សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, December 3, 2014

រដ្ឋមន្រ្តីសាធារណ:ការ ត្រាំ អុីវតឹក រងការសួរដេញដោល ពីការខូចខាតផ្លូវ នៅទូទាំងប្រទេស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី







រដ្ឋមន្រ្តី ក្រសួងសាធារណ:ការនិងដឹកជិញ្ជូន

លោកត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជិញ្ជូននៅព្រឹកថ្ងៃពុធ ទី ៣ ធ្នូនេះរង
ការសួរដេញដោលយ៉ាងតឹងតែងពីក្រុមតំណាងរាស្រ្តបក្សប្រឆាំងនៅក្នុងសភាពីការខូចខាត
ផ្លូវថ្នល់ទូទាំងប្រទេសហើយក្រសួងរបស់លោកមិនបានចាត់វិធានការការពារផ្លួវជាតិនានានៅ
ទូទាំងប្រទេសបានល្អប្រសើរឡើយ។
ការលើកឡើងជាសំណួរយ៉ាងផុសផុលនេះត្រូវបានធ្វើឡើងនៅពេលរដ្ឋសភាប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃពុធនេះ ។

ក្នុងចំណោមតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះគេសង្កេតឃើញ លោកស្រី លី ស្រីវីណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល់ភ្នំពេញបានចោទជាសំណួរច្រើនជាងគេហើយ
លោកស្រីក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ចុះចេញ
ពីតំណែង ប្រសិនបើការពារផ្លូវថ្នល់ មិនបានទេនោះ ។ ផ្លូវដែលលោកស្រី ចង់ឲ្យលោករដ្ឋមន្ត្រីការពារនោះ គឺធ្វើយ៉ាងណាចាត់វិធានការ ទៅលរថយន្តធុនធំដឹកលើសទម្ងន់ដែលជាមូលហេតុចម្បងធ្វើឲ្យខូចផ្លូវ ។
លោកស្រីបន្តថា អ្នកណាក៏ដឹងដែរថា មានកុងតឺន័រជាច្រើនហើយជារៀងរាល់ថ្ងៃ ដឹកលើសទម្ងន់បំផ្លាញ ផ្លូវឲ្យខូច ។ មានកុងតឺន័រមួយនោះ ឯកឧត្តមដឹងទេថា គឺដឹក ដែកប៉ុន្មានតោន ខ្ញុំមានទាំងលេខឡានទៀត គឺគាត់ដឹកដែក រហូតដល់ទៅ១០២តោន។ lលោក ស្រីបន្តថា«យើងខ្ចី បុលគេផ្ដោតសំខាន់ទៅលើការធ្វើផ្លូវ ។ ដូច្នេះខ្ញុំសូមឲ្យ ឯកឧត្តមការពារផ្លូវ ឲ្យបានជាដាច់ខាត។ ហើយ ជម្រើសរបស់ឯកឧត្តមមានតែពីរទេនៅពេលនេះ។ ទី១គឺឯកឧត្តមធ្វើរដ្ឋមន្ត្រី ផ្លូវត្រូវការពារ ផ្លូវឲ្យបានហើយទី២ បើការពារផ្លូវមិនបានទេ គឺឯកឧត្តមកុំធ្វើរដ្ឋមន្ត្រីផ្លូវទៀត!" ។
ឆ្លើយតបទៅនឹងការលើកឡើងនេះលោក ត្រាំ អុីវតឹក បានបញ្ចេញស្នាមញញឺមហើយបញ្ជាក់ថាក្រសួងកំពុងមានវិធានការការពារផ្លូវទាំងអស់ឲ្យបានល្អប្រសើរ។
លោកអអអាងថា " បញ្ហាការពារផ្លូវយើងខ្ញុំ ក៏មានជាវិធានការ និងផែនការដើម្បី ទប់ស្កាត់និងការ ដឹកជញ្ជូន លើសទម្ងន់ និងការបង្កើននូវគុណភាពផ្លូវថ្នល់ និងវិធានការគ្រប់គ្រងឲ្យបានដិតដល់ ។ហើយអង្គសភា យើងអាចតាមដានបានពីមួយឆ្នាំ ទៅមួយឆ្នាំថាតើវាមានការថយចុះទេ ពីបញ្ហានៃការខូចខាតផ្លូវនេះ។ ប៉ុន្តែយើងខ្ញុំនឹងខិតខំធ្វើយ៉ាងម៉េចរក្សាគុណភាពផ្លូវនេះឲ្យបានល្អ" ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger