឲ្យមានចោរលួច ចោរឆក់​និងចោរប្លន់នៅក្នុង
មូលដ្ឋានរបស់គាត់ក៏ដូចជា​នៅទូទាំងរាជធានីភ្នំពេញ។
ដោយសារតែមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរបនល្បែងទាំងនេះ​
ហើយបនល្បែងស៊ីសងទាំងនេះបង្កឲ្យមានចោរលួយ ចោរឆក់​និងចោរប្លន់យ៉ាងអនាធិបតេយ្យ
ទើបជំរុញឲ្យសារព័ត៌មានជាតិខ្មែរបើកការស៊ើបអង្កេតពីការបើកបនល្បែងតាមអ៊ិនធើណែន
ដោយចំហទាំងអស់នេះ ប៉ុន្តែនៅទីបំផុតត្រូវបានអាជ្ញាធរមូលដ្ឋានឆ្លើយប្រាប់ត្រង់ៗថា ជារបស់កូនក្មួយលោក​នាយករដ្ឋមន្រ្តីហ៊ុន សែនមានឈ្មោះ ហ៊ុន ជា និង ពៅ ហ៊ុន​ ជាដើម។​ ដូច្នេះតើនរណាហ៊ានក្អក?៕ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger