លោក ប៉ែន សមិទ្ធិប្រធានក្លឹប អ្នកកាសែតកម្ពុជា
ដោយ លោក រស់ សុឃិត
លោក ប៉ែន សមទ្ធិ
ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអគ្គនិពន្ធនាយកកាសែតរស្មីកម្ពុជា
បានទទួលមរណភាពក្នុងជន្នាយុ៥៧ឆ្នាំ នៅវេលាជិតភ្លឺថ្ងៃទី៣០ ខែមីនានេះ
ដោយរោគាពាធ ។
លោកប៉ែន
សមិទ្ធិត្រូវបានគេរាយការណ៏មកថាបានតស៊ូរស់នៅជាមួយជម្ងឺទឹកនោមផ្អែម
ជាច្រើនឆ្នាំមកហើយដោយមានសុខភាពមិនរឹងមាំឡើយ។
ប្រភពពីសមាជិកក្លឹបអ្នកកាសែតកម្ពុជាឲ្យដឹងនៅព្រឹកថ្ងៃទី៣០
ខែមីនានេះថា លោក ប៉ែន សមិទ្ធិ បានទទួលមរណភាពនៅវេលាជិតភ្លឺថ្ងៃនេះ
នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ។
នៅពេលនេះសពលោក ប៉ែន សមិទ្ធិ កំពុងត្រូវបានតម្កល់នៅវត្តលង្កា
ហើយនៅម៉ោង១០ព្រឹកនេះសមាជិក និងគណៈកម្មាធិការក្លឹបអ្នកកាសែតកម្ពុជាទាំងអស់ទៅចូលរួមបុណ្យសព
លោក ។
សមាជិកក្លឹបអ្នកកាសែតកម្ពុជាដដែលឲ្យដឹងទៀតថា
លោក ប៉ែន សមិទ្ធិ បានលាលែងតំណែង
ជាប្រធានក្លឹបអ្នកកាសែតកម្ពុជាតាំងពីសប្តាហ៍មុន
។ ប៉ុន្តែនៅពេលនេះក្លឹបអ្នកកាសែតកម្ពុជា
មិនទាន់សម្រេចជ្រើសរើសអ្នកណាម្នាក់មកជំនួសតំណែងលោក ប៉ែន សមិទ្ធិនៅឡើយទេ៕

0 comments:
Post a Comment