លោក ស្រី
ខាតធឺរីន ណូវីលី (Catherine A. Novelli)និងលោកឯកអគ្គរាជទូតអាមេរិក
ប្រចាំកម្ពុជាក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បត្តិ៍
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងបរិស្ថាន លោកស្រី ខាតធឺរីន ណូវីលី (Catherine A. Novelli) បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួនពីរថ្ងៃ គឺថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា។
នៅថ្ងៃព្រហស្បត្តិ៍នេះ
អ្នកស្រី ខាតធឺរីន ណូវីលី បានទៅមើលព្រៃឡង់ និងបានជួបពិភាក្សាការងារ
ជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីស្តីទី
លោក គឹម
ស៊ីថននិងមន្រ្តីក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា(CDC)។
អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច
ថាមពលនិងបរិស្ថាននៃក្រសួងការបរទេស
អាមេរិកលោកស្រីCatherine
Novelli ក៏បានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះ
អាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ
លោកស្រី Catherine បានថ្លែងថា
លោកស្រីចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានទៅកម្រិតមួយទៀត
ខណៈ
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទៅដល់ជាង៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកស្រីបន្តថាលោកស្រីបានលើកឡើងពីគម្រោងសម្រាប់កម្ពុជាទៅរកទីផ្សារធំជាងនេះទាំងផ្នែក
កាត់ដេរនិងផ្នែកកសិកម្ម។
លោកស្រី
Catherine បានបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ពង្រឹងពាណិជ្ជកម្មនិងរកមធ្យោបាយធ្វើការ
ជាមួយកម្ពុជាដើម្បីជួយកម្ពុជាឈានទៅកម្រិតមួយទៀត។
លោកស្រីក៏បានស្វាគមន៍ចំពោះកម្ពុជាសម្រាប់កិច្ចព្រមព្រៀងដៃគូរអន្តរតំបន់ប៉ាស៊ីហ្វិច(TPP)
ដែល
ជាកិច្ចព្រមព្រៀងស្តង់ដារខ្ពស់មួយ។
ទោះជាយ៉ាងណាលោកស្រី
Catherineក៏បានលើកឡើងពីក្តីបារម្ភលើបញ្ហានយោបាយនៅកម្ពុជា
ដែលនាំឲ្យប៉ះពាល់ឱកាសវិនិយោគ៕
Very good. ល្អណាស់។
ReplyDelete